ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ភោជនីយដ្ឋាន​រើ​អស់ពី​មុខ​អង្គរ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សំណង់​ភោជនីយដ្ឋាន អគារ​រដ្ឋ តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ លក់​ម្ហូបអាហារ សម្លៀក​បំពាក់ និង​គ្រឿង​ភេសជ្ជៈ​ផ្សេង​ៗចំនួន​ប្រមាណ​១៥០​ខ្នង ត្រូវ​បាន​រុះរើ​រួចរាល់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា…

ខេត្តសៀមរាប ៖ សំណង់​ភោជនីយដ្ឋាន អគារ​រដ្ឋ តូប​លក់ដូរ​វត្ថុ​អនុស្សាវរីយ៍ លក់​ម្ហូបអាហារ សម្លៀក​បំពាក់ និង​គ្រឿង​ភេសជ្ជៈ​ផ្សេង​ៗចំនួន​ប្រមាណ​១៥០​ខ្នង ត្រូវ​បាន​រុះរើ​រួចរាល់​ទាំងស្រុង​កាលពី​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២០ ពីមុខ​បរិវេណ​ខាងលិច​ប្រាសាទអង្គរវត្ត ទាំង​ផ្នែកខាងត្បូង​ផ្លូវ​ចូល និង​មាត់​ត្រពាំង​សេះ​ផង​ដែរ ។

លោក យិ​ត ចាន់​ដា​រដ្ឋ អគ្គនាយករង​អាជ្ញាធរជាតិ​អប្សរា មាន​ប្រសាសន៍​ថា ការ​រុះរើ​បាន​ចាប់​ដំណើរការ​តាំងពី​ដើមឆ្នាំ​នេះ ដោយ​មានការ​ស្ម័គ្រចិត្ត និង​ឆន្ទៈ​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ និង​សម្បទា​ទេសចរណ៍​របស់​ម្ចាស់​សំណង់​អាជីវកម្ម ក្រោម​កិច្ច​សម្របសម្រួល​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​រួម​គ្នា​លើក​តម្លៃ​រមណីយដ្ឋាន​អង្គរ​ឱ្យ​ស័ក្តិ​សមជា​បេតិកភណ្ឌ​ពិភព​លោក ។

លោក​បន្ដ​ថា ចំពោះ​អាជីវករ​ដែល​បាន​រុះរើតូប​របស់​ខ្លួន​រួចរាល់​ហើយ នឹង​ចាប់ផ្តើម​ដំណើរ​ការ​លក់ដូរ​ឡើង​វិញ ចាប់ពី​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២០​តទៅ នៅ​ក្នុង​បរិវេណ​នៃ​បណ្តុំ​អគារ​ទីលាន​បដិសណ្ឋារកិច្ច ដែល​ជា​សំណង់​ថ្មី ស្អាត ងាយស្រួល ហើយ​មាន​អនាម័យ​ជាង​មុន ។

លោក យិ​ត ចាន់​ដា​រដ្ឋ បាន​បញ្ជាក់​ទៀត​ថា តាម​គម្រោង​របស់​អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​កែប្រែ​តំបន់​អតីត​សំណង់​នៅ​ទី​នេះ ឱ្យ​ក្លាយជា​ផ្លូវ​ថ្មើរជើង សួន​ឈើ​ប្រណីត សួន​ឈើ​ផ្កា​ព្រៃ និង​រុក្ខជាតិ​លម្អ​ដែល​មាន​ក្លិនពិដោរ​ក្រ​អូ​ប​ៗ​ផង ឱ្យ​មាន​ភាព​ស្រស់បំព្រង មាន​ពណ៌​បៃតង បរិយា​​កាស​ល្អ និង​សណ្តាប់ធ្នាប់​កាន់​ប្រសើរ​ឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ