ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​ដាក់​ពាក្យបណ្តឹង​ផ្លូវការ ករណី​បុរស​ម្នាក់​ជិះ​រថយន្ត​ទំនើប​គំរាមកំហែង​អ្នក​ដទៃ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ កញ្ញា ២០២០ ថា មន្ត្រី…

ខេត្តមណ្ឌលគិរី ៖ សមត្ថកិច្ច​ខេត្តមណ្ឌលគិរី បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ម៉ោង​៨​និង​២០​នាទី​យប់ ថ្ងៃ​ទី​១៦ កញ្ញា ២០២០ ថា មន្ត្រី ជំនាញ​កំពុង​ដុតដៃដុតជើង​ជា​ខ្លាំង ដើម្បី​ស្រាវជ្រាវ​រក​បុរស​ម្នាក់ ដែល​ជិះ​រថយន្ត​សេរី​ទំនើប គំរាមកំហែង​អ្នក​ដទៃ ក្រោយ​ពី​សមត្ថកិច្ច​ទើប​ទទួល​បាន​ពាក្យបណ្តឹង​ផ្លូវការ ពី​ជន​រង​គ្រោះ​នា​ល្ងាច​ថ្ងៃ​ទី​១៦ កញ្ញា​នេះ​។

អាវុធហត្ថ​ខេត្តមណ្ឌលគិរី បាន​បញ្ជាក់​ថា នៅ​ពេល​នេះ សមត្ថកិច្ច​បាន​ធ្វើការ​ស៊ើបអង្កេត​តាម​និ​តិ​វិធី ដើម្បី​វែង​ក​មុខ​រក​ជនសង្ស័យ ក្នុង​ករណី​ខាងលើ​នេះ ។

ទោះជា​យ៉ាងណា​សមត្ថកិច្ច​នៅ​មិន​ទាន់​ប្រាប់​អំពី​បញ្ហា​នេះ ផ្តើម​ពី​អ្វី​នៅឡើយ ព្រោះ​កំពុង​ស្ថិត​ក្នុង​និ​តិ​វិធី​របស់​សមត្ថកិច្ច ។

ហើយ​ចំពោះ​ការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម​ថា ករណី​នេះ​ឈាន​រហូត​ប្រើប្រាស់​អាវុធ​ខ្លី ធ្វើ​សកម្មភាព​ភ្ជង់​គំរាម លើ​ជន​រង​គ្រោះ​ដែល​បាន​ដាក់​ពាក្យបណ្តឹង​នេះ ក៏​មិន​ទាន់​ដឹង​ថា ពិតប្រាកដ​យ៉ាងណា​ដែរ ។

សូម​រំ​ឮ​កថា កាលពី​រសៀល​ថ្ងៃ​ទី​១៦ កញ្ញា​នេះ មាន​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Phalla Piseth បាន​បង្ហោះ​សារ និង​រូបភាព សំណូមពរ​ដល់​សមត្ថកិច្ច​ថា «​សូម​មន្ត្រី​សមត្ថកិច្ច​ខេត្តមណ្ឌលគិរី តាម​ស្ទាក់​ឃាត់​រថយន្ត​នេះ​ផង ដែល​បាន​ប្រើប្រាស់​អាវុធ​ខុសច្បាប់ គំរាម​បាញ់​សម្លាប់​ប្រពន្ធ​ខ្ញុំ ដែល​កំពុង​មាន​ផ្ទៃពោះ សូម​មេត្តា​មន្ត្រី​សាធារណការ​ជួយ​ស្រាវជ្រាវ​ស្លាក​លេខ​នេះ​ផង តើ​បុគ្គល​នេះ​ជា​អ្នក​ណា ដែល​ដែល​មាន​សិទ្ធិ​ប្រើប្រាស់​អាវុធ​មក​គំរាម​ប្រជាជន​ស្លូតត្រង់​បែប​នេះ ? ប្រទេស​មានច្បាប់ មិនមែន​មាន​អំណាច​មាន​លុយ ធ្វើ​អ្វី​បាន​តាម​ចិត្ត​នោះ​ទេ សូម​ជួយ​ស៊ែរ share ដើម្បី​រកមុខ​ជន​ទំនើង​នេះ មក​ដោះស្រាយ​មុខ​ច្បាប់​ផង ស្លាក់​លេខ​រថយន្ត (​ភ្នំពេញ 2AQ 1213)» ។

ជាមួយ​គ្នា​នេះ​ដែរ បើ​យោង​តាម​រូបភាព​ដែល​ម្ចាស់​គណនី Facebook ឈ្មោះ Phalla Piseth ក៏​បាន​បង្ហាញ​រូបភាព​បុរស​ម្នាក់​បើករថយន្ត Lexus ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ​ភ្នំពេញ 2AQ-1213 ដែល​បាន​ពាក់​ម៉ាស់​ជិត និង​ដក​វត្ថុ​មួយ​កាន់​ភ្ជង់​មក​រក​គាត់ ក្នុង​ន័យ គំរាម​សម្លាប់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ