ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធីសាស្ត្រ​និយាយ​បញ្ចុះបញ្ចូល​អតិថិជន​ក្នុង​កិច្ចការជំនួញ​ឱ្យ​បាន​ជោគជ័យ

9 ឆ្នាំ មុន

ការ​ប្រើ​ពាក្យពេចន៍​បញ្ចុះបញ្ចូល​ដៃគូ​ជំនួញ​របស់​ខ្លួន​ឱ្យ​ចាប់អារម្មណ៍​ផលិតផល​របស់​អ្នក​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ប្រសិនជា​លោក​អ្នក​ពុំ​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ទេ​នោះ ។

ការ​ប្រើ​ពាក្យពេចន៍​បញ្ចុះបញ្ចូល​ដៃគូ​ជំនួញ​របស់​ខ្លួន​ឱ្យ​ចាប់អារម្មណ៍​ផលិតផល​របស់​អ្នក​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ប្រសិនជា​លោក​អ្នក​ពុំ​បាន​ត្រៀមខ្លួន​គ្រប់គ្រាន់​ទេ​នោះ ។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​និយាយ​បញ្ចុះបញ្ចូល​អតិថិជន​ក្នុង​កិច្ចការជំនួញ​ឱ្យ​ជោគជ័យ​ដូច​តទៅ ៖
១-​មិន​ត្រូវធ្វើ​អ្វី​តាម​ដែល​អតិថិជន​ចង់បាន​ឡើយ គឺ​លៃលក​យ៉ាងណា​ឱ្យ​ការ​សន្ទនា​របស់​អ្នក​ហាក់ដូចជា​រឹង​បន្តិច ។ ក្នុង​នោះ​ក៏​សូម​រំឭក​ថា អ្នក​កុំ​ព្យា​យាម​​ឆ្លើយ​តប​នូវ​សំណួរ​ផ្សេង​ៗ​ដល់​ដៃគូ​ខ្លួន​ភ្លាម​ៗ ពីព្រោះ​ថា កាលបើ​អ្នក​ប្រាប់​ទៅ​អតិថិជន​តាម​ការ​ចង់បាន​របស់​គាត់​ភ្លាម​ៗ​ដែល​មិន​ទាន់​ទាំង​ស្ងួត​បបូរមាត់​ផង​នោះ ប្រាកដ​ណាស់​ក្រោយ​ពី​ជំនួប​ចរចា​ពេល​នោះ លោក​អ្នក​នឹង​មិន​អាច​ធានា​បាន​ថា អ្នកលក់​បាន​ផលិតផល​នោះ​ឡើយ ។ ចំណែក​អ្វី​ដែល​វា​អាច​ធានា​បាន​ពី​ការ​លក់ដាច់​នោះ គឺ​ពេលវេលា​នឹង​ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា ។ ពេលវេលា​គឺជា​មាស ប្រាក់ ហើយ​ខណៈនោះ​ពេល​ដែល​យើង​មិន​ចង់​ខ្ជះខ្ជាយ​ប្រាក់ យើង​ចាំបាច់​ត្រូវការ​ពេលវេលា​ឱ្យ​បាន​គ្រប់គ្រាន់ ។ អតិថិជន​អាច​នឹង​សួរ​អ្នក​ប្រមាណ​ជា​១​ម៉ោង​ពី​ផលិតផល​មួយ នោះ​មិន​មាន​ន័យ​ថា​គាត់​នឹង​ទិញ​ផលិតផល​របស់​អ្នក​ទេ ។

២-​ដោយ​គ្រាន់តែ​មាន​នរណា​ម្នាក់​ចង់​ទិញ កុំ​ព្យាយាម​កំណត់​សេចក្តី​ថា​ពួក​គេ​អាច​លៃលក​នូវ​អ្វី​ដែល​ពួក​គេ​មក​ដល់​កន្លែង​ឬ​ទីកន្លែង​ទី​១​នេះ​ឱ្យ​សោះ ។
៣-​ភាព​ជាក់លាក់​នោះ​គឺ​ការ​ប្រមូល​ព័ត៌មាន​ទាំង​អម្បាល​មា​ណ​ដើម្បី​រឹតចំណង​ទំនាក់់ទំនង​ជាមួយ​ពួក​គេ​នៅ​ពេល​ក្រោយ រហូត​ឱ្យ​មានការ​ត្រូវរ៉ូវ​គ្នា​ក្នុង​កិច្ចការជំនួញ​នេះ ។

៤-​ព័ត៌មាន​ទាំងនោះ​គឺ​ត្រូវ​ស្ថិត​ក្នុង​កិច្ចការជំនួញ​នេះ ។
៥-​តាម​ទ្រឹស្តី​របស់​លោក Miton H . Erick son  បាន​លើក​ឡើង​ថា​«​គោលដៅ​ឬ​បំណង​ដែល​ពុំ​មាន​ពេលវេលា​ច្បាស់លាស់ គឺ​បាន​ត្រឹមតែ​ជា​សុបិន​ប៉ុណ្ណោះ​» ។

៦-​ប្រសិនជា​អ្នក​មិន​ដើរទៅ​មុខ​តាម​អ្វី​ដែល​ខ្លួន​ចង់បាន នឹង​មិន​ឈោង​ចាប់​វា​បាន​ឡើយ ហើយ​ប្រសិនជា​អ្នក​មិន​សួរ​ចម្លើយ​គឺ​ទេ (No)​ជា​និច្ច ។ ប្រសិនជា​អ្នក​មិន​ឈាន​ជើង​ទៅ​មុខ អ្នក​នឹង​ស្ថិត​ក្នុង​កន្លែង​ដដែល​ជា​និរន្តរ៍ ៕