រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោម៣នាក់បានធ្វើសកម្មភាពឡើងផ្លោះរបងចូលក្នុងរោងចក្រ អ៊ីតាកា ក្នុងបំណងលួចយកសម្ភារៈប្រើប្រាស់ក្នុងរោងចក្រ ប៉ុន្តែត្រូវសន្តិសុខយាមនៅក្នុងរោងចក្រប្រទះឃើញកំពុងតែផ្លោះចូលមក ក៏បានហៅគ្នីគ្នាស្ទាក់ព្រួតវាយទ្រមខ្លួននៅនិងកន្លែងតែម្តង ។
ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៥ នៅក្នុងរោងចក្រ អ៊ីតាកា ស្ថិតក្នុងភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យមានឈ្មោះមាន ពៅ អាយុ២៥ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីកន្លែងកំណើតនៅក្នុងភូមិត្រពាំងឈូក ឃុំឈើទាល ស្រុកបសែត ខេត្តកំពង់ស្ពឺ ។ សព្វថ្ងៃស្នាក់នៅក្នុងភូមិអង្គរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកបក្ខពួក២នាក់ទៀតសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ចាប់ ៕
ចែករំលែកព័តមាននេះ