ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បោក​បាន​ប្រាក់​១​ម៉ឺន​ដុល្លារ តែ​ប្រើ​ល្បិចស្ទើរភ្លើង​ ​គុក !

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា ទីបំផុត ​នារី​ម្នាក់​ដែល​ប្រើ​ល្បិច​កល​ឆបោក​ស្ទើ​រភ្លើង​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ​កញ្ញា​ បន្ទាប់​ពី​នារី​រូប​នោះ​​បាន​ប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ជន​រង​គ្រោះ ។…

ខេត្តកណ្ដាល ៖ សេចក្តី​រាយ​ការ​ណ៍បឋម​ឲ្យ​ដឹង​ថា ទីបំផុត ​នារី​ម្នាក់​ដែល​ប្រើ​ល្បិច​កល​ឆបោក​ស្ទើ​រភ្លើង​បាន​ត្រូវ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល​ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​៣ ​កញ្ញា​ បន្ទាប់​ពី​នារី​រូប​នោះ​​បាន​ប្រាក់​១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ពី​ជន​រង​គ្រោះ ។ នារីសង្ស័យ​ឈ្មោះ ផន ណា​រី ភេទ​ស្រី អាយុ​២៤​ឆ្នាំ ទីលំនៅ​ភូមិ​ថ្មី ឃុំ​រលាំង​កែន ស្រុក​កណ្ដាល ស្ទឹង ខេត្តកណ្ដាល ។ វត្ថុ​តាង​ដកហូត ​មាន​កងដៃ​លោហ​:​ធាតុ​ពណ៌​លឿង ចំនួន​២១​កង, ចិញ្ចៀន​លោហៈធាតុ​ពណ៌​លឿង ចំនួន​៣​វង់ ។ រី​ឯជន​រង​គ្រោះ​ឈ្មោះ ស៊ុម តូច ភេទ​ស្រី អាយុ​៣៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​រលាំង​កែន ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល ។

ដើមចម​ ឲ្យ​មានការ​ឃា​រ​ខ្លួន​នារី​រូប​នោះ កាលពី​ថ្ងៃ​មិន​ចាំ​អំឡុង​ឆ្នាំ​២០២០ ជនសង្ស័យ​ឈ្មោះ ផ​ន ណា​រី (​ប្រើ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ ឈ្មោះ ផ​ន ណា​រី ) ជា​អ្នក​ស្គាល់គ្នា​ជាមួយ​ជន​រង​គ្រោះ នឹង​បាន​ណែនាំ​ឲ្យ​ជន​រង​គ្រោះ​ស្គាល់​បុរស​ម្នាក់ ដែល​ប្រើប្រាស់​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ (​រដ្ឋ ថា​) ។

បន្ទាប់​មក​ ជន​រង​គ្រោះ​បាន​ឆាត​ទំនាក់ទំនង ជាមួយ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រដ្ឋ ថា ជាមួយ គ្នា​មួយ​រយៈ ។ ក្រោយមក​ ឈ្មោះ ផ​ន ណា​រី បាន​ប្រើ​ល្បិច​ឆបោក​ប្រាប់​ទៅ​ជន​រង​គ្រោះ​ថា ឪពុក​របស់​ឈ្មោះ រដ្ឋ ថា ត្រូវការ​លុយ ដូច្នេះ​ បង​ឯង​ផ្ញើ​លុយ​ឲ្យ​គាត់​ទៅ ព្រោះ​ខ្ញុំ​ស្គាល់ឈ្មោះ រដ្ឋ ថា ច្បាស់​ណាស់ ស្គាល់​ទាំង​កន្លែងធ្វើការ និង​ក្រុម​គ្រួសារ​របស់​ឈ្មោះ រដ្ឋ ថា មានមុខ​ងារ​ធ្វើ​ជា​ទាហាន​ថែម​ទៀត​ផង ។

បន្ទាប់​មក​ទៀត​ ឈ្មោះ រដ្ឋ ថា ក៏​បាន​ឆាត​ជា​អក្សរ​មកក្នុង Facebook Messenger របស់​ជន​រង​គ្រោះ ដើម្បី​ខ្ចី​លុយ​ចំនួន១.០០០$ (​មួយ​ពាន់​ដុល្លារ​) ហើយ​ឈ្មោះ រដ្ឋ ថា បាន​ប្រាប់​ជន​រង​គ្រោះ​ថា​ ឪពុក​គាត់​ឈឺ​ធ្ងន់ ហើយ​ឲ្យ​ជន​រង​គ្រោះ​វេរ​លុយ​តាម​វី​ង​ទៅ​លេខ​ទូរស័ព្ទ របស់ (​ឪពុក រដ្ឋ ថា​) តែ​ម្តង​ទៅ ទើប​ជន​រង​គ្រោះ​ចាប់ផ្ដើម​ផ្ញើ​លុយ​ជា​បន្តបន្ទាប់​តាម លេខ​ទូរស័ព្ទ ០៩៣ ២៧៥ ៨០៣ ដដែល​ចំនួន ២១លើក វេរ​តាម​វី​ង​ចំនួន​១៧ លើក តាម​ទ្រូ​ម៉ា​នី ៤​លើក សរុប​ទឹកប្រាក់​ចំនួន ១០.០០០$ (​មួយ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) ។

ស្រាប់តែ​ថ្ងៃមួយ​ ឈ្មោះ ផ​ន ណា​រី បាន​ខ​លម​ក​ជន​រង​គ្រោះ​ថា ឲ្យ​ដុត​ក្រដាស​ផ្ញើ​លុយ​ទាំង​អស់នោះ​ចោល​ទៅ ហើយ​ឈ្មោះ ផ​ន ណា​វី ក៏​បាន​មក​ដល់​ផ្ទះ​ជន​រង​គ្រោះ សុំ​មើល​ក្រដាស​វី​ង (​ផ្ញើ​លុយ​) ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ឲ្យ ទើប​ឈ្មោះ ផ​ន ណា​រី បាន​គំរាម​ថា បើ​ឪពុក​ម្តាយ​បង​ឯង​ដឹង​រឿង​ទាំង​អស់នេះ​​គាត់​ពិ​ជា​ឈឺ​ស្លាប់ ។

ការដែលផន ណារី ធ្វើបែបនេះ ក៏ធ្វើឱ្យ​មានការសង្ស័យ​ ជន​រង​គ្រោះក៏​បាន​ហៅ​ឈ្មោះ ផ​ន ណា​រី ឲ្យ​ជូន​ទៅ​ជួប​ឈ្មោះ រដ្ឋ ថា តែ​ឈ្មោះ ផ​ន ណា​រី មិន​ព្រម​ជូន​ជន​រង​គ្រោះ​ទៅ​ទេ ហើយ​ឈ្មោះ ផ​ន ណា​រី ក៏​បា​គេចខ្លួន​បាត់​ចាប់​តាំងពី​ពេល​នោះ​មក ។ ទីបំផុត​ នៅ​តែ​អស់​លក្ខណ៍។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ឈ្មោះ ផ​ន ណា​រី នៅ​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ខ្លួន​ពិតជា​បាន​សមគំនិត​គ្នា​ជាមួយ​អា​ខោ​ន​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ រដ្ឋ ថា ឆបោក​លុយ​ពី​ជន​រង​គ្រោះ​ចំនួន១០.០០០​ដុល្លារ​អា​មេ​រិ​ក​(​មួយ​ម៉ឺន​ដុល្លារ​)​ពិតប្រាកដ​មែន ។ ពេល​នេះ​ឈ្មោះ រដ្ឋ ថា បាន​នឹង​កំពុង​គេចខ្លួន ។

ជនសង្ស័យ រួម​និង​វត្ថុ​តាង​ត្រូវ​បាន​នគរបាល​ស្រុក​កណ្ដាលស្ទឹង បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ