ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ដែល​វាយ​នារី​ជា​សង្សារ​ប៉ោង​មុខ ត្រូវ​តុលាការ​ចោទប្រកាន់​ពី​បទ ហិ.ង្សា

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០២០​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​វាយ​នារី​ជា​សង្សារ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​មុខជាំ​ភ្នែក ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​២២ កញ្ញា ២០២០​នេះ កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​វាយ​នារី​ជា​សង្សារ​របស់​ខ្លួន បណ្ដាល​ឲ្យ​រង​របួស​ប៉ោង​មុខជាំ​ភ្នែក ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិ​វី​ធី ។

ជនសង្ស័យ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ នួន គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ។

ក្រោយ​ពី​បញ្ចប់​ការ​ស៊ើបសួរ នៅ​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជន​ជនសង្ស័យ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ ពី​បទ ហិង្សា​ដោយ​ចេតនា តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា ២១៧ នៃ​ក្រមព្រហ្មទណ្ឌ បាន​បញ្ញត្ត​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា លើ​អ្នក​ដទៃ ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​១ (​មួយ​) ឆ្នាំ ទៅ ៣ (​បី​) ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២,០០០,០០០ (​ពីរ​លាន​) រៀល ទៅ ៦,០០០,០០០ (​ប្រាំមួយ​លាន​) រៀល ។

សូម​ជម្រាប​ដែរ​ថា នា​ថ្ងៃ​ទី​២២​កញ្ញា​នេះ នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ គេ​ឃើញ វត្តមាន​នារី​រង​គ្រោះ​ឈ្មោះ នួន គឹ​ម​ឡា​ង ផង​ដែរ ដោយ​នាង​បាន​ទិញ​បាយ ១​ប្រអប់​ឲ្យ​ទៅ​បុរស​ជា​សង្សារ​ដែល​បង្ក​ហិង្សា​លើ​រូប​នាង មុន​ចូល​បន្ទប់​តុលាការ ។​

យ៉ាងនេះ​ក្តី នារី​រង​គ្រោះ​ឈ្មោះ នួន គឹ​ម​ឡា​ង បាន​បញ្ជាក់​តាម​រយៈ​ការ​ផ្សាយ​វី​ដេ​អូ​ផ្ទាល់ នៅ​ល្ងាច​ថ្ងៃ​ទី​២២​កញ្ញា​នេះ​ថា រូប​នាង​មិន​បាន​ដក​ពាក្យបណ្ដឹង​វិញ​ទេ ។ យ៉ាងណា​សំណុំរឿង​មួយ​នេះ​នឹង​ត្រូវ​បន្ត​តាម​នីតិវិធី នា​ថ្ងៃស្អែក​ទៀត ។

សូម​រម្លឹក​ថា សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភ្នំពេញ​ថ្មី នៅ​វេលា​ម៉ោង​០៦​និង​០០​នាទី ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ករណី​ហិង្សា​ដោយ​ចេតនា​(​ប្រើ​ដៃ​វាយ​ឲ្យ​របួស​) នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ​៤០១ ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ជនសង្ស័យ​ឈ្មោះ ប៉ា សុ​វ​ណ្ណា​រិ​ទ្ធ អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​អ្នក​ដឹក​អីវ៉ាន់ ស្នាក់​នៅផ្ទះ​លេខ​៥៦៣ ផ្លូវលំ ភូមិ​ព្រៃ​ជី​សាក់ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោ​សែន​ជ័យ (​គ្មាន​សរ​ធាតុ​ញៀន​) បាន​ធ្វើ​សកម្មភាព​ប្រើ​ដៃ​វាយ​ភ្នែក​ជន​រង​គ្រោះ ឈ្មោះ នួន គឹ​ម​ឡា​ង ភេទ​ស្រី អាយុ​២៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤០១​ជាន់​ទី​៤ ផ្លូ​១៩៧៦ ភូមិ​ពោងពាយ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ (​របួស​ហើម​ជាំភ្នែក​ទាំង​២ និង​គុំ​ត្រចៀក​ខាងស្តាំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ