ឮសំឡេងក្មេងៗយំ! ម្ចាស់រោងគុយ​ទាវរត់ចេញមកមើល​ឃើញភ្លើង​ឆេះ​


ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​ស្រី​ចំនួន​២​នាក់​បាន​រង​របួសធ្ងន់ ស្រាល ក្នុង​ហេតុ​ការណ៍​ភ្លើង​ឆាបឆេះ​ដប​សាំង​ និង​រោង​លក់​គុយទាវ ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​​កាលពី​​វេលា​ម៉ោង​៤​និង​១៨​នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្បែរ​លាន​ហាល​ដំឡូង​មី ស្ថិត​ក្នុងភូមិ​គោក​ព្រិច ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក សៅ សា​រឿ​ន អធិការ​នគរបាល​ស្រុក​ថ្មពួក បាន​ឲ្យ​ដឹង​ថា​ ​ក្មេង​រង​គ្រោះ​​ទាំង​​២នាក់​ខាងលើដ ក្នុងនោះ​ម្នាក់​ឈ្មោះ យ៉ា​ន់ លី​យ៉េន ភេទ​ប្រុស​ អាយុ​៧​ឆ្នាំ រង​របួសធ្ងន់​ និង​ក្មេង​​ម្នាក់​ទៀត​ឈ្មោះ ឆាត គឹ​ម​ឆាយ ភេទ​ស្រី​ អាយុ​៣​ឆ្នាំ​ រង​របួសស្រាល ។ ក្មេងរងគ្រោះ​​ទាំង​២​នាក់ រស់នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កុមារ​​ក្នុង​​ខេត្តសៀមរាប​។

​លោក​អធិការ​បាន​បញ្ជាក់​ថា​ មុន​ពេល​កើតហេតុ មាន​​ក្មេង​ប្រុស​​ម្នាក់​ឈ្មោះ យ៉ា​ន់ លី​យ៉ុ​ង ​អាយុ​១១​ឆ្នាំ ត្រូវជា​ចៅ​របស់​ម្ចាស់​រោង​គុយទាវ​ ដែល​មាន​ឈ្មោះ ដែង ង៉ា​ម ភេទ​ស្រី​ អាយុ​៥៦​ឆ្នាំ បាន​បូម​ប្រេងសាំង​ដាក់​ដប​លក់ ។

​តាម​ប្រភពដដែល​បាន​បន្ត​ថា ​នៅ​ពេល​កំពុង​តែ​បូម​សាំង​ដាក់​ដប ក្មេង​​ប្រុស​រូបនោះ​បាន​ខិត​ដែកកេះ​ដុត​ខ្សែ​នាឡិកាដៃ​លេង ​ពេល​នោះ​​ស្រាប់តែ​ភ្លើង​បាន​ឆាបឆេះ​​ដបសាំង និងរាលដាលឆេះ​រោង​គុយទាវ​ និង​ក្មេង​ប្រុស​ម្នាក់​ដែល​អង្គុយ​ក្បែរ​នោះ​ ព្រមទាំង​​ក្មេង​ស្រី​​ម្នាក់ទៀត​កំពុង​ដេក​នៅ​លើ​អង្រឹង​ក្បែរ​នោះ ​បណ្តាល​ឱ្យ​​រង​របួសធ្ងន់ ស្រាល ចំណែក​ក្មេង​ ប្រុស​ដែលជា​អ្នក​ដុត​មិន​មាន​រងគ្រោះថ្នាក់​អ្វី​នោះ​ទេ​។

​លោក​អធិការ​បាន​បញ្ជាក់​ទៀត​ថា​ ​​នៅពេល​ឮសូរ​ចៅ​ៗ​ដែល​រង​របួស​ស្រែកយំ ស្ត្រីជា​ម្ចាស់រោងគុយទាវ​ឈ្មោះ​ដែង ង៉ា​ម បាន​រត់​ចេញ​មក​ក្រៅ​ ឃើញ​ភ្លើង​កំពុង​ឆាបឆេះ​រោង​គុយទាវ ក៏​ស្រែកហៅ​ឲ្យ​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់​ពេល​ គួប​ផ្សំ​នឹង​មេឃ​រលឹម​ធ្លាក់​ភ្លៀងទៀត ទើប​​បណ្តាល​ឱ្យ​រង​ការ​​ខូចខាត​តែ​ជញ្ជាំង​ស័ង្កសី​ និង​សម្ភារៈ​បន្តិចបន្តួច ​។

ក្រោយពេលកើតហេតុ ក្មេងប្រុសស្រីដែលរងគ្រោះ​​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​​ក្នុង​​ខេត្តសៀមរាប​ភ្លាម​ៗ​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

Live

Sponsored News

១១:២៩ | ក្នុងស្រុក

ក្រុមហ៊ុន KB Kookmin Card និង ធនាគារឯកទេស ខេប៊ី ដេហាន ម.ក ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ដើម្បីផ្ដល់អាហារូបករណ៍ និងគាំទ្រគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកំពង់ធំ

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ