ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ម៉េច​អាច​ជ្រើសរើស​បាន​បុរស​ល្អ​ម្នាក់​ជា​គូ​អនាគត ?

9 ឆ្នាំ មុន

សុភាព​នារី​ដែល​ជ្រើសរើស​មនុស្ស​ម្នាក់​មក​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត​នោះ គឺ​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ អាច​សម្រេចចិត្ត​បែប​ណា​ទើប​ប្រសើរ​។ ដូចនេះ​សូម​ណែនាំ​វិធីសាស្ត្រ​ជ្រើសរើស​

សុភាព​នារី​ដែល​ជ្រើសរើស​មនុស្ស​ម្នាក់​មក​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត​នោះ គឺ​មាន​តែ​ខ្លួនឯង​ប៉ុណ្ណោះ អាច​សម្រេចចិត្ត​បែប​ណា​ទើប​ប្រសើរ​។ ដូចនេះ​សូម​ណែនាំ​វិធីសាស្ត្រ​ជ្រើសរើស​បុរស​ត្រឹមត្រូវ​ម្នាក់​ជា​គូស្រករ ៖

១-​សួ​​រ​ខ្លួនឯង​ឱ្យ​ច្បាស់​ថា គួរ​ទទួលយក​បុរស​បែប​ណា ។ ជំហាន​ដំបូង អ្នក​គួរតែ​ធ្វើ​ពេល​បើក​បេះដូង​គិត​អំពី​រឿង​រៀប​ការ គឺ​ការ​ចោទសួរ​ខ្លួនឯង​នេះ​តែ​ម្តង ប្រសិនជា​បុរស​ដែល​រៀប​ការ​ជាមួយ​អ្នក​គឺជា​ប្រភេទ​មនុស្ស​ដែល​អ្នក​ចង់បាន ។

-​ត្រូវ​គិត​ប្រសិនជា​បុរស​នោះ​មានគុណ​សម្បត្តិ​ច្រើន​ដូចដែល​អ្នក​តែងតែ​សុបិន​ប្រាថ្នា​ចង់បាន ឬ​ក៏​ប្រសិនជា​គេ​មាន អ្វី​ៗ​ដែល​អ្នក​យល់​ថា​អស្ចារ្យ ហើយ​លំបាក​នឹង​ស្វែង​រកបាន​មនុស្ស​ដូច​គេ ។ ម្យ៉ាងទៀត​ត្រូវ​គិត​ថា ប្រសិនជា​អ្នក​ស្ងើចសរសើរ​គេ​ដោយសារ​គេ​មាន អ្វី​ៗ​ដែល​មាន​តម្លៃ និង​អ្នក​ធ្លាប់​មាន​រួច​មក​ហើយ  ត្រូវ​គិត​ថា​អ្នក​បានទ្រព្យ​សម្បត្តិ​នោះ​សម្រាប់​រួមរស់​ជាមួយ​គ្នា​អស់​មួយ​ជីវិត ។

-​ត្រូវ​គិត​ថា ប្រសិនជា​អ្នក​ពិតជា​សម្លឹង​ឃើញ​បុរស​ជា​គូ​របស់​អ្នក​ហើយ អ្នក​អាច​សម្រេច​នូវ​រឿង​អស្ចារ្យ​ជាមួយ​គ្នា ឬ​យ៉ាងណា  ត្រូវ​តែ​ស្មោះត្រង់​ចំពោះ​ខ្លួនឯង ហើយ​សម្លឹង​មើល ប្រសិនជា​អ្នក​ពិតជា​មាន​អារម្មណ៍ល្អ​អំពី​ការ​ទាក់ទង​ជាមួយ​គេ ឬ​ប្រសិនជា​អ្នក​កំពុង​រង់ចាំ​អ្វី​ដែល​ស៊ីជម្រៅ​ជាង​នេះ​(​ស្គាល់​ចិត្តថ្លើម​គ្នា​)​។

២-​ដាក់ចិត្ត​ថា​កិច្ចការ​ដំបូង គឺ​អ្នក​គួ​ួ​រ​តែ​គិត​អំពី​គោលដៅ​របស់​ខ្លួន និង​អ្វី​ដែល​អ្នក​ចង់​ធ្វើ​។ បន្ទាប់​មក​សួរ​ខ្លួនឯង​ថា ប្រសិនជា​បុរស​នោះ​នឹង​មក​គាំទ្រ ជួយ​ទំនុកបម្រុង​អ្នក ឬ​ក៏​ក្លាយជា​អ្នក​ជាប់​កាតព្វកិច្ច​អ្វីមួយ​ចំពោះ​អ្នក វា​នឹង​ទៅ​ជា​យ៉ាងណា​។ ចំពោះ​បុរស​ដែល​អ្នក​រៀប​ការ​ជាមួយ​គួរតែ​ជា​មនុស្ស​ដែល​ជួយ​អ្នក​ឱ្យ​រីក​ចម្រើន​ជា​និច្ច ។

-​ត្រូវ​គិត​ក្នុង​ចិត្ត​ថា ប្រសិនជា​អ្នក​ធ្វើ​ដូច​បុរស​ដែល​អ្នក​ពេញចិត្ត​នោះ តើ​វា​យ៉ាងណា ។

៣-​ការ​ទាក់ទង​ជាមួយ​ក្រុម​គ្រួសារ ។ វា​គឺជា​រឿង​សំខាន់​បំផុត​ដែល​ក្រុម​គ្រួសារ​អ្នក​ទាំង​ពីរ​មានការ​ទាក់ទង​គ្នា​ល្អ ។ អ្នក​ត្រូវ​វាយតម្លៃ​ថា​តើ​គ្រួសារ​របស់​បុរស​ដែល​អ្នក​ពេញចិត្ត​នោះ​គិត​យ៉ាងម៉េច​ចំពោះ​អ្នក  ពីព្រោះ​ថា ពេល​រៀប​ការ​រួច អ្នក​នឹង​ក្លាយជា​គ្រួសារ​តែ​មួយ ហើយ​អ្នក​ក៏​គួរតែ​ធ្វើ​ឱ្យ​មានការ​ទាក់ទង​ជាមួយ​គ្នា​ក្នុង​សមាជិក​ដទៃ​នៃ​គ្រួសារ​នោះ​គ្រប់ពេលវេលា​។

៤-​ឈ្វេងយល់ និង​ស្គាល់​បុរស​គោលដៅ​ឱ្យ​បាន​ច្បាស់ ។  ក្នុង​ចំណោម​រឿង សំខាន់​បំផុត​ដែល​អ្នក​គួ​ួ​រ​ធ្វើ គឺ​ស្គាល់​ពី​គេ​បាន​ច្បាស់ ពោល​គឺ​អ្នក​មិន​ត្រូវ​សម្រេចចិត្ត​រៀប​ការ​ជាមួយ​បុរស​ម្នាក់​នោះ​ដោយ​គ្រាន់តែ​ស្គាល់គ្នា​ត្រឹម​ពីរ ឬ​បី​ខែ​ប៉ុណ្ណោះ​ទេ ។ អ្នក​ចាំបាច់​ត្រូវ​ស្គាល់​ចិត្តថ្លើម​គេ​ឱ្យ​បាន​ច្រើន ពីព្រោះ​បើ​ពុំ​ដូច្នោះ​ទេ នៅ​ពេល​រួមរស់​ជាមួយ​គ្នា​នឹង​មានរឿង​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ច្រើន ។

៥-​ភ្ជាប់​ការ​ទាក់ទង​របស់​អ្នក​ឱ្យ​កាន់តែ​ប្រសើរ ។ ត្រូវ​គិត​ថា តើ​អ្នក​ធ្វើ​កិច្ចការ​ជាមួយ​គ្នា​របៀប​ណា ។ តើ​អ្នក​ពិតជា​ស្រឡាញ់​គ្នា​មែន​ទេ0x017d7 តើ​អ្នកមាន​ពេលវេលា​ល្អ​នៅ​ជាមួយ​គ្នា​ដែរ​ទេ ?