គ្រោះ​ថ្នាក់លើ​ទឹក​! កាណូត​២​គ្រឿង​ពន្លះ​​គ្នា​ពេញទំហឹង​ឆក់​យក​ជីវិត​មនុស្ស


ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​គ្រោះ​ចរាចរណ៍​ផ្លូវទឹក​មួយ​បាន​កើតឡើង​រវាង​កាណូត​ស្មាច់ និង​កាណូត​ស្មាច់​២​គ្រឿង​ពន្លះ​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​ភាគី​អ្នក​បើកកាណូត​ម្ខាង​ត្រូវ​បាត់បង់​ជីវិត និង​ម្ខាង​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ចំណុច​ក្រោម​អូរ​ប្រាំ​ជាន់ ស្ថិត​នៅ​ចុង​ភូមិ​តា​ច្រនៀង ឃុំ​កំពង់ ឃ្លាំង ស្រុក​សូទ្រនិគម​។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រឿ​ម ប៉ូ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ស្រ​ម៉ោ​ច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម (​បាត់បង់​ជីវិត​) ចំណែក​ម្ខាង​ទៀត ឈ្មោះ ព្រុំ ឆាន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​តា​អួ​ស ឃុំ​កំពង់​ឃ្លាំង ស្រុក​សូទ្រនិគម (​រត់គេច​ខ្លួន​បាត់​)​។

បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​នគរបាល​ស្រុក​សូទ្រនិគម បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១៥ ខែកញ្ញា​នេះ​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវទឹក​មួយ​បាន​កើតឡើង​កាលពី​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ កញ្ញា នៅ​ចំណុច​ក្រោម​អូរ​ប្រាំ​ជាន់ ស្ថិត​ក្នុងភូមិ​តា​ច្រនៀង ឃុំ​កំពង់​ឃ្លាំង ស្រុក​​សូទ្រនិគម គឺ​រវាង​កាណូត​ម៉ាក​កា​វ៉ា សំបក​ស្មាច់ បាន​បុក​គ្នា​ជាមួយ​កាណូត​ម៉ាក​ដូច​គ្នា បណ្ដាល​ឱ្យ​អ្នក​បើកកាណូត​ម្ខាង​ត្រូវ​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​កើតហេតុ រីឯ​អ្នក​បើកកាណូត​ម្ខាង​ទៀត​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ដើម្បី​ត្រួតពិនិត្យ​។

ប្រភព​ដដែល​បន្ត​ថា ចំពោះ​មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ខាងលើ​នេះ គឺ​មក​ពី​បើកបរ​ពេល​មេឃងងឹត គ្មាន​ភ្លើង ហើយ​បើក​ក្នុង​ល្បឿន​លឿន​ទៀត ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន ទើប​ធ្វើ​ឱ្យ​មាន​គ្រោះថ្នាក់​រវាង​កាណូត​២​គ្រឿង​បុក​គ្នា បណ្តាល​ឱ្យ​ភាគី​ម្ខាង​បាត់បង់​ជីវិត និង​ភាគី​ម្ខាង​ទៀត​រត់គេច​ខ្លួន​បាត់​។

ក្រោយ​ពេល​កើតហេតុ កាណូត​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​កំពង់​ឃ្លាំង ដើម្បី​រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​ច្បាប់​។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​៕

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ