ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទោះ​ក្លាយជា​មហាសេដ្ឋី​ ក៏​បងប្អូន​ស្រី​ទាំង២រូប​នេះ​នៅ​តែ​ជិះ​រថយន្ត​ជជុះ !

3 ឆ្នាំ មុន

លើ​លោក​នេះ​មិន​មាន​មហាសេដ្ឋី​វ័យក្មេង​ច្រើន​ទេ ប៉ុន្តែ​បងប្អូន​ស្រី​មក​ប្រទេស​ណ​វេ​យ​ពីរ​រូប​បាន​ក្លាយជា​មហាសេដ្ឋី​បន្ទាប់​ពី​ស្នង​ទ្រព្យសម្បត្តិ ១.៤​ប៊ី​លាន​ដុល្លារ​មុន​ពេល​អាយុ ២០​ឆ្នាំ ។ កញ្ញា អា​ឡេច​សាន់​ដ្រា អេ​ន​ដ្រេ​សេន (Alexandra Andresen)…

លើ​លោក​នេះ​មិន​មាន​មហាសេដ្ឋី​វ័យក្មេង​ច្រើន​ទេ ប៉ុន្តែ​បងប្អូន​ស្រី​មក​ប្រទេស​ណ​វេ​យ​ពីរ​រូប​បាន​ក្លាយជា​មហាសេដ្ឋី​បន្ទាប់​ពី​ស្នង​ទ្រព្យសម្បត្តិ ១.៤​ប៊ី​លាន​ដុល្លារ​មុន​ពេល​អាយុ ២០​ឆ្នាំ ។ កញ្ញា អា​ឡេច​សាន់​ដ្រា អេ​ន​ដ្រេ​សេន (Alexandra Andresen) ដែល​បច្ចុប្បន្ន​មាន​អាយុ ២៣​ឆ្នាំ បាន​ជាប់​ឈ្មោះ​ក្នុង​ទស្សនាវដ្តី Forbs តាំងពី​ឆ្នាំ ២០១៦ ដែល​ទស្សនាវដ្តី​បាន​ប្រកាស​ជា​ផ្លូវការ​ថា កញ្ញា​ជា​មហាសេដ្ឋី​ដែល​វ័យក្មេង​បំផុត​លើ​លោក ។

ក្នុង​ពេល​នោះ អ្នកស្រី ខៃ​លី ជេន​នើ (Kylie Jenner) ដែល​ជាតា​រា​ដ៏​ល្បីឈ្មោះ​ប្រចាំ​ហរដ្ឋអាមេរិក​ក៏​កំពុង​តែ​ព្យាយាម​ស្ថាបនា​ក្រុមហ៊ុន​លក់​គ្រឿងសម្អាង​របស់​ខ្លួន​ដែរ ។

ប៉ុន្តែ​អ្នកស្រី​ជេន​នើ​ ជា​មហាសេដ្ឋី​ដែល​ចូល​ចិត្ត​បង្ហាញ​ទ្រព្យសម្បត្តិ​ឲ្យ​អ្នក​ដទៃ​មើលឃើញ ខណៈ​ដែល​កញ្ញា​អា​ឡេច​សាន់​ដ្រា និង ខាត់​ទ្រី​ណា (Katharina) ដែល​មាន​អាយុ ២៤​ឆ្នាំ មាន​គោលការណ៍​ច្បាស់លាស់​ណាស់​ទាក់ទិន​នឹង​ការ​បង្ហាញ​ទ្រព្យសម្បត្តិ ។

កញ្ញា ខាត់​ទ្រី​ណា បាន​និយាយ​កាលពី​ឆ្នាំ ២០១៦ ថា ឪពុក​ម្តាយ​របស់​អ្នក​ទាំង​ពីរ​បាន​បង្រៀន​អ្នក​ទាំង​ពីរ​មិន​ឲ្យ​រស់នៅ​ជីវភាព​ឡូយឆាយ​ពេល​ជា​ពិសេស​ផ្នែក​បើកបរ​រថយន្ត ។ កញ្ញា​បាន​និយាយ​ថា ឪពុក​របស់​កញ្ញា​បាន​ប្រាប់​មក​ថា ពួក​គេ​អាច​ទិញ​រថយន្ត​ដែល​ល្អ​បាន ប៉ុន្តែ​វា​ត្រូវ​តែ​ជា​រថយន្ត​ជជុស ។

លោក ចូ​ហាន អេ​ន​ដ្រេ​សេន ជូ​នៀ (Johan Andresen Jr.) គ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ Ferd មួយ​របស់​គ្រួសារ​លោក ដែល​ស្ថិត​ក្នុង​ចំណោម​ក្រុមហ៊ុន​ឯកជន​ធំ​ជាងគេ​ក្នុង​ប្រទេស​ណ័​រវេ​ស ។

ដោយហេតុ​ដូចនេះ​តើ​ប​កញ្ញា ខាត់​ទ្រី​ណា បើកបរ​រថយន្ត Audi ជជុះ​មួយ​កាលពី​ឆ្នាំ ២០១៦ ។ ជាមួយ​គ្នា​នេះ​ដែរ កញ្ញា អា​ឡេច​សាន់​ដ្រា ធ្លាប់​បាន​និយាយ​ថា កញ្ញា​តែងតែ​ព្យាយាម​សន្សំ​លុយ​ទោះជា​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាង​អ្នក​ដទៃ​ដែល​មាន​អាយុ​ស្រករ​កញ្ញា​ក៏​ដោយ ។

ទោះជា​កញ្ញា អា​ឡេច​សាន់​ដ្រា ទទួលស្គាល់​ថា លុយ​ជា​ភាព​ចាំបាច់​មួយ​ពិតមែន កញ្ញា​បាន​បន្ថែម​ទៀត​ថា កញ្ញា​មិន​ចង់​ឲ្យ​លុយ​ក្លាយជា​អ្វី​ដែល​កញ្ញា​ប្រើ​ច្រើន​ពេក​ទេ ។ កញ្ញា​ទទួលស្គាល់​ទៀត​ថា ទ្រព្យសម្បត្តិ​របស់​គ្រួសារ​របស់​កញ្ញា​បាន​នាំ​យក​ឱកាស​ឲ្យ​កញ្ញា​ជា​ច្រើន និង​បាន​ជួយ​កញ្ញា​ក្នុង​អាជីព​ជា​អ្នក​ជិះសេះ​ថែម​ទៀត ។

កញ្ញា ខាត់​ទ្រី​ណា វិញ​ប្រៀប​ដូច​ជា​កំពុង​ដើរ​តាម​ផ្លូវ​របស់​ឪពុក​របស់​ខ្លួន​ក្នុង​នាម​ជា​អ្នកគ្រប់គ្រង​អាជីវកម្ម​ប្រចាំ​គ្រួសារ ប៉ុន្តែ​ឪពុក​របស់​អ្នក​ទាំង​ពីរ​ធ្លាប់​បាន​និយាយ​ថា​លោក​មិន​ចង់​បង្ខំ​ឲ្យ​កូនស្រី​ដើរ​តាម​លោក​ទេ ៕ (យោង​តាមប្រភពពី www.cnbc.com)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ