អាល័យសម្តីម្តាយប្រាប់អ្នកជិតខាង ៖ ថ្ងៃ២៩នេះនាំកូនទៅព្យាបាលនៅស្រុកវិញ តែបែរជាកើតរឿងនេះវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ពិតជាមិនគួរឲ្យជឿសោះ កូនប្រុសបង្កើតហ៊ានលើកដៃសម្លាប់ម្តាយខ្លួនឯង ដោយកាត់ក្បាលចេញពីខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើល នាវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែសីហាឆ្នាំ២០២០ ដែលស្ថិតក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ប្រភពបានបន្តថា មុនកើតហេតុ ម្តាយបង្កើតបានប្រាប់ម្ចាស់ផ្ទះជួល និងអ្នកជិតខាងថា នៅថ្ងៃទី២៩ នេះនឹងនាំកូនទៅព្យាបាលនៅស្រុកវិញហើយ ស្រាប់តែព្រឹកឡើងម្តាយបានស្លាប់បែបនេះទៅហើយ ។

តាមប្រភព័ត៌មាន ពីកន្លែងកើតហេតុបានបញ្ជាក់ថា ជនដៃដល់មានជំងឺប្រសៃប្រសាទ ដែលបានស្នាក់នៅផ្ទះជួលកន្លែងកើតហេតុនោះ ដោយជំងឺចេះតែធ្វើទុក្ខក៏បានហៅម្តាយបង្កើតមកពីស្រុកកំណើតនៅខេត្តកំពង់ចាម ឲ្យមកជួយមើលថែ ខណៈដែលម្តាយបានមកមើលថែជនដៃដល់បាន១០ថ្ងៃមកហើយ ។

ប្រភពបានបន្ថែមតថា ស្រាប់តែយប់មិញនេះ ក៏មានមិត្តភក្តិគេមកបបួលហៅផឹកស៊ី ហើយក៏បានផឹកអស់១ទៅ២កំប៉ុង ស្រាប់តែជំងឺនោះបានធ្វើទុក្ខខ្លាំង ហើយក៏បានរត់ និងដើរស្រាតពេញប្លុកផ្ទះជួលនោះ ហើយម្តាយ និងអ្នកជិតខាងក៏បានរត់ដេញចាប់កូននោះមកវិញ ។

ក្រោយមក យប់ជ្រៅបន្តិច អ្នកជិតខាងថា លឺសូរសំឡេងព្រួសព្រាសនៅក្នុងបន្ទប់នោះ តែអត់មានអ្នកណាចាប់អារម្មណ៍ទេ រហូតដល់ព្រឹកឡើង ពេលដែលកម្មករបានចេញទីធ្វើការ ក៏បានឃើញទ្វារបន្ទប់បើកក៏ចូលទៅមើល ហើយក៏បានប្រាប់ម្ចាស់ផ្ទះជួល ហើយក៏បាននាំគ្នាចូលទៅមើល ហើយស្ត្រីនោះបានដាច់ក្បាលទៅហើយ ។ ចំណែកកូនប្រុសនោះបានគេចខ្លួនបាត់ទៅហើយ ។
សូមបញ្ជាក់ថា ៖ កម្លាំងសមត្ថកិច្ចកំពុងតែតាមចាប់កូនដែលជាជនដៃដល់នោះ មកកាត់ទោសទៅតាមផ្លូវច្បាប់ផងដែរ ។ ព័ត៌មានលំអិតនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព ៕




ចែករំលែកព័តមាននេះ