ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Mbappe ​ប្រាប់ PSG ថា​ គេ​ចង់​ចាក​ចេញពី​ក្លិប​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ

3 ឆ្នាំ មុន

បារាំង ៖ អនាគត​របស់​កីឡាករ Kylian Mbappe ត្រូវ​បាន​អ្នកវិភាគ​បាល់ទាត់​ល្បីល្បាញ​ជា​ច្រើន បាន​កំណត់​ថា នឹង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​រដូវ​កាល​ខាង​មុខ​។ខ្សែប្រយុទ្ធ​បារាំង​វ័យ ២១​ឆ្នាំ​រូប​នេះ កំពុង​ជាប់​កុងត្រា​ជាមួយ​ក្លិប…

បារាំង ៖ អនាគត​របស់​កីឡាករ Kylian Mbappe ត្រូវ​បាន​អ្នកវិភាគ​បាល់ទាត់​ល្បីល្បាញ​ជា​ច្រើន បាន​កំណត់​ថា នឹង​ក្លាយជា​ប្រធានបទ​ដ៏​ក្តៅ​គគុក​មួយ​នៅ​រដូវ​កាល​ខាង​មុខ​។
ខ្សែប្រយុទ្ធ​បារាំង​វ័យ ២១​ឆ្នាំ​រូប​នេះ កំពុង​ជាប់​កុងត្រា​ជាមួយ​ក្លិប Paris Saint-Germain រហូត​ដល់​ចុងបញ្ចប់​នៃ​រដូវ​កាល ២០២១-២០២២ ហើយ​គេ​នៅ​មិន​ទាន់​ជួប​ជាមួយ​អ្នកតំណាង​ក្លិប ដើម្បី​ពិភាក្សា​អំពី​ការ​បន្ត​កុងត្រា​ថ្មី​របស់​ខ្លួន​នៅឡើយ​ទេ​។

បើ​យោង​តាម​សារព័ត៌មាន The Times បាន​រាយការណ៍​ថា Mbappe បាន​ប្រាប់​ទៅ​កាន់​ក្រុមប្រឹក្សាភិបាល​របស់​ក្លិប PSG ថា គេ​ចង់​ចាកចេញ​នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ ដោយ​គេ​គ្មាន​គម្រោង​ចង់​បន្ត​កុងត្រា​ជាមួយ​ម្ចាស់​ជើងឯក Ligue 1 ៩​សម័យកាល​មួយ​នេះ ទៀត​ទេ​។

ក្លិប​យក្ស​អេ​ស្ប៉ា​ញ Real Madrid គឺជា​ក្លិប​តែ​មួយ​គត់ ដែល​គេ​ជឿជាក់​ថា Mbappe នឹង​ផ្លាស់​ទៅ​ចូលរួម ខណៈ​ដែល​គ្រូបង្វឹក​លោក Zinedine Zidane បាន​បង្ហាញ​ពី​ការ​ចង់​កីឡាករ​រូប​នេះ យ៉ាង​ខ្លាំង​។

ប៉ុន្តែ​ទោះបី​យ៉ាងណា​ក៏​ដោយ ក្លិប​បងប្អូន​ត្រកូល Manchester ទាំង​២ ក៏​ត្រូវ​បាន​រាយការណ៍​ថា បាន​បង្ហាញ​ចំណាប់អារម្មណ៍ ដើម្បី​នាំ​យក Mbappe ទៅ​ប្រកប​អាជីព​នៅ​ទឹកដី​អង់គ្លេស​ផង​ដែរ​។

ដោយឡែក​ក្លិប Barcelona ក៏​ជា​នឹង​ក្លាយជា​គូប្រជែង​របស់ Real Madrid ដើម្បី​នាំ​យក​ខ្សែប្រយុទ្ធ​រូប​នេះ មក​ជំនួស​តំណែង​ប្រធាន​ក្រុម Lionel Messi ដែល​នឹង​ចាក​ចេញពី​ទឹកដី Camp Nou នៅ​រដូវក្តៅ​ឆ្នាំ​ក្រោយ បន្ទាប់​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ បាន​ប្រកាស​ជា​ផ្លូវការ​ថា គេ​នឹង​បន្ត​លេង​ឲ្យ​ក្លិប​យក្ស​កា​តា​ឡាន់​មួយ​នេះ រហូត​ដល់​ចប់​កុងត្រា​នៅ​សល់​របស់​គេ ដែល​នឹង​ផុត​នៅ​បញ្ចប់​រដូវ​កាល ២០២០-២១​។

សូម​បញ្ជាក់​ថា Mbappe បច្ចុប្បន្ន​កំពុង​នៅ​ដាក់​ដោយឡែក​ពី​គេ ក្រោយ​ឆ្លង​កូ​វី​ដ​១៩ កាលពី​ថ្ងៃ​ទី ៧ ខែ កញ្ញា កន្លង​ទៅ អំឡុង​ពេល​បំពេញភារកិច្ច​ជាមួយ​ក្រុម​ជម្រើសជាតិ​បារាំង ក្នុង​ពានរង្វាន់ Nations League៕ (​ដកស្រង់​ចេញពី Marca)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ