ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដូច​ក្នុង​រឿង​ហុងកុង​! ជិះ​ម៉ូតូ​ដេញ​កា.ប់​ជន​រង​គ្រោះ​កណ្តាល​ក្រុង​សៀម​រាប

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដែល​បង្ក​ឡើង​ដោយ​ក្រុង​ក្មេង​ទំនើង​១​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ដូច​ហុងកុង​កណ្តាល​ក្រុង​សៀមរាប ទៅ​លើ​យុវជន​ចំនួន​៥​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ របួស​៤​នាក់ រួច​គេចខ្លួន​បាត់​។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​អធ្រាត្រ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់…

ខេត្តសៀមរាប ៖ សមត្ថកិច្ច​ខេត្តសៀមរាប កំពុង​បើក​ការ​ស៊ើបអង្កេត​លើ​ករណី​ហិង្សា​ដោយ​មាន​ស្ថាន​ទម្ងន់ទោស ដែល​បង្ក​ឡើង​ដោយ​ក្រុង​ក្មេង​ទំនើង​១​ក្រុម​បាន​ជិះ​ម៉ូតូ​ដេញ​កាប់​គ្នា​ដូច​ហុងកុង​កណ្តាល​ក្រុង​សៀមរាប ទៅ​លើ​យុវជន​ចំនួន​៥​នាក់ បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ របួស​៤​នាក់ រួច​គេចខ្លួន​បាត់​។

ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​កណ្តាល​យប់​អធ្រាត្រ​នោះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ត្រង់​ចំណុច​មុខ​សណ្ឋាគារ សុខា​សៀមរាប​(៦០​ម​) ស្ថិត​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប​។

បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​លួច​ប្រាប់​ឱ្យ​ដឹង​ថា ករណី​ខាងលើ​បង្ក​ឡើង​ដោយ​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​មាន​គ្នា​ចំនួន​២​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ម៉ាក​សង់​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ (​អត់​ចាំ​ស្លាក​លេខ​) បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ជន​រង​គ្រោះ​មួយ​ក្រុម​មាន​គ្នា​៥​នាក់​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្តាល​ឱ្យ​បាត់បង់​ជីវិត​ម្នាក់ និង​របួស​៤​នាក់ ក្រោយមក​ជន​បង្ក​បាន​ជិះ​ម៉ូតូ​គេចខ្លួន​បាត់​ស្រមោល​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ទាំង​៥​នាក់​មាន ៖ ១-​ឈ្មោះ ឆាត មុត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាងឈើ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង (​បាត់បង់​ជីវិត​)​។ ២-​ឈ្មោះ ចៅ ចាម ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ (​របួសធ្ងន់​)​។ ៣-​ឈ្មោះ ភឿន ភា ភេទ​ប្រុស អាយុ​២១​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ (​របួសស្រាល​)​។ ៤-​ឈ្មោះ ចៅ ចេ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កន្ទួត ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ (​គ្មាន​របួស​) និង​៥-​ឈ្មោះ ធី ចេក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​សួង ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង (​គ្មាន​របួស​)​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​នៅ​មិន​ទាន់​ដឹង​ច្បាស់លាស់​ពី​ការ​ប្រើ​ហិង្សា​ខាងលើ​នេះ​នៅឡើយ​ទេ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ចម្រុះ​កំពុង​ចុះ​ស្រាវជ្រាវ ស៊ើបអង្កេត​តាមដាន ដើម្បី​ចាប់​យក​ជនសង្ស័យ​មក​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់​ឱ្យ​ទាល់តែ​បាន​។
ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​យក​មក​តម្កល់​ទុក​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​ជន​រង​គ្រោះ​ទាំង​៤​នាក់ ដែល​របួស​នោះ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ