ណាហ្គាវើលដ៍ ផ្តល់ជូននូវបទពិសោធន៍រីករាយបំផុតក្នុងឱកាសបុណ្យសែនព្រះខែ !


រាជធានីភ្នំពេញ, ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២០ ៖ ណាហ្គាវើលដ៍ គឺជាកន្លែងដ៏ស័ក្តិសមបំផុត សម្រាប់ពុកម៉ែបងប្អូនអបអរពិធីបុណ្យសែនព្រះខែដែលជាពិធីប្រចាំឆ្នាំដ៏សំខាន់មួយរបស់ចិន ។ ក្នុងឱកាសដ៏ពិសេសនេះ ណាហ្គាវើលដ៍ មានលក់នំសែនព្រះខែ និងម្ហូបពិសេសៗ ជាច្រើនមុខ ព្រមទាំងមានការសម្តែងសិល្បៈដ៏អស្ចារ្យរៀងរាល់ថ្ងៃផងដែរ ។

ក្រុមមេចុងភៅឈ្នះពានរង្វាន់របស់ណាហ្គាវើលដ៍ សូមណែនាំនំសែនព្រះខែ ៤ រសជាតិ ដែលមានគ្រឿងផ្សំពិសេស និងដុតថ្មីៗរៀងរាល់ថ្ងៃ ដូចជា រសជាតិគ្រាប់ឈូកស ស្លឹក តើយ និងទុរេន និងរសជាតិទីរ៉ាមីស៊ុថ្មីដែលមានរសជាតិកាហ្វេបែបអ៊ីតាលី ។ នំសែនព្រះ ខែទាំងនេះ មានសម្បកទន់ និងជម្រើសស្នូលធម្មតា និងស៊ុតពីរដែលតំណាងឲ្យខែពេញ បូរមី និងសំណាងល្អ ។

នំសែនព្រះខែមួយ ដុំតម្លៃ ១០ដុល្លារ ឬចាប់ពី ៣៦ដុល្លារសម្រាប់នំរសជាតិទាំង ៤ ដែល ខ្ចប់ក្នុងប្រអប់ពណ៌មាសដ៏ស្រស់ស្អាតដែលមានលក់រៀងរាល់ថ្ងៃនៅកន្លែងទទួលភ្ញៀវ Lobby Lounge និងភោជនីយដ្ឋានចិន Fortune Palace នៅណាហ្គាវើលដ៍ទី ១ ព្រមទាំង នៅភោជនីយដ្ឋានក្រោមដី Food Pavilion និងភោជនីយដ្ឋានចិន Hall of Golden Chimes នៅណាហ្គាវើលដ៍ទី ២ ។ លោកអ្នកអាចកម្ម៉ង់ដោយទាក់ទងទៅកាន់ ០១៥ ៤០២ ៣៤៥ ឬ dining@nagaworld.com ។ កម្ម៉ង់លើសពី ៣០ប្រអប់ ឬច្រើនជាងនេះ លោកអ្នកនឹង ទទួលបានការបញ្ចុះតម្លៃ ២៥% ។ អ្នកប្រើ Alipay ទទួលបានការបញ្ចុះតម្លៃ ១៥% ហើយ សមាជិកណាហ្គាវើលដ៍រីវ៉ត ទទួលបានការបញ្ចុះតម្លៃ ១០% (ចុះឈ្មោះឥតគិតថ្លៃ) ។

សម្រាប់ការជួបជុំដ៏រីករាយជាមួយក្រុមគ្រួសារ មិត្តភ័ក្តិ និងអ្នកជាទីស្រឡាញ់របស់អ្នក សូមអញ្ជើញទៅពិសាម្ហូបឈុតពិសេសនៅភោជនីយដ្ឋានប្រណីតចិន Hall of Golden Chimes ។ ម្ហូបដ៏ឈ្ងុយឆ្ងាញ់ទាំងនោះ រួមមាន ទាប៉េកាំងខ្វៃ បង្គាស្រុស សាច់គោចំឡក បង្កងទន្លេមេគង្គចំហុយ បាយឆាលាយប៉ាវហ៊ឺ និងម្ហូបបែបចិនជាច្រើនមុខទៀត ។ ម្ហូប ឈុត ៨មុខសម្រាប់មួយតុគ្នា ៤នាក់ តម្លៃត្រឹមតែ ៣៦៨ដុល្លារ ។ ចំណែកម្ហូបឈុត ៩ មុខសម្រាប់គ្នា ៨ ទៅ ១០នាក់ តម្លៃតែ ៤៨៨ប៉ុណ្ណោះ ។

មិនតែប៉ុណ្ណោះ លោកអ្នកក៏អាចទស្សនាការសម្តែងសិល្បៈដ៏អស្ចារ្យរបស់ណាហ្គាវើលដ៍ ផង ដែរ នៅម៉ោង ៦ល្ងាចរៀងរាល់ថ្ងៃ នៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី ១ ដែលចូល រួមសម្តែងដោយអ្នកសិល្បៈចម្រុះជាតិសាសន៍ដ៏ប៉ិនប្រសប់មកពីជុំវិញពិភពលោក ។ លើសពីនេះ លោកអ្នកអាចកម្សាន្ត និងថតរូបអនុស្សាវរីយ៍នៅក្នុងអគារដែលមានការតុប តែងចម្រុះពណ៌ដ៏ភ្លឺផ្លេក ចង្កៀងគោម និងរូបទន្សាយនៅច្រកចូលធំណាហ្គាវើលដ៍ទី ១ និងនៅណាហ្គាវើលដ៍ទី ២ ផងដែរ ។

ណាហ្គាវើលដ៍ យកចិត្តទុកដាក់បំផុតទៅលើសុខភាពរបស់អតិថិជន និងបុគ្គលិក ។ ណាហ្គាវើលដ៍ បាន និងកំពុងអនុវត្តវិធានការបង្ការនៅទូទាំងអគារទាំងពីរដើម្បីធានា សុវត្ថិភាពសម្រាប់គ្រប់គ្នា ។ អតិថិជន និងបុគ្គលិកទាំងអស់ ត្រូវបានតម្រូវឲ្យវាស់កម្តៅ ពាក់ម៉ាស់មុខ រក្សាគម្លាតសុវត្ថិភាព និងលាងដៃជាមួយជែលលាងដៃដែលមានផ្តល់ ជូននៅទូទាំងអគារទាំងពីរ ។ សូមអញ្ជើញទៅណាហ្គាវើលដ៍ និងអបអរពិធីបុណ្យសែនព្រះខែជាមួយក្រុមគ្រួសារ និង មនុស្សជាទីស្រឡាញ់របស់អ្នកក្នុងបរិយាកាសដ៏រីករាយ ។

អំពីណាហ្គាវើលដ៍ ៖
ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍ មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាន និងក្លឹបកម្សាន្តជាង ២០កន្លែង មណ្ឌលស្ប៉ា ប្រណីត ២សាល មហោស្រព NABA ដែលមាន ២.០០០ កៅអីនៅណាហ្គាវើលដ៍ទី ២ ផ្សារទំនិញរួចពន្ធប្រតិបត្តិការ ដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារ ទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែល មានលក់ទំនិញម៉ាកអន្តរជាតិល្បីៗ សេវាកម្សាន្តសម្បូរបែប និងសាលដ៏ធំសម្រាប់រៀបចំកម្មវិធី កម្សាន្ត ឬការប្រជុំផ្សេងៗ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ