តន់ ច័ន្ទ​សី​ម៉ា អាច​មានឱកាស​សាង​ឈ្មោះ​ជាមួយ ព្រាប សុវត្ថិ​ដែរ​ទេ?


រាជធានី​ភ្នំពេញ ៖ ស្រប​ពេល​ដែរ ព្រាប សុវត្ថិ ចូល​មក​កាន់​ទីលាន​ថ្មី ក្នុង​ផែនការ​ផលិតកម្ម​ថ្មី គេ​ក៏​កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ថា តើ​អនាគត តន់ ច័ន្ទ​សី​ម៉ា មានឱកាស​ចាប់ដៃ​ជាមួយ ព្រាប សុវត្ថិ បាន​ទេ? ក្នុង​ពេល​ដែល​នាង​ទើប​ក្លាយជា​ដៃគូ​ជាមួយ​លោក​ខេ​ម ដោយ​មាន​បទ​ចម្រៀង​មួយ​ចំនួន​រួច​ទៅ​ហើយ​នោះ​។

តារាចម្រៀង តន់ ច័ន្ទ​សី​ម៉ា កំពុង​តែ​ទទួល​បាន​នូវ​ប្រជាប្រិយភាព​យ៉ាង​គាប់ប្រសើរ ក្រោយ​ពេល​នាង​សម្រេចចិត្ត​មក​កាន់​ផលិតកម្ម ហ្គា​ឡាក់​ស៊ី​។ ក្រោយ​ផ្ទុះ​បទ​ចម្រៀង​បន្តបន្ទាប់​នាង​មិន​ដែល​នឹក​ស្រ​ម៉ៃ​ថា វិ​ថី​សិល្បៈ​នាង​មាន​ជំហាន​ល្អ និង​ស្នាមញញឹម​បែប​នេះ​ទេ​។

តន់ ច័ន្ទ​សី​ម៉ា ជា​អ្នក​ខេត្តតាកែវ ដែល​ចេះ​ច្រៀង​តាំងពី​នៅ​រៀន​វិទ្យាល័យ​។ ជា​ក្មេង​ស្រី​អណ្តែត​ត្រសែត​តាម​និស្ស័យ​ស្រឡាញ់​សិល្បៈ ចេះ​តែ​មក​ដាក់​ពាក្យ​ប្រឡង​តាម​កម្មវិធី​ទូរទស្សន៍​នានា​។ គេ​ចាំ​បាន​ដំបូង នាង​ប្រឡង​កម្មវិធី «​សំនៀង​ចែងចាំង​» ។ លុះ​ប៉ុន្មាន​ឆ្នាំ​ក្រោយ​ប្រឡង​កម្មវិធី​ឌឹ​វ៉​យ មាន​ភ័​ព្ទ​ល្អ​ឆ្លង​ចូល​វគ្គ​ឡាយ​សូ បាន​ប៉ុន្មាន​ស​ប្តា​ហ៍​ឱ្យ​គេ​ស្គាល់​។ ឆ្លង​ចូល​ផលិតកម្ម​ថ្មី សី​ម៉ា ស្រាប់តែ​មហាជន​លើក​ឡើង​ថា សំឡេង​ច្រៀង​នាង​ពីរោះ​មិនធម្មតា គ្រាន់តែ​មិន​មាន​អ្នក​ច្នៃ​។ លុះ យឹ​ម តា​ស្រង់ ដឹង​ពី​ភាពល្អ​ច្នៃ​មួយ​ប្រាវ សី​ម៉ា ឡើង​កប់​ប៉ុន្មាន​ខែ​នេះ​។

តន់ ច័ន្ទ​សី​ម៉ា លើក​បញ្ជាក់​ថា វិ​ថី​ចម្រៀង​នេះ មិន​ដែល​គិត​ថា អាច​មាន​ចំណុច​នេះ​ឡើយ​។ ពី​មុន​ច្រៀង​ធម្មតា​នៅ​តាម​ហាង​រាប់​ឆ្នាំ និង​បាន​ឡើង​ឆាក​ម្តងម្កាល​។ ប៉ុន្តែ​ក្រោយ​ថ្នាក់ដឹកនាំ​សម្លឹង​ពី​សមត្ថភាព​នាង ប្រែប្រួល​ការងារ​ណាស់​។ នាង​មាន​តែ​អរគុណ​ខាង​ថ្នាក់ដឹកនាំ ដែល​ឱ្យ​ការងារ​ល្អ​ៗ បទ​ចម្រៀង​មាន​អត្ថន័យ​ចាក់​ដោត ច្រៀង​ត្រូវចិត្ត​មហាជន ធ្វើ​ឱ្យ​គេ​ស្គាល់​នាង​ច្រើន​ពេល​នេះ​។

ឯ​ចំណុច​លើក​ឡើង​ថា អាច​ចាប់​ដៃគូ​ជាមួយ​រៀមច្បង​កំពូល​ចម្រៀង នាង​មិន​ទាន់​ហ៊ាន​លើក​មក​និយាយ​បែប​ណា គឺ​ស្ថិត​លើ​ពេលវេលា​។ ជា​ពិសេស​អាស្រ័យ​លើ​មេ​កើយ​នៅ​ក្នុង ស្ថាប័ន​ដែល​នាង​ជ្រកកោន ហើយ​បើ​បែប​នេះ​មែន នាង​មាន​តែ​រំភើប​តែ​ប៉ុណ្ណោះ​។

គួរ​រំលឹក​ថា តន់ ច័ន្ទ​សី​ម៉ា ជា​អតីត​បេក្ខភាព «The Voice Cambodia» រដូវ​កាល​ទី​២ តែ​បាន​ខ្ទាត​ចេញ ព្រោះ​មិន​អាច​តតាំង​ជាមួយ​លោក​ថែ​ល ថៃ ធ្វើ​ឲ្យ​នាង​មិន​មានឱកាស​ក្លាយទៅជា​តារាចម្រៀង​ហង្ស​មាស ហើយ​បាន​ត្រឹម​ច្រៀង​នៅ​តាម​ហាង ។

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ