ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្លក់​​ម្តាយ​ចុះឡើង​ចុះឡើង ​ទាញ​កាំបិតប៉័ងតោកា.ប់តែម្តង

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់​ឆ្នាំ​ង៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២០ ​កញ្ញា ​ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ង​តោកាប់​ក្បាល​ម្តាយបង្កើត​ខ្លួន​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ។ សូមរំលឹកថា…

ខេត្ត​កំពង់​ឆ្នាំ​ង៖ សាលាដំបូង​ខេត្តកំពង់ឆ្នាំង កាលពី​រសៀល​ថ្ងៃ​ទី​២០ ​កញ្ញា ​ បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជា​កូនប្រុស​ម្នាក់ បន្ទាប់​ពី​បាន​ធ្វើ​សកម្មភាព​យក​កាំបិតប៉័ង​តោកាប់​ក្បាល​ម្តាយបង្កើត​ខ្លួន​ចំនួន​៣​កាំបិត បណ្តាល​ឱ្យ​រង​របួស​ជា​ទម្ងន់ ។

សូមរំលឹកថា លោក ស្រី សុ​ដា ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការ​ពារ​អ​និ​តិ​ជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ​កញា បាន​ប្រាប់​ឱ្យ​ដឹង​ថា​៖ ជនសង្ស័យ​ជា​កូន​មានឈ្មោះ ឃឹម ស៊ី​ណា ភេទ​ប្រុស ​អាយុ២៨​ឆ្នាំ មាន​​ទីលំនៅ​ភូមិ​អូរ​កណ្តោល ឃុំ​ជ្រៃ​បាក់ ស្រុក​រលាប្អៀរ ចំណែក​ម្តាយបង្កើត ជា​ជន​រង​គ្រោះ មានឈ្មោះ ជូ សុ​ភ័​ណ្ឌ ហៅ​ភា អាយុ​៥៥​ឆ្នាំ ។

នៅ​ថ្ងៃ​កើតហេតុ គឺ​នៅ​ម៉ោង​៩ និង​៣០​នាទី​ព្រឹកថ្ងៃ​ទី​១៩ ​កញ្ញា ឆ្នាំ​២០២០ ជន​រង​គ្រោះ​ជា​ម្តាយ​បាន​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ ចំណែក​ជន​ដៃដល់​ជា​កូន​ដេក​លើ​អង្រឹង​នៅ​ក្រោម​ផ្ទះ​ដែរ ។ ពេល​នោះ​ មានកូន​ប្រុស​ម្នាក់​ទៀត ឈ្មោះ ឃឹម ម៉ា​និច្ច អាយុ​២៥​ឆ្នាំ រៀបនឹង​វិល​ទៅ​ភ្នំពេញ​វិញ បាន​សួរ​ទៅ​កាន់​ប្អូនប្រុស​របស់​ខ្លួន​ឈ្មោះ ឃឹម ស៊ី​ណា ថា​៖ ហេតុ​ម្តេច​បានជា​ត្រឡប់​ពី​មណ្ឌល​កែប្រែ​ថ្នាំ​ញៀន​ហើយមក​វិញ​ នៅ​ប្រើ​ថ្នាំ​ញៀន​ទៀត?​​ពេល​នោះ​ ឈ្មោះ ឃឹម ស៊ី​ណា មិន​ឆ្លើយ​នោះ​ទេ ហើយ​បន្ទាប់​មក ​ឈ្មោះ ឃឹម ម៉ា​និច្ច ក៏​​ចេញដំណើរ​ត្រឡប់ទៅ​ភ្នំពេញ​វិញ​បាត់​ទៅ ។

ក្រោយ​ពី​ឈ្មោះ ឃឹម ម៉ា​និច្ច ជា​បង​ចេញ​ទៅ​ភ្នំពេញ​បាត់​ ឈ្មោះ ឃឹម ស៊ី​ណា ដែល​កំពុង​ដេក​អង្រឹងបាន​សម្លក់​ទៅ​ម្តាយ​ចុះឡើង​ចុះឡើង បន្ទាប់​មក​បាន​ទៅ​យក​កាំបិត​ប៉័ងតោពី​ផ្ទះបាយ មក​កាប់​ក្បាល​ម្តាយ​ខ្លួនឯង ចំនួន​៣​កាំបិត គឺ​ចំ​ថ្ពាល់​ខាងស្តាំចំ​ក្បាល និង ថ្ងាស់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ខណៈនោះ​ក៍​មាន​ប្រជាពលរដ្ឋ​អ្នក​ជិតខាង បាន​ចូល​មក​ជួយ​អន្តរាគមន៍ និង​នាំ​ម្តាយ​ទៅ​ស​ង្គោះ​នៅ​មន្ទីរពេទ្យ​ខេត្ត ។ ក្រោយ​ពេល​កើតហេតុ ជន​ដៃដល់​ជា​កូន​បាន​រត់គេច​ខ្លួន តែ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន តាម​ចាប់​បាន​និង​ប្រគល់​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​កសាង​សំណុំរឿង ។

លោក ស្រី សុ​ដា បាន​បញ្ជាក់​ថា​៖ ឈ្មោះ ឃឹម ស៊ី​ណា ជា​ជន​ដៃដល់ គឺជា​អ្នក​ធ្លាប់​ប្រើ​ថ្នាំ​ញៀន ។ ក្នុង​អំឡុង​ខែតុលា ឆ្នាំ​២០១៩ ម្តាយ​បាន​យក​ទៅ​ដាក់​ប​ណ្ឌ​ល​កែប្រែ​បន្សាប​ថ្នាំ​ញៀន បាន​៤​ខែ​។ ពេល​ចេញ​មក​វិញ មិនដឹង​ថា​បាន​កែប្រែ​ឬ​ឈប់​ប្រើ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​នៅ​ពេល​ដែល​បងប្រុស​គ្រាន់តែ​សួរ​ថា​៖​ម៉េច​នៅ​បន្ត​ប្រើ​ទៀត ទើប​សង្ស័យ​ម្តាយ​ជា​អ្នក​ប្រាប់​បង ទើប​បណ្តាល​ឱ្យ​មាន​កំហឹង រួច​ក៍​ស្ទុះ​ទាញ​យក​កាំបិត​កាប់​ម្តាយ​ខ្លួនឯង​បែប​នេះ​ទៅ ។ តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ជា​ចុង​ក្រោយ​ថា​៖ ជន​ដៃដល់​ដល់​ដំណាក់​កាល​បែក​ថ្នាំ​ហើយ ទើប​មិន​ស្គាល់​ម្តាយ​ជា​អ្នក​មានគុណ​បែប​នេះ​? ​

អត្ថបទសរសេរ ដោយ