ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខណៈ​ពិសេស ៣ ធ្វើ​ឲ្យ​បុគ្គលិក​ចូលរួម​ក្នុង​ការងារ​បាន​ច្រើន​ជាង​មុន

3 ឆ្នាំ មុន

ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​បុគ្គលិក​ចូលរួម​ក្នុង​ការងារ​មិនកើត​មាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ទេ ។ វា​ទាមទារ​ឲ្យ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ដែល​ត្រូវការ​ការ​វិនិយោគ​ជា​កម្លាំង ពេលវេលា និង​ធនធាន​ដទៃ ។ ក្នុង​ទីផ្សារ​ដែល​មាន​ភាព​ប្រកួតប្រជែង ការ​មាន​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ការងារ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជួយ​បង្កើន​ដល់​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត ។ខាងក្រោម…

ការ​ជំរុញ​ទឹកចិត្ត​ឲ្យ​បុគ្គលិក​ចូលរួម​ក្នុង​ការងារ​មិនកើត​មាន​ឡើង​ដោយ​ស្វ័យប្រវត្តិ​ទេ ។ វា​ទាមទារ​ឲ្យ​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ​ដែល​ត្រូវការ​ការ​វិនិយោគ​ជា​កម្លាំង ពេលវេលា និង​ធនធាន​ដទៃ ។ ក្នុង​ទីផ្សារ​ដែល​មាន​ភាព​ប្រកួតប្រជែង ការ​មាន​បុគ្គលិក​ដែល​ចូលរួម​ក្នុង​ការងារ​មាន​សារៈសំខាន់​ណាស់​ព្រោះ​វា​ជួយ​បង្កើន​ដល់​ប្រសិទ្ធភាព​ការងារ និង​ជំរុញ​ឲ្យ​មាន​ភាព​ច្នៃប្រឌិត ។ខាងក្រោម គឺជា​វិធី​ងាយ​ៗ​ដែល​ស្ថាប័ន​ការងារ​អាច​ជំរុញ​ឲ្យ​បុគ្គលិក​មាន​ភាព​សកម្ម​ជាង​មុន​ម​ក្នុង​ការ​ចូលរួម​ក្នុង​ការងារ ៖

១. ទាក់ទង​ទៅ​អ្នកគ្រប់គ្រង​មុន
អ្នកគ្រប់គ្រង​អាច​ជះ​ឥទ្ធិពល​ខ្លាំង​ណាស់​ទៅ​លើ​ការ​ចូលរួម​របស់​បុគ្គលិក​ក្នុង​ស្ថាប័ន​នីមួយ​ៗ ។ ដោយហេតុ​ដូចនេះ​ទើប​ស្ថាប័ន​ត្រូវ​តែ​ដាក់ចិត្ត​ក្នុង​ការ​ជ្រើសរើស​អ្នកគ្រប់គ្រង​ដែល​ត្រឹមត្រូវ​សម្រាប់​តំណែង​នេះ ។ គុណសម្បត្តិ​មួយ​ចំនួន​ដែល​ស្ថាប័ន​គួរ​ឲ្យ​តម្លៃ​ខ្លាំង​ក្នុង​កំឡុង​ពេល​នេះ​រួម​មាន​សមត្ថភាព​ក្នុង​ការ​ដឹកនាំ​មនុស្ស​ក្នុង​ពេល​ដែល​មាន​សម្ពាធ​ខ្ពស់ ។

២. ផ្ទេរ​ផ្នត់​គំនិតល្អ​ៗ
ការ​ជំរុញ​នូវ​ការ​ភ័យ​ខ្លាច ជា​ពិសេស​ក្នុង​ពេល​ដែល​មាន​វិបត្តិ​មិន​ជំរុញ​ទឹកចិត្ត​បុគ្គលិក​របស់​អ្នក​ឲ្យ​គាំទ្រ​ស្ថាប័ន និង​ចូលរួម​ជួយ​ដល់​ស្ថាប័ន​ឡើយ ។ កន្លែង​ការងារ​ដែល​ជំរុញ​ឲ្យ​អ្នកគ្រប់គ្រង​ធ្វើ​ជា​អ្នក​ណែនាំ​ដែល​ដឹកនាំ​តាម​ការ​ពង្រឹង​ជំនឿ​ទុកចិត្ត និង​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​កន្លែង​ការងារ​ដែល​អាច​ជំរុញ​ទឹកចិត្ត​បុគ្គលិក​ឲ្យ​ចូលរួម​បាន​ដោយ​មាន​ប្រសិទ្ធភាព​ជាងគេ ។ការ​ណែនាំ​ក្រុមការងា​របស់​អ្នក​ទាមទារ​ឲ្យ​មានការ​ប្រើប្រាស់​ចំណុចខ្លាំង​របស់​ពួក​គេ​ដើម្បី​ឲ្យ​ពួក​គេ​លេចធ្លោ ទទួល​បាន​ឱកាស​ផ្សេង​ៗ និង​ជួយ​ឲ្យ​ពួក​គេ​សម្រេច​គោលដៅ​ក្នុង​អាជីព​របស់​ពួក​គេ ។

៣. ស្តាប់​បុគ្គលិក​ឲ្យ​បាន​ច្រើន​ជាង​មុន
ក្នុង​ពេល​ដែល​មាន​វិបត្តិ ស្ថាប័ន​ការងារ​ងាយ​នឹង​ភ្លេច​ពី​សារៈសំខាន់​នៃ​ការ​រក្សា​ទំនាក់ទំនង ។ អ្នកដឹកនាំ​ក្នុង​ស្ថាប័ន​ការងារ​ត្រូវ​តែ​ចំណាយ​ពេលវេលា​ដើម្បី​ស្តាប់ ពិភាក្សា​គ្នា​មួយ​ទល់​មួយ និង​សួរនាំ​បុគ្គលិក​ពី​អ្វី​ដែល​មាន​ប្រសិទ្ធភាព និង​អ្វី​ដែល​នៅ​មានការ​ខ្វះខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ