ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​ទីប្រឹក្សា​ ​លោក​ត្រាំ ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ប្រាក់​សង់​ជញ្ជាំង​ព្រំដែន​ម៉ិ​ក​ស៊ិ​ក

3 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន ៖ អតីត​ទីប្រឹក្សា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​លោក Steve Bannon ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ឆបោក…

វ៉ា​ស៊ី​ន​តោន ៖ អតីត​ទីប្រឹក្សា​របស់​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ គឺ​លោក Steve Bannon ត្រូវ​បាន​ចាប់ខ្លួន និង​ចោទប្រកាន់​ពី​បទ​ឆបោក ជុំវិញ​យុទ្ធនាការ​រៃ​អង្គាសប្រាក់ ដើម្បី​សាងសង់​ជញ្ជាំង នៅ​តាម​ព្រំដែន​អា​មេ​រិ​ក​-​ម៉ិ​ក​ស៊ិ​ក នេះ​បើ​យោង​តាម​ទីភ្នាក់ងារសារព័ត៌មាន BBC ចេញផ្សាយ​នៅ​យប់​ថ្ងៃ​ទី​២០ សីហា ២០២០​នេះ ។

មន្ត្រី​ក្រសួងយុត្តិធម៌​អា​មេ​រិ​ក បាន​និយាយ​ថា លោក Steve Bannon និង​មនុស្ស​០៣​នាក់​ទៀត ត្រូវ​ចាប់ខ្លួន​ពាក់ព័ន្ធ​ពី​បទ​ក្លែងបន្លំ​​លើទឹកប្រាក់ ពី​ម្ចាស់​ជំនួយ​រាប់​សែន​នាក់ ទាក់ទង​នឹង​យុទ្ធនាការ “​យើង​កសាង​ជញ្ជាំង​” ដែល​រៃ​អង្គាសប្រាក់ បាន​ចំនួន ២៥​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក Bannon បាន​ទទួល​ប្រាក់​យ៉ាង​ហោច​ណាស់​ជាង ១​លាន​ដុល្លារ ដែល​ប្រាក់​មួយ​ចំនួន គាត់​ធ្លាប់​យក​ទៅ​ចំណាយ​សម្រាប់​ផ្ទាល់ខ្លួន ។

លោក Bannon នឹង​ត្រូវ​បង្ហាញខ្លួន​នៅ​តុលាការ នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ