ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាល័យសម្តីម្តាយប្រាប់អ្នកជិតខាង ៖ ថ្ងៃ២៩នេះនាំកូនទៅព្យាបាលនៅស្រុកវិញ តែបែរជាកើតរឿងនេះវិញ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិតជា​មិន​គួរ​ឲ្យ​ជឿ​សោះ កូនប្រុស​បង្កើត​ហ៊ាន​លើកដៃ​សម្លាប់​ម្តាយ​ខ្លួនឯង ដោយ​កាត់​ក្បាល​ចេញពី​ខ្លួន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នា​វេលា​ម៉ោង ៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា​ឆ្នាំ​២០២០ ដែល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រភព​បាន​បន្ត​ថា មុន​កើតហេតុ ម្តាយបង្កើត​បាន​ប្រាប់​ម្ចាស់ផ្ទះ​ជួល និង​អ្នក​ជិតខាង​ថា នៅ​ថ្ងៃ​ទី​២៩ នេះ​នឹង​នាំ​កូន​ទៅ​ព្យាបាល​នៅ​ស្រុក​វិញ​ហើយ ស្រាប់តែ​ព្រឹក​ឡើង​ម្តាយ​បាន​ស្លាប់​បែប​នេះ​ទៅ​ហើយ ។

តាម​ប្រភ​ព័ត៌មាន ​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ថា ជន​ដៃដល់​មាន​ជំងឺ​ប្រ​សៃ​ប្រសាទ ដែល​បាន​ស្នាក់​នៅផ្ទះ​ជួល​កន្លែង​កើតហេតុ​នោះ ដោយ​ជំងឺ​ចេះ​តែ​ធ្វើទុក្ខ​ក៏​បាន​ហៅ​ម្តាយបង្កើត​មក​ពី​ស្រុក​កំណើត​នៅ​ខេត្តកំពង់ចាម ឲ្យ​មក​ជួយ​មើលថែ ខណៈ​ដែល​ម្តាយ​បាន​មក​មើលថែ​ជន​ដៃដល់​បាន​១០​ថ្ងៃ​មក​ហើយ ។

ប្រភព​បាន​បន្ថែមត​ថា ស្រាប់តែ​យប់មិញ​នេះ ក៏​មាន​មិត្តភក្តិ​គេ​មក​បបួល​ហៅ​ផឹកស៊ី ហើយ​ក៏​បាន​ផឹក​អស់​១​ទៅ​២​កំប៉ុង ស្រាប់តែ​ជំងឺ​នោះ​បាន​ធ្វើទុក្ខ​ខ្លាំង ហើយ​ក៏​បាន​រត់ និង​ដើរ​ស្រាត​ពេញ​ប្លុក​ផ្ទះ​ជួល​នោះ ហើយ​ម្តាយ និង​អ្នក​ជិតខាង​ក៏​បាន​រត់​ដេញចាប់​កូន​នោះ​មក​វិញ ។

ក្រោយមក យប់​ជ្រៅ​បន្តិច អ្នក​ជិតខាង​ថា លឺ​សូរ​សំឡេង​ព្រួស​ព្រា​ស​នៅ​ក្នុង​បន្ទប់​នោះ តែ​អត់​មាន​អ្នក​ណា​ចាប់អារម្មណ៍​ទេ រហូត​ដល់​ព្រឹក​ឡើង ពេល​ដែល​កម្មករ​បាន​ចេញ​ទី​ធ្វើការ ក៏​បានឃើញ​ទ្វារ​បន្ទប់​បើក​ក៏​ចូល​ទៅ​មើល ហើយ​ក៏​បាន​ប្រាប់​ម្ចាស់ផ្ទះ​ជួល ហើយ​ក៏​បាន​នាំ​គ្នា​ចូល​ទៅ​មើល ហើយ​ស្ត្រី​នោះ​បាន​ដាច់​ក្បាល​ទៅ​ហើយ ។ ចំណែក​កូនប្រុស​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ។

សូមបញ្ជាក់ថា ៖ កម្លាំងសមត្ថកិច្ចកំពុងតែតាមចាប់កូនដែលជាជនដៃដល់នោះ មកកាត់ទោសទៅតាមផ្លូវច្បាប់ផងដែរ ។ ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕