ការពារប្រាសាទព្រះវិហារ -(បទគោព័ទ្ធស្នឹង)


១-ប្រាសាទព្រះវិហារដែនខ្មែរ ខ្មែរសាងថ្នមថែទុកជាន់ក្រោយ
ក្រោយខំការពារមិនតោះតើយ តើយស្រែកដង្ហើយត្រូវក្រោកឈរ។

២-ដូនតាកសាងរាប់រយឆ្នាំ ឆ្នាំកត់ត្រាចាំជ្រោងគាំទ្រ

ទ្រគ្រប់វេលារឹងជំហរ ហ៊រកុហកភរដូចចោរព្រៃ។

៣-ប្រាសាទគ្មានពីរលើលោកា ការជាតម្រាចិត្តរំពៃ
ពៃរកវិធីឆ្លាតវៀងវៃ វៃមិនឱយគៃពីផែនទី។

៤-កុលបុត្រគ្រប់គ្នាត្រូវឃ្មាតខ្មី ខ្មីទាំងប្រុសស្រីលើប្រឹថពី
ពីក្មេងដល់ចាស់មិនខ្ជាខ្ជី ខ្ជីនាំយាយីទន្រ្ទានលុក។

៥-សាមគ្គីសាមគ្គានៃក្តីសុខ សុខនាំស្រណុកគ្មានកើតទុក្ខ
ទុក្ខទល់ប្រយុទ្ធទៅថ្ងៃមុខ មុខក្តៅកគុកត្បិតស្ថានស្នេហ៍។

៦-លះបង់ជីវិតយើងមិនស្តាយ ស្តាយចាស់គាស់កាយជាកេរម៉ែ
ម៉ែស្មោះត្រង់គ្មានចិត្តបែកបែរ បែរថែមស្បថស្បែប្តូរជីវិត។

៧-ចោរហ៊ានវាតទីត្រូវកំទេច ទេចឱយវាខ្ទេចរួញកំពឹត
ពិតឱយទៅឆ្ងាយនៅមិនជិត ជិតតែឃុបឃិតនោះឆ្អឹងស។

ដោយ វ៉ា ប៊ុណ្ណនី អ្នកនិពន្ធឆ្លងដែន
កាល់ហ្គារីខេត្តអាល់បើតា កាណាដា bunnyvar09@yahoo.ca

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ