ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទីតាំង​​លាក់ទុក​ឈើ​យ៉ាងច្រើន​បំរុងនាំឆ្លងដែន​ ត្រូវបែកការណ៍​

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី​ ៖ ទីតាំង​ឈើ​ដែល​ក្រុម​ឈ្មួញ​ស្តុក​លាក់​ទុក​យ៉ាងច្រើន​បំរុង​នាំ​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​ចុះ​ប​ង្ក្រាប​​និង​រឹបអូស​​យក​មក​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​ចាត់ការ​បន្ត​។ កម្លាំង​សមត្ថកិច្ច​​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ជា​ច្រើន​ដែល​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​នោះ​​កាលពី​​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​១៦ កញ្ញា ២០២០​ ត្រង់​ចំណុច​ក្នុង​ក្រុមហ៊ុន​កៅស៊ូ​មួយកន្លែង ​ស្ថិ​ត​ក្នុងភូមិ​មុ​យ​ស្រែ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស…

ខេត្តរតនគិរី​ ៖ ទីតាំង​ឈើ​ដែល​ក្រុម​ឈ្មួញ​ស្តុក​លាក់​ទុក​យ៉ាងច្រើន​បំរុង​នាំ​ទៅ​ប្រទេស​វៀតណាម​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​ចុះ​ប​ង្ក្រាប​​និង​រឹបអូស​​យក​មក​រក្សារ​ទុក​ប្រគល់​ឱ្យ​ជំនាញ​ចាត់ការ​បន្ត​។

កម្លាំង​សមត្ថកិច្ច​​បាន​ប្រទះ​ឃើញ​គំនរ​ឈើ​ជា​ច្រើន​ដែល​ដែល​ក្រុម​ឈ្មួញ​លាក់​ទុក​នោះ​​កាលពី​​វេលា​ម៉ោង​៧យប់​ថ្ងៃ​ទី​១៦ កញ្ញា ២០២០​ ត្រង់​ចំណុច​ក្នុង​ក្រុមហ៊ុន​កៅស៊ូ​មួយកន្លែង ​ស្ថិ​ត​ក្នុងភូមិ​មុ​យ​ស្រែ ឃុំ​ញ៉ា​ង ស្រុក​អណ្តូង​មាស ខេត្តរតនគិរី​។

​តាម​ប្រភពព័ត៌​មាន​​ថា​ ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ខាងលើនេះ​​មានការ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី ​ដឹកនាំ​​ដោយ​លោក ហាក់ មុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​។

​​តាម​ប្រភព​ព័ត៌​បាន​​បន្ត​ថា ​ឈើ​ដែល​បង្ក្រាប​បាន​នោះ​ជា​ប្រភេទ​ឈើ​ស្រឡៅ​សន្លឹក មាន​ចំនួន​១៥​សន្លឹក មានកំ​រាស់​១​តឹក៣ហ៊ុន ប្រវែង​៣,២០​ម៉ែត្រ​។

លោក ហាក់ មុន្នី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អណ្តូង​មាស​បានឱ្យ​​ក្រុម​អ្នក​យក​ព័ត៌មាន​ដឹង​ថា ​ឈើ​ដែល​បង្ក្រាប​បាន​ខាងលើ​​នោះ ​ដឹក​ជញ្ជូន​បាន​តែ​ចំនួន​៣​សន្លឹក​សិន​ប៉ុណ្ណោះ ក្នុង​ចំណោម​ឈើ​ប្រភេទ​ស្រឡៅ​ទាំង​១៥​សន្លឹក​នោះ ។ លោក​នឹង​​ពិភាក្សា​​ជាមួយ​ជំនាញ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បរ​កែវ ​ក្នុងការ​​សម្រួល​សេវា​ដឹក​ជញ្ជូន​ឈើ​ទាំងនេះ​យក​ទៅ​រក្សា​ទុក ដើម្បី​​ចាត់ការ​តាម​នី​តិ​វិធី​ជា​បន្ត​ទៀត​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ