ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្លិប​កម្សាន្ត«​អេ​លី​ត​»​​លួចលាក់​​បើក​មួយ​​យប់​ទល់​ភ្លឺ​បង្ក​ការ​រំខាន ប៉ូលិស​ចុះ​បិទ​ទាំង​យប់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បិទ​ទីតាំង​ក្លិប​កម្សាន្ត «​អេ​លី​ត​» ទាំង​យប់ ខណៈ​ដែល​កំពុង​លួចលាក់​បើក​ឱ្យ​ភ្ញៀវ​ចូល​ច្រៀង​លេង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​។ សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​បិទ​ទីតាំង​ខាងលើ…

ខេត្តសៀមរាប ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ចុះ​បិទ​ទីតាំង​ក្លិប​កម្សាន្ត «​អេ​លី​ត​» ទាំង​យប់ ខណៈ​ដែល​កំពុង​លួចលាក់​បើក​ឱ្យ​ភ្ញៀវ​ចូល​ច្រៀង​លេង ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​សៀមរាប​។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចុះ​បិទ​ទីតាំង​ខាងលើ គឺ​ស្ថិត​នៅ​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ហើយ​ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​នៅ​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២០​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​និយាយ​ប្រាប់​ថា ក្រុមការងារ​សមត្ថកិច្ច​ចម្រុះ បាន​តាមដាន​អនុវត្ត​វិធានការ សុវត្ថិភាព​ទេសចរណ៍ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ នៅ ខេត្តសៀម​រាប រួម​មាន​៖ មន្ត្រី​អធិការកិច្ច​ទេសចរណ៍​ខេត្ត មន្ត្រី​សុខាភិបាល​ខេត្ត បាន​ចុះ​ពិនិត្យ និង​ណែនាំ​ឱ្យធ្វើ​កិច្ចសន្យា​ឱ្យ​ផ្អាក​អាជីវកម្ម​ជា​បណ្តោះអាសន្ន​នៅ​ក្លិប​កម្សាន្ត «​អេ​លី​ត​» (Elite Club) ដែល​បើក​ដំណើរការ ដោយ​មិន​ទាន់​មានការ​អនុញ្ញាត​ពី​រដ្ឋបាល​ខេត្ត​។

ប្រភព​ដដែល​បាន​បន្ត​ថា ការ​ចុះ​បិទ​ក្លិប​កម្សាន្ត «​អេ​លី​ត​» (Elite Club) ដែល​មាន​ទីតាំង​នេះ ស្ថិត​ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប នា​ពេល​កន្លង​ទៅ ក្លិប​មួយ​នេះ​បាន​បើក​ឱ្យ​ភ្ញៀវ​ចូល​រាំ​លេង​កម្សាន្ត​រហូត​ដល់​ភ្លឺ បង្ក​ការ​រំខាន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​សងខាង​ក្លិប​នោះ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ