ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ព្យុះ​ទី​ហ្វុ​ង​មក​ដល់​កូរ៉េ​ខាងត្បូង​​​ហើយ​ បន្ទាប់​​ពី​មនុស្ស​ច្រើន​សិប​នាក់​រង​របួស​នៅ​​ជប៉ុន

4 ខែ មុន

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ព្យុះ​ទី​ហ្វុ​ងដ៏​ខ្លាំង​ឈ្មោះ HAISHEN កាលពី​ថ្ងៃ​ទី​៧ កញ្ញា បាន​បោកបក់​មក​ដល់​កូរ៉េ​ខាងត្បូង ក្រោយ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ពេល​វា​បោក​បក់​កាលពី​យប់​ថ្ងៃ​ទី​៦​មក​ទី​៧ កញ្ញា…

ប្រទេស​ជប៉ុន​-​កូរ៉េ​ខាងត្បូង ៖ ព្យុះ​ទី​ហ្វុ​ងដ៏​ខ្លាំង​ឈ្មោះ HAISHEN កាលពី​ថ្ងៃ​ទី​៧ កញ្ញា បាន​បោកបក់​មក​ដល់​កូរ៉េ​ខាងត្បូង ក្រោយ​ពី​បណ្ដាល​ឲ្យ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ពេល​វា​បោក​បក់​កាលពី​យប់​ថ្ងៃ​ទី​៦​មក​ទី​៧ កញ្ញា លើភាគ​និរតី​ជប៉ុន ។ នេះ​គ្រាន់​ជា​តុល្យការ​ដំបូង​មួយ ។

នា​វេលា​ម៉ោង​៩​ព្រឹក​ម៉ោង​នៅ​ជប៉ុន ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​វាយប្រហារ​លើ​តំបន់​ប៊ូ​សាន ជាទី​ក្រុង​ធំ​ទី​២​របស់​កូរ៉េ​ខាងត្បូង​ជាមួយ​កម្លាំង​ខ្យល់​ដល់​ជិត​២០០​គីឡូម៉ែត្រ​ក្នុង​១​ម៉ោង ហើយ​បោកបក់​ឆ្ពោះ​ទៅ​ទិស​ខាងជើង ។ ព្យុះ​នេះ​ហាក់ដូចជា​នាំ​ឲ្យ​មានការ​ភ័យ​ខ្លាច​ជាង​ការ​ខូចខាត​នៅ​កោះ​ឃ្យូ​ស៊ូ ជា​កោះធំ​នៅ​ភាគ​និរតី​ជប៉ុន ។

រទស្សន៍​រដ្ឋ​ជប៉ុន NHK រាយការណ៍​ពី​មនុស្ស​ប៉ុន្មាន​សិបនាក់​​រង​របួសស្រាល ពិសេស​បណ្ដា​មនុស្ស​ចាស់​ដែល​ដួល​ព្រោះ​ខ្យល់​បោក ។ ក្នុង​តំបន់​ណា​ហ្គា​សា​គី​មនុស្ស​៤​នាក់​រង​របួស​ដោយសារ​អំបែង​កញ្ចក់​នៅ​កន្លែង​ដែល​ជម្លៀស​ពួក​គេ​មក ។ មនុស្សច្រើន​រយ​ពាន់​គ្រួសារ​រង​ការ​ដាច់​ភ្លើងអគ្គិសនី​កាលពី​ព្រឹក​ថ្ងៃ​ទី​៧ កញ្ញា ។

ការ​វាយប្រហារ​របស់​ព្យុះ​នោះ​គេ​បាន​ដាក់​កោះ​ឃ្យូ​ស៊ូ​ក្នុង​ភាព​ប្រកាស​អាសន្ន​កាលពី​ចុង​ស​ប្ដា​ហ៍ ។ មនុស្ស​ជាង​៧​លាន​នាក់​ទាក់ទិន​នឹង​ការ​ណែនាំ​ឲ្យ​ជម្លៀស​ចេញ ។

ព្យុះ HAISHEN ជា​ព្យុះ​ដែល​កើត​មាន​បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង MAYSAK ដែល​វាយប្រហារ​កាល​ពី​ថ្ងៃ​ទី​៣ កញ្ញា លើ​ឧបទ្វីប​កូរ៉េ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​២​នាក់ ។ ព្យុះ​នោះ​ក៏​វាយ​ប្រហារ​ខ្លាំងក្លា​លើ​កូរ៉េ​ខាងជើង​ផង​ដែរ ។

មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម ជុង​អ៊ុ​ន កាល​ពី​ថៃ្ង​ទី​៥ កញ្ញា បាន​ទៅ​កាន់​បណ្ដា​តំបន់​រង​ការ​ប៉ះពាល់​ដោយសារ​ព្យុះ​នោះ ។ ផ្ទះ​ប្រមាណ​ជាង​១.០០០​ខ្នង​រង​ការ​បំផ្លាញ​ក្នុង​តំបន់ឆ្នេរ​សមុទ្រ​ខាងត្បូង​និង​ក្នុង​ខេត្ត NORD-HAMGYONG ៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo