ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាំង​បាត់​! ដើរ​រក​ជីដូន​សុំ​លុយ​យក​ទៅ​សង​គេ​មិន​ជួប ដុត​ឆេះ​ហ្មត់តែម្តង

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្ទោង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​រក​ជីដូន​ដើម្បី​សុំ​លុយ​យក​ទៅ​សង​គេ​មិន​ជួប ក៏​ទាញ​យក​ម៉ូតូ​ចេញពី​ក្រោមផ្ទះ រួច​យក​ទៅ​ដុត​ចោល​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​ឆេះ​ខ្ទេច បង្ក​ឱ្យ​មាន​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩…

ខេត្តកំពង់ធំ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា យុវជន​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ស្ទោង​ធ្វើការ​ឃាត់ខ្លួន បន្ទាប់​ពី​ដើរ​រក​ជីដូន​ដើម្បី​សុំ​លុយ​យក​ទៅ​សង​គេ​មិន​ជួប ក៏​ទាញ​យក​ម៉ូតូ​ចេញពី​ក្រោមផ្ទះ រួច​យក​ទៅ​ដុត​ចោល​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឱ្យ​ម៉ូតូ​១​គ្រឿង​ឆេះ​ខ្ទេច បង្ក​ឱ្យ​មាន​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៤​និង​២០​នាទី​ល្ងាច ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ភូមិ​លាប​ទង ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

លោក​វរសេនីយ៍ទោ វ៉​ន សុ​ភ័​ណ្ឌ អធិការរង​នគរបាល​ស្រុក​ស្ទោង​ទទួល​ផ្នែក​ព្រហ្ម​ព​ណ្ឌ ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​នេះ​ឈ្មោះ កាក់ ដា​វីត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​លាប​ទង ឃុំ​កំពង់​ចិន​ត្បូង ស្រុក​ស្ទោង (​ត្រូវជា​ចៅ​បង្កើត​) រស់នៅ​ជាមួយនឹង​ជីដូន​ជីតា ចំណែក​ឪពុក​ម្តាយ​ជនសង្ស័យ​បាន​នាំ​គ្នា​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ជា​ពលករ​នៅ​ឯ​ប្រទេស​ថៃ​អស់ហើយ​។

ក្រោយ​ពេល​ឃាត់ខ្លួន​បាន នៅ​ចំពោះ​មុន​សមត្ថកិច្ច ជនសង្ស័យ​រូប​នេះ​បាន​សារភាព​ថា មូលហេតុ​ដែល​នាំ​ឲ្យ​រូបគេ​ខឹង​នឹង​ជីដូន​រហូត​ដុត​ម៉ូតូ​នេះ ដោយសារ​រូបគេ​កន្លង​មក ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន ហើយ​ក៏​បាន​ខ្ចី​លុយ​បងប្អូន​ក្នុងភូមិ​មួយ​ចំនួន​យក​មក​ចាយវាយ ដោយ​សន្យា​ថា ចាំ​ទៅ​សុំ​លុយ​ពី​យាយ​របស់​គេ​មក​សង​វិញ ។ លុះដល់​ពេល​រូបគេ​មក​ដល់​ផ្ទះ​ជីតា​ក៏​មិន​នៅ រួច​ក៏​ដើរ​រក​ជីដូន​ក៏​មិន​ជួប​ទៀត ទើប​ធ្វើ​ឲ្យ​គេ​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង ក៏​ទាញ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ចេញពី​ក្រោមផ្ទះ យក​ទៅ​ដុត​ចោល​នៅ​ខាងក្រោយ​ផ្ទះ បណ្តាល​ឲ្យ​ឆេះ​អស់​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជីដូន​ជីតា​ជន​បង្ក​ក៏​បាន​ប្តឹង​សមត្ថកិច្ច​ជំនាញ​ឲ្យ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យក​មក​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទោង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ។ សមត្ថកិច្ច​បាន​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​ជនសង្ស័យ យើង​បាន​ធ្វើការ​ពិនិត្យ​ទឹកនោម គឺ​មាន​ផ្ទុក​នូវ​សារធាតុ​ញឿ​ន​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ