ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន ដើរ​ឆ្លុះ​បា.ញ់​សត្វ​ទាំង​យប់ បែរជា​ជួប​គ្រោះ​អកុសល​ម្នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ គួរ​ឱ្យ​ស្រ​ណេះ​ពីរ​នាក់​បងប្អូន​បង្កើត​នាំ​គ្នា​ដើរ​ឆ្លុះ​បាញ់​សត្វ​ទាំង​យប់​នៅ​វាលស្រែ បែរជា​ឆក់​ខ្សែភ្លើង​ដែល​គេ​រាយ​ទុក​សម្រាប់​ឆក់​កណ្តុរ​កុំឱ្យ​ស៊ី​ស្រូវ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ដួល​សន្លប់​របួសធ្ងន់​ម្នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ដែល​ហេតុ​ការ​ឃាត់ខ្លួន​ម្ចាស់​ស្រែ ដែល​រាយ​ខ្សែភ្លើង​ទុក​សម្រាប់​ឆក់​កណ្តុរ​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១០​យប់ នៅផ្ទះ​របស់​ជនសង្ស័យ…

ខេត្តសៀមរាប ៖ គួរ​ឱ្យ​ស្រ​ណេះ​ពីរ​នាក់​បងប្អូន​បង្កើត​នាំ​គ្នា​ដើរ​ឆ្លុះ​បាញ់​សត្វ​ទាំង​យប់​នៅ​វាលស្រែ បែរជា​ឆក់​ខ្សែភ្លើង​ដែល​គេ​រាយ​ទុក​សម្រាប់​ឆក់​កណ្តុរ​កុំឱ្យ​ស៊ី​ស្រូវ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ ដួល​សន្លប់​របួសធ្ងន់​ម្នាក់ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច ដែល​ហេតុ​ការ​ឃាត់ខ្លួន​ម្ចាស់​ស្រែ ដែល​រាយ​ខ្សែភ្លើង​ទុក​សម្រាប់​ឆក់​កណ្តុរ​នោះ​បាន​កើតឡើង​នា​វេលា​ម៉ោង​១០​យប់ នៅផ្ទះ​របស់​ជនសង្ស័យ ហើយ​នាំ​យក​មក​អធិការ​ស្រុក ។

បើ​តាម​ការ​អះអាង ពី​លោក​វរសេនីយ៍ឯក ទេព ពុំសែន អធិការ​នគរបាល​ស្រុក​ពួក បាន​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០២០​នេះ​ថា បុរស​ដែល​រាយ​ខ្សែភ្លើង​ឱ្យ​គេ​ស្លាប់​នោះ​មានឈ្មោះ យ៉ៃ យឿ​ត ភេទ​ប្រុស អាយុ​៥៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​អ​ចេតនា (​រាយ​ខ្សែភ្លើង​ឆក់​យក​សត្វ​កណ្តុរ បណ្តាល​ឱ្យ​ឆក់​ស្លាប់​អ្នក​ដទៃ​)​។

លោក​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ ២០២០ វេលា​ម៉ោង ២១ និង ០០ នាទី​យប់ ស្ថិត​នៅ​ចំណុច​ដីស្រែ​របស់​ជនសង្ស័យ ស្ថិត​នៅ​ក្នុងភូមិ​អំពិល​ពាម ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប ជនសង្ស័យ​ឈ្មោះ យ៉ៃ យឿ​ត ខាងលើ​បាន​ត​ភ្ជាប់​ខ្សែភ្លើង​បណ្ដាញ​អគ្គិសនី​ពី​ផ្ទះ​របស់​ខ្លួន​ទៅ​ដីស្រែ​កើតហេតុ ដែល​នៅ​ទិស​ខាងលិច​ចម្ងាយ​ប្រហែល​៧០​ម៉ែត្រ និង​ត​ភ្ជាប់​ដោយ​ខ្សែលួស​ហ៊ុំ​ព័ទ្ធ​ដី​ធ្វើស្រែ​របស់​ខ្លួន​នោះ ដើម្បី​ដាក់​ជា​អន្ទាក់​ឆក់​សត្វ​កណ្ដុរ ប៉ុន្តែ​មិន​ឆក់​កណ្តុរ បែរជា​ឆក់​មនុស្ស​ស្លាប់​ម្នាក់​របួសធ្ងន់​ម្នាក់​ទៅ​វិញ ។

លោក​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​២ នាក់​បងប្អូន​បង្កើត​ទី​១- ឈ្មោះ ភួ​ន ផង់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ បណ្តាល​ឱ្យ​ស្លាប់ ទី​២- ឈ្មោះ ភួ​ន ភិត ហៅ​ចិន ភេទ​ប្រុស អាយុ​២១ ឆ្នាំ បណ្ដាល​ឱ្យ​រង​របួស​(​សន្លប់​)​ពួក​គាត់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ខណៈ​ពួក​គាត់​កំពុង​ដើរ​មើល​ឆ្លុះ​បាញ់​សត្វ​ក្នុង​បរិវេណ​ដីស្រែ របស់​ជនសង្ស័យ​នោះ ។
ក្រោយ​ទទួល​បាន​សេចក្តីរាយការណ៍​ភ្លាម​ៗ កម្លាំង​យើង​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ធ្វើការ​នាំ​ខ្លួន​ឈ្មោះ យ៉ៃ យឿ​ត មក​ធ្វើការ​សួរនាំ​នៅ​អធិការ​ស្រុក​ហើយ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូបគេ​ពិតជា​បាន​ធ្វើ​សកម្មភាព​ត​បណ្ដាញ​ចរន្ត​ភ្លើងអគ្គិសនី ជុំវិញ​ដីស្រែ​របស់​គេ បណ្ដាល​ឱ្យ​ឆក់​លើ​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ស្លាប់ និង​រង​របួស​ប្រាកដ​មែន ។

បន្ទាប់​មក​យើង​បាន​ពិនិត្យ​លើ​ដងខ្លួន​សាកសព​ជន​រង​គ្រោះ​ឈ្មោះ ភួ​ន ផង់ ឃើញ​មាន​ស្លាកស្នាម​អុជ​ជាំ នៅ​ប្រអប់ជើង​ខាងស្ដាំ ។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ភួ​ន ភិត ហៅ ចិន ឃើញ​មាន​ស្លាកស្នាម​អុជ​ជាំ នៅ​ប្រអប់ជើង​ខាងស្ដាំ និង​ប្រអប់​ខ្នងដៃ​ខាងឆ្វេង កំពុង​សំរាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ពួក ។

បច្ចុប្បន្ន​សព​ជន​រង​គ្រោះ ត្រូវ​បាន​កម្លាំង​ជំនាញ​របស់​អធិការ​ស្រុក​ពួក ធ្វើការ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ចំណែក​ជនសង្ស័យ​បញ្ជូន​មក​កាន់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​សួរនាំ​បន្ត និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​តុលាការខេត្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ