ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​តាអោ​ង ហៅ​ស្ពាន​បុរាណ ឆក់​យក​​ជីវិត​យុវជន​ម្នាក់ ក្រោយ​ពី​នាំ​គ្នា​ទៅ​​លេង

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ យុវជន​ម្នាក់​បាន​នាំ​គ្នា​ជា​ច្រើន​នាក់​ទៅ​លោតទឹក​លេង​ពីលើ​ស្ពាន​តាអោ​ង ហៅ ស្ពាន​បុរាណ ក៏​ស្រាប់តែ​យុវជន​រូប​នេះ​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ចោមរោម​មើល​ពេញ​ផ្លូវ កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល ក្រោយមក​ក៏​រក​ឃើញ​សាកសព​វិញ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០…

ខេត្តសៀមរាប ៖ យុវជន​ម្នាក់​បាន​នាំ​គ្នា​ជា​ច្រើន​នាក់​ទៅ​លោតទឹក​លេង​ពីលើ​ស្ពាន​តាអោ​ង ហៅ ស្ពាន​បុរាណ ក៏​ស្រាប់តែ​យុវជន​រូប​នេះ​លង់ទឹក​បណ្តាល​ឱ្យ​បាត់បង់​ជីវិត​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ចោមរោម​មើល​ពេញ​ផ្លូវ កាលពី​ម៉ោង​១​និង​១០​នាទី​រសៀល ក្រោយមក​ក៏​រក​ឃើញ​សាកសព​វិញ​នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​តាអោ​ង ហៅ ស្ពាន​បុរាណ ស្ថិត​ក្នុងភូមិ​ចុងស្ពាន ឃុំ​ខ្វាវ ស្រុក​ជីក្រែង ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​ឱ្យ​ថា ជន​រង​គ្រោះ​មានឈ្មោះ ទុំ មក​រា អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំបោរ​អរ ឃុំ​ខ្វាវ ស្រុក​ជីក្រែង​។

លោក​បាន​បន្ថែម​ថា តាម​ការ​បំភ្លឺ​របស់​អ្នក​រស់នៅ​ជិតខាង និង​ឪពុក​ម្តាយ​របស់​ជន​រង​គ្រោះ បាន​រៀបរាប់​ប្រាប់​ថា កូន​របស់​គាត់​បាន​នាំ​គ្នា​ទៅ​ងូតទឹក​លេង​នៅ​ស្ពាន​តាអោ​ង ហៅ​ស្ពាន​បុរាណ ដូច​សព្វដង ប៉ុន្តែ​ជា​អកុសល​បែរជា​បាត់បង់​ជីវិត​តែ​កូន​របស់​គាត់​ទៅ​វិញ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​របស់​អធិការដ្ឋាន​នគរបាល​ស្រុក ក៏​បាន​ចុះ​ទៅ​ដល់ ហើយ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​ដងខ្លួន​សាកសព​ជន​រង​គ្រោះ ទើប​សន្និដ្ឋាន​បាន​ថា ជន​រង​គ្រោះ​ពិតជា​លង់ទឹក បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ពិតមែន មិន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ​។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ