ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ក្មេង​សោះ បែរជា​បែកគំនិត​ធ្វើ​សកម្មភាព​លើ​គ្រូបង្រៀន​ជនជាតិ​កូរ៉េ​ម្នាក់

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​កាច់​សោរ​ម៉ូតូ​របស់​គ្រូបង្រៀន​ជា​ជនជាតិ​កូរ៉េ នៅ​ក្នុង​អង្គការ​បណ្ដុះបណ្ដាល ដើម្បី​គុណភាព ក្រោយ​ពី​ឃាត់ខ្លួន​រួច​ក៏​បាន​នាំ​យក​ទៅ​តុលាការ​ផង​ដែរ​។ ហេតុការណ៍​បង្ក្រាប​នេះ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ដល់​ធ្វើការ​ឃាត់ខ្លួន​យុវជន​ម្នាក់ ពាក់ព័ន្ធ​ករណី​លួច​កាច់​សោរ​ម៉ូតូ​របស់​គ្រូបង្រៀន​ជា​ជនជាតិ​កូរ៉េ នៅ​ក្នុង​អង្គការ​បណ្ដុះបណ្ដាល ដើម្បី​គុណភាព ក្រោយ​ពី​ឃាត់ខ្លួន​រួច​ក៏​បាន​នាំ​យក​ទៅ​តុលាការ​ផង​ដែរ​។ ហេតុការណ៍​បង្ក្រាប​នេះ ធ្វើ​ឡើង​នៅ​ម៉ោង​២​និង​២០​រសៀល ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២០ ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​- ខេត្តសៀមរាប ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោកស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការ​រ​ដ្ឋា​ន​ខេត្តសៀមរាប​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្លាំង​នគរបាល​មូលដ្ឋាន​នៃ​ក្រុង​សៀមរាប បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ រី ហ្វី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​.​ខេត្តសៀមរាប ពាក់ព័ន្ធ​នឹង​អំពី​ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​កាច់​សោ​.​ក​ម៉ូតូ​) ។

លោក​បន្ត​ថា មុន​កើតហេតុ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា វេលា​ម៉ោង​២​និង​២០​នាទី​រសៀល ស្ថិត​នៅ​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ មាន​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ lee ILHOON ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជា​ជនជាតិ​កូរ៉េ​ខាងត្បូង មុខរបរ​គ្រូបង្រៀន​ក្នុង​អង្គការ​បណ្ដុះបណ្ដាល ដើម្បី​គុណភាព មាន​ទីលំនៅ​ស្នាក់​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប ។
លោក​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ជ្រាវ ដោយ​រៀបរាប់​ប្រាប់​សមត្ថកិច្ច មូលដ្ឋាន​ថា នៅ​ពេល​ដែល​ខ្លួន​បាន​មក​ដល់​កន្លែងធ្វើការ​នៅ ក្នុង​អង្គការ ស្ថិត​នៅ​ភូមិ​ខ្នារ​នោះ ខ្លួន​បាន​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ 125 ពណ៌​ខ្មៅ​ស៊េរី​ឆ្នាំ 2017 ផ្លា​ក​លេខ​សៀមរាប 1V-7648 នៅ​កន្លែងធ្វើការ​។ លុះ​ពេល​គាត់​ចេញពី​ធ្វើការ​វិញ មក​រក​ម៉ូតូ ស្រាប់តែ​ក៏​មិនឃើញ​នោះ​ទេ ។

ក្រោយ​ពី​ទទួល​បណ្តឹង​ភ្លាម កម្លាំង​នគរបាល​មូលដ្ឋាន​ក៏​បាន​នាំ​យក​យុវជន​ម្នាក់​យក​មក​សួរនាំ ស្រាប់តែ​ក្នុង​ពេល​នោះ​ក៏​មាន​សាក្សី​រត់​បាន​ប្រាប់​សមត្ថកិច្ច​ថា ឃើញ​យុវជន​រូប​នេះ​អូស​ម៉ូតូ​ចេញពី​អង្គការ​។

ក្រោយ​ពី​សួរនាំ​យុវជន​ដែល​ជា​ជនសង្ស័យ​រួច ជនសង្ស័យ​រូប​នោះ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​លួច​ឆ្កឹះ​សោ​យក​ម៉ូតូ​ជន​រង​គ្រោះ​ពិតមែន​។ បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ចំពោះ​វត្ថុ​តាង​ត្រូវ​ប្រគល់​ឱ្យ​ម្ចាស់​ដើម​វិញ​ហើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ