ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះសួរសុខទុក្ខជនរងគ្រោះដែល​​កំពុង​​បន្សាប​​និង​ផ្តាច់​គ្រឿង​​ញៀន​

11 ខែ មុន
  • Kratié

ខេត្តក្រចេះ ៖ ​​ព្រឹក​ថ្ងៃ​ទី២៥ សីហា​ នេះ ប្រតិភូ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អ​ញ្ចើ​ញ​ចុះជួប​​សំណេះសំណាល​សួរសុខទុក្ខ និង​ពិភាក្សា​ការងារ​លើ​ការ​ផ្ដល់​គោល​របប​ដល់​ជន​រង​គ្រោះ ​ដែល​កំពុង​ស្នាក់​នៅ​អប់រំ​ព្យាបាល បន្សាប​…

ខេត្តក្រចេះ ៖ ​​ព្រឹក​ថ្ងៃ​ទី២៥ សីហា​ នេះ ប្រតិភូ​អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​អ​ញ្ចើ​ញ​ចុះជួប​​សំណេះសំណាល​សួរសុខទុក្ខ និង​ពិភាក្សា​ការងារ​លើ​ការ​ផ្ដល់​គោល​របប​ដល់​ជន​រង​គ្រោះ ​ដែល​កំពុង​ស្នាក់​នៅ​អប់រំ​ព្យាបាល បន្សាប​ និង​ស្ដារ​នីតិ​សម្បទាន​ផ្ដាច់​ភាព​ញៀន​ និងគ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ឱកាស​ថ្មី​ ខេត្តក្រចេះ ។

Picture

ពិធី​ស្ថិត​ក្រោម​​អធិបតីភាព​ឯកឧត្តម​ឧត្តមសេនីយ៍ មាស វិ​រិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញា
ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន និង​លេខាធិការ​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន ។លោក​វរសេនីយ៍ឯក ស៊ា​ង​សុ​ភ័ក្ត្រ នាយការិយាល័យ ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​កា​រ​ដ្ឋាន​នគរបាល​ខេត្តក្រចេះ​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ផ្ទាល់​របស់​ពី​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ ឯកឧត្តម ឧត្តមសេនីយ៍ទោ លន់ សុ​ផាត ស្នងការ​នគរបាល​ខេត្តក្រចេះបាន​ផ្ដួចផ្ដើម​គំនិត ធ្វើ​​មជ្ឈ​មណ្ឌល​បណ្ដោះអាសន្ន សម្រាប់​អប់រំ ព្យាបាល បន្សាប​និង​ស្ដារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀនដែល​មានឈ្មោះ​ថា «មជ្ឈមណ្ឌល​ក្រចេះ​ឱកាស​ថ្មី»នេះ​ឡើង ។

Picture

លោក​បន្ត​ថា មជ្ឈមណ្ឌល​ក្រចេះ​ឱកាស​ថ្មី មាន​ចំនួន​ពីរអគារ ហើយ​មជ្ឈមណ្ឌល ទទួល​​ជន​រង​គ្រោះ​តាម​រយៈ​ស្ថា​ប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តក្រចេះ និង​តាម​រយៈ​ការ​ស្ម័គ្រចិត្ត​របស់​អាណាព្យាបាល​នៅ​ក្នុង​ខេត្តក្រចេះ និង​ខេត្ត​ផ្សេង​ៗ​មួយ​ចំនួន ដើម្បី​យក​មក​ធ្វើការ​អប់រំ​ព្យាបាល ហើយ​ចាប់តាំងពី​មជ្ឈមណ្ឌល​បើក​ដំណើរការ​បាន​ទទួលយក​ជន​រង​គ្រោះ​គិត​មក​ដល់​សព្វថ្ងៃ មាន​ចំនួន​សរុប 341​នាក់ និង​បាន​ធ្វើការ​ព្យាបាល​ជា​សះស្បើយ ដោយ​ឲ្យ​ត្រឡប់​ទៅ​សហគមន៍​វិញ​ចំនួន 291 នាក់ ។

Picture

លោក​​ថា ជា​ទិស​ដៅ​បន្ត លោក​ឧត្ដម​សេនី​យ៍ទោ លន់ សុ​ផាត គ្រោង​នឹងពង្រីក​ម​ជ្ឃ​មណ្ឌល​ទៅ​នៅ​​​ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ខេត្តក្រចេះ ដែល​មាន​ទំហំ​ផ្ទៃដី​3​ហិច​តា ។ថ្លែង​ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​នេះ លោកឧត្តម​នាយ​ឧត្តមសេនីយ៍ មាស រិ​ទ្ធី ក៏​បាន​ផ្ដាំផ្ញើ​ និង​សំណូមពរ​ដល់​យុវជន​ទាំងអស់ ក៏​ដូច​ជា​អ្នក​នៅ​ក្នុង​មជ្ឈមណ្ឌល​ផ្ទាល់ ជា​ពិសេស អ្នក​ដែល​បាន​ទទួល​ការ​បន្សាបព្យាបាល អប់រំ ​និង​ស្ដា​នីតិសម្បទា ជា​សះ​ស្បើយ​ និង​បាន​ធ្វើ​សមាហរណកម្ម​ឲ្យ​ត្រឡប់​ទៅ​សហគមន៍​វិញ​នោះ ធ្វើ​យ៉ាងណា​ទៅ​ដល់​សហគមន៍​វិញ កុំ​​​មក​ប្រើ​គ្រឿងញៀន​វិញ និង​អប់រំ​បន្ត​ដល់​យុវជន ធ្វើ​យ៉ាងណា​​ឱ្យ​កែប្រែ​គំនិត ធ្វើ​ជា​មនុស្ស​ល្អ​ក្នុង​សហគមន៍ កុំ​ប្រើប្រាស់​គ្រឿងញៀន ។

Picture

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី១៥ សីហា​ កន្លង​ទៅ​នេះ សម្ដេច​ឧបនាយករដ្ឋមន្ត្រី ស ខេ​ង ក៏​បាន​សង្កត់ធ្ងន់​លើ​បញ្ហា​គ្រឿងញៀន​នេះ ដោយ​ធ្វើ​យ៉ាងណា ស្នងការ​នគរបាល​ទាំងអស់​ត្រូវ​ចុះ​អប់រំ​ណែនាំ និង​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​នេះ កុំឱ្យ​មាន​ចូល​ក្នុង​សហគមន៍ ​។

Picture
Picture
Picture
Picture