ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ក្លាយ​ជា​មនុស្ស​តែ​ម្នាក់​គត់​ក្នុង​វិស័យ​កីឡា ដែល​ស៊ីថ្លៃ​ខ្ពស់​បំផុត​ពី​ដៃគូ​ឧបត្ថម្ភ

3 ឆ្នាំ មុន

បារាំង ៖ ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​កីឡាករ Neymar ដើម្បី​ក្លាយជា​ដៃគូ​សហការ​ថ្មី​ជាមួយ​ក្រុមហ៊ុន Puma របស់​អា​ល្លឺ​ម៉​ង់ ជាមួយ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ ក្នុង​ទំហំ​ទឹកប្រាក់​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដែល​វា​គឺជា​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ស៊ីថ្លៃ​បំផុត…

បារាំង ៖ ការ​ផ្លាស់​ប្តូរ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​កីឡាករ Neymar ដើម្បី​ក្លាយជា​ដៃគូ​សហការ​ថ្មី​ជាមួយ​ក្រុមហ៊ុន Puma របស់​អា​ល្លឺ​ម៉​ង់ ជាមួយ​កិច្ចព្រមព្រៀង​ដ៏​ធំ​សម្បើម​មួយ ក្នុង​ទំហំ​ទឹកប្រាក់​៣០​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ ដែល​វា​គឺជា​កិច្ចព្រមព្រៀង​ឧបត្ថម្ភ​ស៊ីថ្លៃ​បំផុត នៅ​ក្នុង​វិស័យ​កីឡា​។

រំលឹក​ជូន​ថា ខ្សែប្រយុទ្ធ​ឆ្នើម​របស់​ក្រុម PSG និង​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ ២៨​ឆ្នាំ​រូប​នេះ បាន​សម្រេច​បញ្ចប់​ភាព​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​យក្ស Nike របស់​សហរ​ដ្ធ​អា​មេ​រិ​ក​មុន​ពេល​កំណត់ កាលពីដើម​ខែកញ្ញា​នេះ បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​អស់​រយៈពេល ១៥​ឆ្នាំ​។

បើ​យោង​តាម​របាយការណ៍ ដែល​បង្ហាញ​ដោយ​ទស្សនាវដ្តី Forbes បានឱ្យ​ដឹង​ថា កិច្ចព្រមព្រៀង​ដែល​មាន​តម្លៃ ៣០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​របស់ Neymar គឺ​ស៊ីថ្លៃ​ជាង​កិច្ចព្រមព្រៀង​របស់ Nike ជាមួយ​កីឡាករ Cristiano Ronaldo ដែល​មាន​តម្លៃ ២០​លាន​ដុល្លារ និង​កិច្ចព្រមព្រៀង​របស់ Adidas ជាមួយ​កីឡាករ Lionel Messi ដែល​មាន​តម្លៃ​ជាង ២៣​លាន​ដុល្លារ​។

ទោះ​បីជា​យ៉ាងណា រយៈពេល​នៃ​កិច្ចព្រមព្រៀង​រវាង​ក្រុមហ៊ុន Puma និង Neymar មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​នៅឡើយ​ទេ ដោយ​រូបគេ​ត្រូវ​បន្ត​ពិភាក្សា​បន្ថែម​ទៀត អំពី​ស្បែកជើង (​មិនមែន​ស្បែកជើង​បាល់ទាត់​), សម្លៀក​បំពាក់ រួម​ទាំង​ឈុត​ហ្វឹកហាត់ ដែល​រូបគេ​នឹង​ត្រូវ​ប្រើប្រាស់​ជា​ប្រចាំ​ថ្ងៃ​៕ (​ដកស្រង់​ចេញពី Dailymail)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ