ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ទាំង​៤​នាក់​ត្រូវ​អស់លក្ខណ៍ ក្រោយ​​ធ្វើ​សកម្មភាព​តាម​ផ្ទះ​ប្រជា​ពល​រដ្ឋ

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ជនសង្ស័យ​៤​នាក់​ដែល​តែងតែ​ដើរ​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​។ ការ​ឃាត់ខ្លួន​ទាំង​៤​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​កាល​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែ កញ្ញា ឆ្នាំ​២០២០…

ខេត្តរតនគិរី ៖ ជនសង្ស័យ​៤​នាក់​ដែល​តែងតែ​ដើរ​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​យក​ទ្រព្យសម្បត្តិ​នោះ ពេល​នេះ​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ​។ ការ​ឃាត់ខ្លួន​ទាំង​៤​នាក់​នោះ សមត្ថកិច្ច​បាន​ធ្វើ​ឡើង​នៅ​កាល​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​៧ ខែ កញ្ញា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។

ប្រតិបត្តិការ​ឃាត់ខ្លួន​ខាងលើ ដោយ​មានការ​សម្របសម្រួល​ពី​លោក លាង អ៊ូ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​។

ជនសង្ស័យ​ទាំង​៤​នាក់​ត្រូវ​ឃាត់ខ្លួន​ទាំង​៤​នាក់​ខាងលើ​មាន​៖ ១-​ឈ្មោះ គង់ ដា​លី​ម (​ហៅ លី​ន​) ភេទ​ប្រុស អាយុ​២៣​ឆ្នាំ បច្ចុប្បន្ន​នៅ ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី មុខរបរ​មិន​ពិតប្រាកដ ។ ២-​ឈ្មោះ ពៅ មាស (​ហៅ​យ៉ាង​) ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​និង​មុខរបរ​មិន​ពិតប្រាកដ​។ ៣-​ឈ្មោះ ឌី ជេ​ម (​ហៅ​ជេ​ម​) ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ឡាវ មាន​ទីលំនៅ និង​មុខរបរ​មិន​ពិតប្រាកដ និង​៤-​ឈ្មោះ រាជ រស្មី (​ហៅ​ខ្លី​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ បច្ចុប្បន្ន​នៅ​ភូមិ​៧​មក​រា សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង មុខរបរ​មិន​ពិតប្រាកដ​។

បើ​តាម​ប្រភព​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​៤​នាក់​នេះ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​កាលពី​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២០ កន្លង​មក ស្ថិត​នៅ​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​ខេត្តរតនគិរី​។ ក្រោយ​ពី​ឃាត់ខ្លួន និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​ជនសង្ស័យ​ទាំង​៤​នាក់ គឺ​រក​ឃើញ​ថា ទទួល​បាន​លទ្ធផល​វិជ្ជមាន ទាំងអស់​គ្នា​។ ចំណែក​វត្ថុ​តាង​ដែល​សមត្ថកិច្ច​ដកហូត​បាន ៖ ១-​រថយន្ត​មួយ​គ្រឿង​ម៉ាក​តូ​យូ​តា​កាម​រី ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខ​ព្រៃវែង 2A-0431​។ ២- ឆ្នាំង​ដាំបាយ​អគ្គិសនី ម៉ាក តូ​ស៊ី​បា ចំនួន​មួយ និង​៣-​ឈើ​ស៊ុមទ្វារ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ក្រោយ​ការ​ចាប់ខ្លួន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ឃាត់​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាន​លុង ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់​វិធានការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ