ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ក្លោ​ង​ទ្វារ​វត្ត​ខុស​អ្វី ? ម្ចាស់​តៃកុង​កុំ​ចេះ​តែ​ស្មាន​នោះ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ មួយ​គ្រឿង​បុក​ទុល​ក្វោ​ង​ទ្វារ​វត្ត​គន្ធ​បុប្ផារាម ហៅ​វត្ត​អូរ​គគីរ នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បៀត​សូរ…

ខេត្តកំពង់ស្ពឺ ៖ រថយន្ដ​ដឹក​ទំនិញ​ធុន​ធំ មួយ​គ្រឿង​បុក​ទុល​ក្វោ​ង​ទ្វារ​វត្ត​គន្ធ​បុប្ផារាម ហៅ​វត្ត​អូរ​គគីរ នៅ​វេលា​ម៉ោង​១៤​និង​១០​នាទី ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​បៀត​សូរ ឃុំ​ខ្ទុំ​ក្រាំង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។ នេះបើយោងតាមផេក ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ។

ដោយ​រថយន្ដ​ម៉ាក FUSO ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​តាកែវ 3A-0504 បើកបរ​ដោយ​ឈ្មោះ ចឹក អ៊ី​ន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បើកបរ​ពី​ត្បូង​ទៅ​ជើង មក​ដល់​ចំណុច​ផ្លូវ​ចូល​ក្លោ​ង​ទ្វារ វត្ត​គន្ធ​បុប្ផារាម ហៅ​វត្ត​អូរ​គគី បាន​បើក​ឆ្លងកាត់ ស្រាប់តែ​តៃកុង​ឡាន​ស្មាន​កំពស់​ផ្ទុកទំនិញ​មិន​ត្រូវ ក៏​បណ្ដាល​អោយ​ទូល​ក្លោ​ង​ទ្វារ​វត្ដ​តែ​ម្ដង ។

ហេតុការណ៍​ខាងលើ​សមត្ថកិច្ច​ជំនាញ​បាន​ចំណាត់ការ​ជួយ​អន្ដរាគមន៍ និង​បាន​យក​រថយន្ដ​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង​ដោះស្រាយ​តាម​នីតិវិធី​ផង​ដែរ ៕