ប្រើថ្នាំក្រពះច្រើនអាចនាំឱ្យខ្វះវីតាមីនB12ដែលជាតម្រូវការចាំបាច់របស់រាងកាយ
ក្រុមអ្នកជំនាញអាមេរិកបាននិយាយថា ការប្រើថ្នាំព្យាបាលរលាកនិងដំបៅក្រពះរយៈពេលយូរអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់កម្រិតវីតាមីនB12ក្នុងរាងកាយ ។
ក្រុមអ្នកជំនាញអាមេរិកបាននិយាយថា ការប្រើថ្នាំព្យាបាលរលាកនិងដំបៅក្រពះរយៈពេលយូរអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់កម្រិតវីតាមីនB12ក្នុងរាងកាយ ។
ក្រុមអ្នកជំនាញអាមេរិកបាននិយាយថា ការប្រើថ្នាំព្យាបាលរលាកនិងដំបៅក្រពះរយៈពេលយូរអាចបណ្តាលឱ្យគ្រោះថ្នាក់ដល់កម្រិតវីតាមីនB12ក្នុងរាងកាយ ។
ការពិសោធទៅលើមនុស្ស២០ម៉ឺននាក់បានរកឃើញថា អ្នកដែលលេបថ្នាំគ្រាប់ពពួកកាត់បន្ថយការផលិតអាស៊ីតក្នុងក្រពះ (PPLs)ឬពពួក Histamine antagonists(H2RAs)ប្រឈមខ្លាំងនឹងការខ្វះវីតាមីនB12ដែលជាតម្រូវការចាំបាច់របស់រាងកាយ ។ សូមបញ្ជាក់ថា កង្វះខាតវីតាមីនB12រយៈពេលយូរដោយមិនព្យាបាល អាចនាំឱ្យកើតមានបញ្ហាសរសៃប្រសាទ និងជំងឺវិកលចរិត ។
PPLs និង H2RAsត្រូវបានចេញវេជ្ជបញ្ជាឱ្យប្រើប្រាស់ទៅលើអ្នកជំងឺដែលមានរោគសញ្ញាដំបៅក្រពះ តួយ៉ាងដូចជា ចុកឆ្អល់ចុងដង្ហើមនិងចុកណែនក្រពះក្រោយទទួលទានអាហារជាដើម ។ ឱសថទាំងនេះបញ្ចេញប្រសិទ្ធភាពតាមរយៈការកាត់បន្ថយបរិមាណអាស៊ីតដែលផលិតដោយក្រពះ ។ អាស៊ីតផលិតដោយក្រពះគឺជាតម្រូវការចាំបាច់សម្រាប់រាងកាយមនុស្សក្នុងការស្រូបយកវីតាមីន B12ពីអាហារដែលទទួលទាន ។
ទោះជាយ៉ាងនេះក្តី ក្រុមអ្នកស្រាវជ្រាវបានបញ្ជាក់ថា គេមិនគួរបារម្ភខ្លាំងចំពោះលទ្ធផលនៃការរកឃើញនៅពេលនេះទេ ។ បណ្តាវេជ្ជបណ្ឌិតគឺនៅតែអាចចេញវេជ្ជបញ្ជាឱ្យប្រើថ្នាំនេះដដែល ប៉ុន្តែអ្វីដែលពួកគេត្រូវធ្វើគឺគួរតែថ្លឹងថ្លែងឱ្យបានស្មើ រវាងផលប៉ះពាល់និងអត្ថប្រយោជន៍របស់ថ្នាំទៅលើសុខភាពអ្នកប្រើប្រាស់ ជាពិសេសអ្នកជំងឺដែលប្រើរយៈពេលវែង ។
ចំណែកសាស្ត្រាចារ្យ Mark Pritchardមកពីសមាគមជំងឺក្រពះពោះវៀនរបស់អង់គ្លេស British Society of Gastroenterologyបានថ្លែងថា បុគ្គលដែលតម្រូវឱ្យលេបថ្នាំព្យាបាលដំបៅក្រពះរយៈពេលវែងគួរតែពិនិត្យឈាមមើលពីកម្រិតវីតាមីនB12ជាមុនសិន ប៉ុន្តែយ៉ាងណា គេមិនគួរបារម្ភខ្លាំងពីបញ្ហានេះឡើយដ្បិតអ្នកដែលប្រឈមខ្ពស់គឺទាល់តែប្រើរយៈពេលចាប់ពី២ឆ្នាំឡើងទៅ ៕
ចែករំលែកព័តមាននេះ