ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិនិយោគិន​គួរ​ប្រុង​ប្រយ័ត្ន​លើ​ការ​វិនិយោគ​ផ្នែក​សណ្ឋាគារ​ ខណៈ​ផ្គត់​ផ្គត់​ក្នុង​តំបន់​មួយ​ចំនួន​លើស​តម្រូវការ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ និង​ជា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង រាល់​ការ​អភិវឌ្ឍ​និង​វិនិយោគ​លើ​សណ្ឋាគារ​នាគារ​នៅ​ពេល​បច្ចុប្បន្ន​នេះ វិនិយោគិន​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រក​ទីតាំង​ណា​ដែល​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ភ្ញៀវ​ទេសចរ ខណៈ​នា​ពេល​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​នៅ​តាម​តំបន់​មួយ​ចំនួន​លើស​ពី​តម្រូវការ​។ ថ្លែង​ក្នុង កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​សមាគម​ន៍​សណ្ឋាគារ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧​សីហា នេះលោកស្រី…

រាជធានី​ភ្នំពេញ​៖ អ្នកជំនាញ​ និង​ជា​ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា​បានឱ្យ​ដឹង រាល់​ការ​អភិវឌ្ឍ​និង​វិនិយោគ​លើ​សណ្ឋាគារ​នាគារ​នៅ​ពេល​បច្ចុប្បន្ន​នេះ វិនិយោគិន​គួរតែ​មានការ​ប្រុង​ប្រយ័ត្ន និង​ត្រូវ​រក​ទីតាំង​ណា​ដែល​មិន​ទាន់​ឆ្លើយ​តប​នឹង​តម្រូវការ​ភ្ញៀវ​ទេសចរ ខណៈ​នា​ពេល​បច្ចុប្បន្ន​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​នៅ​តាម​តំបន់​មួយ​ចំនួន​លើស​ពី​តម្រូវការ​។

ថ្លែង​ក្នុង កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំខែ​របស់​សមាគម​ន៍​សណ្ឋាគារ​កម្ពុជា​នៅ​ថ្ងៃ​ទី​២៧​សីហា នេះលោកស្រី ក្លេ​ខៃ ចិន្តា ប្រធាន​សមាគម​សណ្ឋាគារ​កម្ពុជា មាន​ប្រសាសន៍​ថា នា​ពេល​នេះ​ការ​ផ្គត់ផ្គង់​សណ្ឋាគារ​នៅ​កម្ពុជា ជា​ពិសេស​តំបន់​សក្តានុពល​ដូច​ជា​សៀមរាប រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហ​នុ​ជា​គោលដៅ​ទេសចរណ៍​ដ៏​មមាញឹក​កំពុង​មានការ​ផ្គត់ផ្គង់​សណ្ឋាគារ​លើស​តម្រូវការ​។​បើជា​ការ​ល្អ​គួរ​កុំ​ទាន់​សាងសង់​សណ្ឋាគារ​អី សម្រាប់​អ្នកមាន​គម្រោង​នឹង​សាងសង់ ។

លោកស្រី​សង្កត់ធ្ងន់​ថា​« ក្នុង​ន័យ​នេះ​យើង​មិន​បាន​ហាមឃាត់​ការ​វិនិយោគ​ទេ ប៉ុន្តែ​ការ​សាងសង់​សណ្ឋាគារ​ក្នុង​ដំណាក់កាល​នេះ គឺ​បើ​សង់​ទៅ​អាច​នឹង​លើស​ពី​តម្រូវការ​។​បច្ចុប្បន្ន​នេះ សណ្ឋាគារ​ខ្លះ មិន​មាន​ភ្ញៀវ​ស្នាក់​នៅ​ពេញ ដោយសារ​តែ​ភ្ញៀវ​រាង​ថយ​ចុះ​បន្តិច​។​ភ្ញៀវ​ទេសចរ​ត្រូវការ​បន្ទប់ ស្នាក់​នៅ គឺ​ភាគច្រើន ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ផ្គត់ផ្គង់ ជូន វា​ខុស​ពី​មុន​ដែល​ភ្ញៀវ​បរទេស​ត្រូវ​រក​សណ្ឋាគារ​និង​កក់​ដោយ​ខ្លួនឯង​»​។

បើ​តាម​លោកស្រី ក្លេ​ខៃ ចិន្តា ស្ថិត​ក្នុង​កាលៈទេសៈ វិនិយោគិន​មាន​ដើមទុន​ច្រើន​និង​ចង់​សាងសង់​សណ្ឋាគារ​សម្រាប់​បម្រើ​នៅ​ពេល​អនាគត​នោះ គួរតែ​រក​ទីតាំង​ណា​ដែល​មិន​ទាន់​មាន​បន្ទប់​សណ្ឋាគារ​គ្រប់គ្រាន់ និង​ជា​គោលដៅ​ទេសចរណ៍​របស់​ភ្ញៀវ​បរទេស ដូច​ជា ខេត្ត​ព្រះ​សីហ​នុ​, កែប​, កំពត​, បាត់ដំបង​, មណ្ឌលគិរី​, រតនគិរី​ជាដើម ​។ ដោយឡែក​ខេត្ត​ព្រះ​សីហ​នុ មាន​បន្ទប់ ផ្ទះសំណាក់ និង​សណ្ឋាគារ​ជា​ច្រើន​តែ​មាន​ភ្ញៀវ​ស្នាក់​នៅ​ដែរ​តែ​មាន​តិច​ដោយសារ​តែ​បច្ចុប្បន្ន​ជំងឺ​កូ​វី​ដ​-១៩ កំពុង​រាតត្បាត​ពាសពេញ​ពិភពលោក​។

ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា លោក លូ ម៉េ​ង បាន​ឯកភាព​ចំពោះ​ការ​សម្រេចចិត្ត​នៅ ក្រុងព្រះសីហនុ វា​នឹង​អាច​ជួយ​ដល់​សមាគម​ក្នុង​ការ​ពង្រីក​សមាជិកភាព​របស់​ខ្លួន ទៅ​កាន់​ខេត្ត​ព្រះ​សីហ​នុ និង​បង្កើន​ចំនួន​សមាជិក​រហូត​ដល់​ជាង ៨០ សណ្ឋាគារ​ទៀត​ផង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ