ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

មនុស្ស​ច្រើន​ពាន់​នាក់​ធ្វើ​បាតុកម្ម​ប្រឆាំង​​​នាយក​រដ្ឋមន្ត្រី​ុអុី​ស្រា​អែ​ល

4 ខែ មុន

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ពួក​បាតុករ​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​យប់​ថ្ងៃ​ទី​១២​កញ្ញា នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដើម្បី​ទាមទារ​ឲ្យ​មានការ​ចាកចេញ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​ទទួល​ការ​ចោទប្រកាន់ ពី​បទ​ពុក​រលួយ និង​គ្រប់គ្រង​មិន​បាន​ល្អ​វិបត្តិ​សុខាភិបាល…

ប្រទេស​អ៊ី​ស្រា​អែ​ល ៖ ពួក​បាតុករ​ច្រើន​ពាន់​នាក់ បាន​ប្រមូលផ្ដុំ​គ្នា​កាលពី​យប់​ថ្ងៃ​ទី​១២​កញ្ញា នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម ដើម្បី​ទាមទារ​ឲ្យ​មានការ​ចាកចេញ​របស់​នាយក​រដ្ឋមន្ត្រី​អ៊ី​ស្រា​អែ​ល លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ ដែល​ទទួល​ការ​ចោទប្រកាន់ ពី​បទ​ពុក​រលួយ និង​គ្រប់គ្រង​មិន​បាន​ល្អ​វិបត្តិ​សុខាភិបាល មុន​ការ​ប្រកាស​ពី​ការ​សង្ស័យ​មានការ​រិ​ត​ត្បិត​ថ្មី​ៗ ប្រឆាំង​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19​។

នា​ដើមរដូវ​ក្ដៅ​និង​ក៏​ទោះបី​ធាតុអាកាស​ក្ដៅហែង និង​ការ​ឆ្លង​រាលដាល​នៃ​វីរុស មនុស្ស​ច្រើន​ពាន់​នាក់​បាន​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម ក្នុង​ប្រទេស​នៅ​តាម​បណ្ដា​ទីក្រុង​ធំ​ៗ និង​នៅ​តាម​បណ្ដា​ផ្លូវ​បំបែក​និង​តាម​ស្ពាន​នានា ដើម្បី​អំពាវនាវ​ឲ្យ​លោក​នេ​តាន់​យ៉ា​ហ៊ូ​ចាក​ចេញពី​តំណែង​។

លោ​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​រង​ការ​ចោទប្រកាន់ កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ពី​បទ​ក្លែងបន្លំ និង រំលោភ​បំពាន​សេចក្ដី​ទុកចិត្ត ក្នុង​រឿង​៣​ដែល​នោះ​ជា​លើក​ដំបូង​សម្រាប់​ប្រមុខ​រដ្ឋាភិបាល​អ៊ី​ស្រា​អែ​ល​១​រូប ដែល​កំពុង​កាន់​តំណែង​។

នៅ​ទីក្រុង​ហ្សេ​រុយ​សា​ឡឹម​បាតុករ​ច្រើន​ពាន់​នាក់ បាន​លើកគ្នា​ដើរ​ហែ​ក្បួន​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​នោះ មុន​ពេល​លើកគ្នា​ទៅ​កាន់​និវេសនដ្ឋាន​របស់​នាយក​រដ្ឋមន្ត្រី​។ ពួ​​ក​បាតុករ​ដែល​ភាគ​ច្រើន​ពាក់​ម៉ាស​ការពារ ក៏​ចោទប្រកាន់​លោក​បេន​ចា​មីន​នេ​តាន់​យ៉ា​ហ៊ូ​និង​រដ្ឋាភិបាល​លោក​ផង​ដែរ​ថា ពុំ​អាច​ទប់​ការ​ឆ្លង​រាលដាល​នៃ​វីរុស​COVID-19 ហើយ​គ្រប់គ្រង​មិន​បាន​ល្អ​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។

ដើម្បី​ទប់ទល់​នឹង​ការ​ឆ្លង​រាលដាល​នៃ​វីរុស អ៊ី​ស្រា​អែ​ល​បាន​ដាក់​ការ​រិ​ត​ត្បិត​ម៉ឺ​ង​ម៉ាត់ កាលពី​ពាក់​កណ្ដាល​ខែមីនា ដែល​ក្នុង​ដំណាក់​កាលនោះ មាន​តែ​បណ្ដា​អ្នក​វិជ្ជាជីវ់ៈ​ទេ ដែល​អនុញ្ញាត​ឲ្យ​ទៅ​បំពេញការងារ​ដែល​យល់​ថា​ចាំបាច់ ហើយ​ការ​ប្រមូលផ្ដុំ​មនុស្ស​នៅ​ទី​សាធារណៈ ត្រូវ​ហាម​ឃាត់។

ដោយសារ​ការ​ឆ្លង​រាលដាល​នៃ​វីរុស រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​អត្រា​អ្នក​ឥត​ការងារ​ធ្វើ​បាន​កើន​ដល់​២០% ទល់​នឹង​៣,៤%​កាលពី​ខែកុម្ភៈ រួច​មួយ​ផ្នែក​ធំ​នៃ​ប្រជាជន​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​លំបាក​ខាង​សេដ្ឋកិច្ច​៕ ដកស្រង់​ចេញពី វេ​ប​សាយ ៖ yahoo