អត្ថប្រយោជន៍​នៃ​ការ​ធ្វើការ​ក្រៅ​ម៉ោង ខណៈ​ដែល​នៅ​បន្ត​ការ​សិក្សា


ការ​ធ្វើការ​បណ្តើរ រៀន​បណ្តើរ គឺជា​អ្វី​ដែល​និស្សិត​ជា​ច្រើន​ក្នុង​ប្រទេស​កម្ពុជា​កំពុង​តែ​ធ្វើ​។ ប៉ុន្តែ​ការ​ធ្វើ​ដូច្នេះ​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ជា​ពិសេស​សម្រាប់​និស្សិត​ដែល​រៀន​ពីរ​ជំនាញ ឬ​ជំនាញ​ដែល​ទាមទារ​ការ​ហ្វឹកហាត់​ច្រើន​។ ប្រសិនបើ​អ្នក​ស្ថិត​ក្នុង​ចំណោម​មនុស្ស​ដែល​នៅ​ស្ទាក់​ស្ទើរ​ក្នុង​ការ​ចាប់ផ្តើម​ចេញ​ធ្វើការ ខណៈ​ដែល​នៅ​បន្ត​ការ​សិក្សា​នោះ អ្នក​អាច​ពិចារណា​លើ​អត្ថប្រយោជន៍​ដែល​បាន​ពី​ការ​ធ្វើការ​ក្រៅ​ម៉ោង​ខាងក្រោម ៖

១. វា​បង្កើន​ប្រាក់​ចំណូល
និស្សិត​ភាគច្រើន​ពឹងផ្អែក​ខ្លាំង​ទៅ​លើ​ថវិកា​ដែល​បាន​ពី​ឪពុក​ម្តាយ មិន​ថា​សម្រាប់​ថ្លៃ​សាលា សម្លៀក​បំពាក់ ស្នាក់​នៅ អាហារ ឬ​សៀវភៅ​ទេ​។ ជម្រើស​នេះ​អាច​បង្ក​នូវ​ភាព​ពិបាក​សម្រាប់​និស្សិត​ជា​ពិសេស​នៅ​ពេល​ដែល​ក្រុម​គ្រួសារ​កំពុង​ជួប​ការ​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះតែ​កូ​វី​ដ ១៩។

ដូច្នេះ​ការ​ធ្វើការ​ក្រៅ​ម៉ោង​អាច​ជួយ​បង្កើន​ប្រាក់​ចំណូល​ដល់​អ្នក​បាន និង​ថែម​ទាំង​អាច​ជួយ​ឲ្យ​អ្នកមាន​ភាព​ឯករាជ្យ​ជាង​មុន​ផង​ដែរ​។

២. វា​បង្រៀន​និស្សិត​ពី​ការ​ចាត់ចែង​លុយ
ប្រសិនបើ​អ្នក​មិន​ធ្លាប់​ធ្វើការ​ពី​មុន​មក​ទេ ការ​ចាត់ចែង​លុយ​ក៏​ជា​រឿង​ថ្មី​សម្រាប់​អ្នក​ដែរ​។ ទោះ​អ្នក​អាច​រៀន​ពី​វា​តាម​សៀវភៅ ឬ​លើ​អ៊ី​ន​ធើ​រ​ណែ​ត​បាន​ពិតមែន ការ​ចាត់ចែង​លុយ​ជា​ជំនាញ​មួយ​ដែល​ទាមទារ​ឲ្យ​អ្នក​ធ្វើ​វា​ផ្ទាល់​។ ការ​មាន​ប្រាក់​ចំណូល​ពី​ការងារ​ក្រៅ​ម៉ោង​អនុញ្ញាត​ឲ្យ​អ្នករៀន​ពី​ការ​កំណត់​ការ​ចាយវាយ និង​ការ​សន្សំ​ជាដើម​ដែល​នឹង​មាន​ប្រយោជន៍​នៅ​ថ្ងៃ​មុខ​។

៣. វា​បង្រៀន​និស្សិត​ពី​ការ​ចាត់ចែង​ពេលវេលា
ក្រៅពី​លុយ​ហើយ ការ​ចាត់ចែង​ពេលវេលា​មាន​សារៈសំខាន់​ណាស់ ព្រោះ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខ្ជះ​ខ្ជាយ​ពេលវេលា​ដោយ​មិនដឹង​ខ្លួន​។ បច្ចុប្បន្ន​នេះ​និស្សិត​មានឱកាស​ច្រើន​ក្នុង​ការ​រៀនសូត្រ ដក​បទ​ពិសោធន៍ ធ្វើការ​តេស្ត​សាកល្បង​អ្វី​ដែល​ថ្មី​ៗ ខណៈ​ដែល​ការ​កម្សាន្ត​ក៏​មាន​ច្រើន​ជាង​មុន​ដែរ​។ ការ​មានការ​ងារ​ធ្វើ​ច្រើន​ជាង​មុន​នឹង​បង្រៀន​ឲ្យ​អ្នកចេះ​កំណត់​ពេលវេលា​ឲ្យ​បាន​ច្បាស់​លាស់​សម្រាប់​ការងារ ការ​រៀនសូត្រ និង​ការ​កម្សាន្ត​ជាដើម​។

៤. វា​ធ្វើ​ឲ្យ​អ្នក​ឈានមុខ​ដៃគូ​ប្រកួតប្រជែង
ការ​ធ្វើការ​ក្រៅ​ម៉ោង ខណៈ​ដែល​អ្នកជា​និស្សិត​ក៏​អាច​ជួយ​ឲ្យ​អ្នក​លេចធ្លោ​ជាង​អ្នក​ដទៃ​នៅ​កន្លែង​ការងារ​ដែរ ដែល​មាន​សារៈសំខាន់​ក្នុង​ពេល​ដែល​ទីផ្សារ​ការងារ​កំពុង​តែ​មាន​ភាព​មិន​ប្រាកដប្រជា​។ ប៉ុន្តែ​មិនមែន​គ្រប់​ការងារ​ក្រៅ​ម៉ោង​នឹង​ជួយ​ដល់​អ្នក​ឡើយ​។

ដូច្នេះ​អ្នក​ត្រូវ​គិត​ពី​អាជីព​ដែល​អ្នក​ចាប់អារម្មណ៍ និង​ព្យាយាម​រក​ការងារ​ក្រៅ​ម៉ោង​ដែល​ជួយ​បង្រៀន​ពី​ជំនាញ​ដែល​ទាក់ទិន​នឹង​អាជីព​នោះ​។

Facebook Google Twitter Email

Live

Sponsored News

០៤:៣៥ | ក្នុងស្រុក

អស្ចារ្យ​មែន ! «​ស្នៀតសក់» ​ខ្សែភាពយន្ត​ខ្នាត​តូច​​សម្តែង​ដោយ​តារាចម្រៀង​ ជី​ ដេ​វីត និង ទេព បូ​ព្រឹក្ស ចាក់​ផ្សាយ​​លើក​ដំបូង​នៅ​ថ្ងៃនេះទទួល​បានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ