អតីតបុគ្គលិកគ្រប់គ្រងក្រុមហ៊ុន អេដវ៉ាយស៍ ឯ.ក ពីរនាក់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ រំលោភលើទំនុកចិត្តពិសេសដោយអភិបាល


រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញបានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឈុន អុីហ្សា និងឈ្មោះ ផា ដូល្លា អតីតបុគ្គលិកគ្រប់គ្រងផ្នែកទិដ្ឋាការ និងបកប្រែ និងផ្នែកសិក្សាក្រៅប្រទេសនៃក្រុមហ៊ុនឯកជនមួយដែលត្រូវបានចោទប្រកាន់ពីបទរំលោភ លើទំនុកចិត្តពិសេសដោយអភិបាល ប្រព្រឹត្តិនៅរាជធានីភ្នំពេញ កាលពីកំឡុងឆ្នាំ ២០១៦ ដល់ឆ្នាំ ២០១៨ បទល្មើសព្រហ្មទណ្ឌដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ៣៩៣ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ។

This image has an empty alt attribute; its file name is ddd772e5dfac2de73b66465a20d5bcfa-1024x758.jpg

ក្នុងដីកានោះ ចៅក្រមស៊ើបសួរ កោ វណ្ឌី នៃសាលាដំបូងរាជធានីភ្នំពេញ បានបង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ឈុន អុីហ្សា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបច្ចុប្បន្នមន្ត្រីការិយាល័យនៃក្រសួងសាធារណការ ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៩៦៨ ផ្លូវបេតុង ភូមិមិត្តភាព សង្កាត់ឬ ស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងឈ្មោះ ផា ដូល្លា ភេទប្រុស អាយុ ៣២ឆ្នាំ មុខ របរបច្ចុប្បន្នអនុប្រធានការិយាល័យនៃក្រសួងរ៉ែ និងថាមពល ទីលំនៅបច្ចុប្បន្ន ផ្ទះលេខ ៣៤ ផ្លូវឡឥដ្ឋ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។

This image has an empty alt attribute; its file name is e10bb2df2014013b815ff80c149347ab-1024x688.jpg

ចៅក្រមស៊ើបសួរបានចេញដីកាបញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងនាំខ្លួនឈ្មោះខាងលើ មកប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ តាំងពីថ្ងៃទី ២ ខែមិថុនា ឆ្នាំ២០២០ រហូតមកដល់ពេលនេះ បុគ្គលទាំងពីរបានរត់គេចខ្លួនមិនទាន់ចូល មកដោះស្រាយតាមច្បាប់នៅឡើយទេ ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ