ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ជនជាតិ​ចិន​ស្លា.ប់​ភ្លាម​ៗ​នៅ​ពេល​រួម​ភេទ មិន​មាន​ផ្ទុក​កូ​វី​ដ​-១៩​ទេ

3 ឆ្នាំ មុន
  • កំពង់ចាម

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ជុំវិញ​ករណី​ស្លាប់​ជនជាតិ​ចិន​មួយ​រូប​នៅ​ខេត្តកំពង់ចាម​ថា អាច​ជាប់​ពាក់ព័ន្ធ​ករណី​ជំងឺ​កូ​វី​ដ​-១៩​នោះ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី ២១ សីហា​នេះ​ថា ក្រោយ​យក​សំណាក​ជន​រង​គ្រោះ​ធ្វើតេស្ត លទ្ធផល​គឺ​មិន​មាន​ផ្ទុក​កូ​វី​ដ​-១៩​ឡើយ​។ លោកស្រី…

រាជធានី​ភ្នំពេញ ៖ ក្រោយ​មានការ​ភ្ញាក់ផ្អើល​ជុំវិញ​ករណី​ស្លាប់​ជនជាតិ​ចិន​មួយ​រូប​នៅ​ខេត្តកំពង់ចាម​ថា អាច​ជាប់​ពាក់ព័ន្ធ​ករណី​ជំងឺ​កូ​វី​ដ​-១៩​នោះ រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ជា​ផ្លូវការ​នា​រសៀល​ថ្ងៃ​ទី ២១ សីហា​នេះ​ថា ក្រោយ​យក​សំណាក​ជន​រង​គ្រោះ​ធ្វើតេស្ត លទ្ធផល​គឺ​មិន​មាន​ផ្ទុក​កូ​វី​ដ​-១៩​ឡើយ​។

លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា ក្រសួងសុខាភិបាល សូម​គោរព ជម្រាប​ជូន​សាធារណជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បាន​ស្លាប់​ភ្លាម​ៗ​នៅ​ពេល​រួម​ភេទ ដែល​ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០​។ លោកស្រី​បាន​បន្ត​ថា តាម​របាយការណ៍​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​បញ្ជាក់​ថា​៖ នៅ​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២០ មាន​បុរស​ជនជាតិ​ចិន អាយុ​៤៦​ឆ្នាំ បាន​មក​លេង​ផ្ទះ​សង្សារ​គាត់​ដែល​ជា​ស្ត្រីជន​ជាតិខ្មែរ​អាយុ ៣៩​ឆ្នាំ នៅ​ភូមិ​អូរ​ស្វាយ​កើត ឃុំ​រាយ​ប៉ាយ ស្រុក​កងមាស ខេត្តកំពង់ចាម​។

លុះដល់​ម៉ោង​៣​ជិត​ភ្លឺ គាត់​ក៏​បាន​គាំងបេះដូង​ស្លាប់​ពេល​កំពុង​រួម​ភេទ (​តាម​ការ​ពិនិត្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​) និង​ស្ត្រី​ជា​សង្សារ ក៏​បាន​បញ្ជាក់​ប្រាប់​ក្រុម​គ្រូពេទ្យ​ថា បុរស​ជនជាតិ​ចិន​រូប​នេះ​បាន​ស្លាប់​ពេល​កំពុង​រួម​ភេទ​ដែរ​។ បច្ចុប្បន្ន​នេះ ក្រុមការងារ និង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​ក្រសួងមហាផ្ទៃ ដឹក​យក​សាកសព​ទៅ​តម្កល់​នៅ​វត្ត​ទឹកថ្លា ដោយ​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម​។

លោកស្រី ឱ វណ្ណ​ឌី​ន មាន​ប្រសាសន៍​បន្ថែម​ថា ក្រសួង​ក៏​សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ជនជាតិ​ចិន​ដែល​បាន​ស្លាប់​ខាងលើ​នេះ ជា​មេការ​សំណង់​នៅ​រាជធានី​ភ្នំពេញ បាន​ប្រតិព័ទ្ធ​ស្រឡាញ់​គ្នា​ជាមួយ​ស្ត្រី​ខាងលើ​ប្រហែល​ជាមួយ​ឆ្នាំ​ហើយ​ៗ​បុរស​ជនជាតិ​ចិន​រូប​នេះ តែងតែ​មក​លេង​ស្រុក​ខាង​ស្ត្រី និង​ជួប​ស្ត្រី​នេះ​ម្តង​ៗ មុន​ពេល​ដែល​មាន​ហេតុការណ៍​ស្លាប់​ខាងលើ​នេះ​។ លោកស្រី បាន​បន្ត​ថា «​ក្រុមការងារ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម បាន​យក​វត្ថុ​សំណាក​ពី​សាកសព​ខាងលើ នៅ​ព្រឹក​ថ្ងៃ​ដដែល បញ្ជូន​ទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា ហើយ​លទ្ធផល​បាន​បញ្ជាក់​ថា សព​គ្មាន​ផ្ទុក​នូវ​វីរុស​កូ​វី​ដ​-១៩ នោះ​ទេ​។ ដូច្នេះ ករណី​ស្លាប់​ភ្លាម​ៗ​ពេល​រួម​ភេទ​នេះ គឺ​បណ្តាល​មក​ពី​ការ​ឡើង​ឈាម​ខ្លាំង ធ្វើ​ឲ្យ​គាំងបេះដូង​តែ​ម្តង​»៕ ដោយ ៖ ពៅ រក្សា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ