រំដោះ​អ្នកទេសចរ​ជាង​​១ពាន់​នាក់​ជាប់​គាំង​​​​លើ​កោះ​រ៉ុ​ង​ត្រឡប់​មក​ដីគោក​វិញ​ហើយ


ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​ថ្ងៃ​ទី​២០ ខែកញ្ញា ឆ្នាំ​២០២០ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ក្នុង​កិច្ច​អន្តរាគមន៍​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរណ៍​ដែល​ជាប់​គាំង​នៅ​ក្រុង​កោះ​រ៉ុ​ង រយៈពេល​៣​ថ្ងៃ​កន្លង​មក​ហើយ ដោយ​សារ​តែ​ឥទ្ធិពល​ព្យុះ​ទី​១១ ឈ្មោះ «​នូ​ល​» ដែល​បង្ក​ឱ្យ​មាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់​ៗ​មិន​អាច​ឱ្យ​ទូក កាណូត ឬ​អូ​ប៊័រ ធ្វើ​ដំណើរ​នៅ​លើ​ផ្ទៃសមុទ្រ​បាន​។

ក្នុង​ប្រតិបត្តិការ​ខាងលើ​នេះ គឺ​បាន​ចាប់ផ្តើម​ធ្វើ​ឡើង​នៅ​ម៉ោង​១០​ព្រឹក រហូត​ដល់​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២០ ខែកញ្ញា ដោយ​បាន​ប្រើប្រាស់​កាណូត​ល្បឿន​លឿន​ចំនួន​១៨​គ្រឿង ចេញ​ទៅ​ដឹក​ជញ្ជូន​ភ្ញៀវ​ចំនួន​២៦​ជើង​។ ហើយ​ភ្ញៀវ​ទេសចរ​ដែល​ជាប់​នៅ​លើ​កោះ​ក​រ៉ុ​ង​មាន​ចំនួន​សរុប ១៣៩១​នាក់ ក្នុង​នោះ​ស្រី​៥៩៥​នាក់ និង​ក្មេង​អាយុ​ក្រោម​អាយុ​១៥​ឆ្នាំ​មាន​ចំនួន​១០៩​នាក់ ។

ក្នុង​នោះ​មាន​ភ្ញៀវ​បរទេស​ចំនួន​៣៧៣​នាក់ ស្រី​១៥៤​នាក់ ដែល​ជាប់​នៅ​លើ​កោះ ដោយសារ​តែ​ព្យុះ​នេះ និង​ត្រូវ​បាន​ដឹក​ជញ្ជូន​តាម​កាណូត​ល្បឿន​លឿន មក​កាន់​ដីគោក​វិញ​ប្រកបដោយ​សុវត្ថិ​ភាព ក្រោម​ការ​ចូលរួម​សហការ​ពី​រដ្ឋបាល​ក្រុង​កោះ​រ៉ុ​ង រដ្ឋបាល​ក្រុងព្រះសីហនុ កងកម្លាំង​មាន​សមត្ថកិច្ច មន្ទីរ​អង្គភាព​ពាក់ព័ន្ធ វិស័យ​ឯកជន និង​សមាគម​ទូក​ទេសចរណ៍​ខេត្ត​ព្រះ​សីហ​នុ​ផង​ដែរ​។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ អមដំណើរ​ដោយ​មន្ត្រី​អង្គភាព​ពាក់ព័ន្ធ​បាន​អញ្ជើញ​ទៅ​ពិនិត្យ និង​ទទួលភ្ញៀវ​ទេសចរ​ដែល​ត្រឡប់​មក​ពី​កោះ​រ៉ុ​ង​វិញ​ដោយ​ផ្ទាល់​នៅ​ចំណត​ផែ​រ៉ូ​យ៉ា​ល់ ជិត​កំពង់​ផែ​ក្រុងព្រះសីហនុ ក្នុង​នោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ពី​មន្ទីរពេទ្យ​បង្អែក​ខេត្ត​មក​ពិនិត្យ​សុខ​ភាព និង​រង់ចាំ​ជួយ​សង្គ្រោះ​ផង​ដែរ​។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​ថា អ្នក​ទេសចរណ៍​ច្រើន​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លេង​កោះ​រ៉ុ​ង​មុន​ថ្ងៃ​ដែល​មាន​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ និង​រលក​ខ្លាំង និង​ក្រោយមក​ក៏​បាន​ជាប់​គាំង​នៅ​លើ​កោះ​មិន​អាច​ត្រឡប់​មក​វិញ​បាន ព្រោះតែ​នៅ​តំបន់​សមុទ្រ​រង​នូវ​ឥទ្ធិពល​ព្យុះ​ទី​១១ ឈ្មោះ «​នូ​ល​» ដែល​បង្ក​ឱ្យ​មាន​ភ្លៀង​ធ្លាក់ ខ្យល់​កន្ត្រាក់ រលក​សមុទ្រ​ខ្ពស់​ៗ​ផង​ដែរ​។

ដោយ​ពិនិត្យ​ឃើញ​ថា ថ្ងៃ​ទី​២០ កញ្ញា​នេះ គឺ​ចន្លោះ​ពេល​ធាតុអាកាស​ធូរស្រាល​បាន​បន្តិច ទើប​ក្នុង​ពេល​រសៀល​រដ្ឋបាល​ខេត្ត​ចាត់វិធានការ​ជួយ​ដោះស្រាយ​ដឹក​យក​បងប្អូន​អ្នក​ទេសចរណ៍​ទាំង​អស់នោះ​មក​កាន់​ដីគោក​ក្នុង​ក្រុងព្រះសីហនុ​វិញ ហើយ​ដំណើរការ​នេះ​ប្រកបដោយ​សុវត្ថិភាព​។

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ