ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

UN ប្រកាស​ថា អាហ្វ្រិក​នៅ​ពេល​នេះ​លែង​មាន​ជំងឺ​គ្រុន​ស្វិតដៃជើង​ហើយ

3 ឆ្នាំ មុន

អាហ្វ្រិក ៖ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​ប្រកាស​ថា ទ្វីបអាហ្វ្រិក​គ្មាន​មេរោគ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​គ្រុន​ស្វិតដៃជើង ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ដែល​មាន​រយៈពេល​រាប់​ទស​វត្ស ដើម្បី​លុប​បំបាត់​ជំងឺ​នេះ​ចេញពី​ពិភពលោក​។ សាស្ត្រាចារ្យ…

អាហ្វ្រិក ៖ អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ថ្ងៃ​អង្គា​រ៍​នេះ បាន​ប្រកាស​ថា ទ្វីបអាហ្វ្រិក​គ្មាន​មេរោគ​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​គ្រុន​ស្វិតដៃជើង ដែល​ជា​ព្រឹត្តិការណ៍​សំខាន់​មួយ​នៅ​ក្នុង​យុទ្ធនាការ​ដែល​មាន​រយៈពេល​រាប់​ទស​វត្ស ដើម្បី​លុប​បំបាត់​ជំងឺ​នេះ​ចេញពី​ពិភពលោក​។

សាស្ត្រាចារ្យ Rose Gana Fomban Leke បាន​និយាយ​ថា ៖ «​ថ្ងៃនេះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ទ្វីបអាហ្វ្រិក ដែល​គណៈ​ក​ម្មា​ការ​បាន​បញ្ជាក់​ថា គ្មាន​ករណី​ជំងឺ​គ្រុន​ស្វិតដៃជើង​ណាមួយ​បាន​កើតឡើង​នៅ​លើ​ទ្វីប​នេះ​អស់​រយៈពេល​៤​ឆ្នាំ​មក​ហើយ​»​។

អង្គការ​សុខភាព​ពិភពលោក បាន​និយាយ​ថា វីរុស Poliovirus ឥឡូវនេះ បាន​ចូល​ទៅ​ក្នុង​ឈ្មោះ​ជំងឺ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​លុប​ចោល​នៅ​ទ្វីបអាហ្វ្រិក​។

ទីភ្នាក់ងារ​អង្គការសហប្រជាជាតិ (UN) បាន​និយាយ​ថា ៖ «​ចាប់តាំងពី​ឆ្នាំ​១៩៩៦ កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​បាន​រារាំង​កុមារ​រហូត​ដល់​ទៅ ១.៨​លាន​នាក់ ពី​ការ​ធ្វើ​ឱ្យ​ពិការ​ដល់​អាយុជីវិត និង​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ប្រមាណ ១៨០,០០០​នាក់​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ជំងឺ​នេះ​រីក​រាលដាល​ពាសពេញ​ពិភពលោក​រហូត​ដល់​វ៉ាក់សាំង​មួយ​ត្រូវ​បាន​រក​ឃើញ​នៅ​ទស​វត្ស​ឆ្នាំ​១៩៥០ ទោះបី​វា​នៅ​មិន​ទាន់​ដល់​ប្រទេស​ក្រីក្រ​ជា​ច្រើន​នៅ​អាស៊ី​និង​អាហ្វ្រិក​ក៏​ដោយ​។

នៅ​ឆ្នាំ​១៩៨៨ នៅ​ពេល​អង្គការ​សុខភាព​ពិភពលោក យូ​នី​សេ​ហ្វ និង រ៉ូ​តា​រី បាន​បើក​យុទ្ធនាការ​ទូ​ទាំង​ពិភពលោក ដើម្បី​លុប​បំបាត់​ជំងឺ​នេះ ដែល​មាន​ចំនួន ៣៥០,០០០​ករណី​នៅ​ទូ​ទាំង​ពិភព​លោក​។ ក្នុង​ឆ្នាំ​១៩៩៦ មាន​ករណី​តែ​ជាង ៧០,០០០​ករណី​ប៉ុណ្ណោះ នៅ​អាហ្វ្រិក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ bangkokpost (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ