ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ការ​ចូល​រៀន​សាកលវិទ្យាល័យ​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​អ្នក​ប៉ុន​ណា?

3 ឆ្នាំ មុន

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ប្រៀប​បានជា​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ប៉ុន្តែ​ក្នុង​សង្គម​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​មក​ថា វា​មិនមែន​ជា​ផ្លូវ​តែ​មួយ​ក្នុង​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ទេ​។ ចុះ​សុភមង្គល​វិញ? តើ​ការ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អាច​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​មនុស្ស​បាន​ប៉ុនណា? យោង​ទៅ​តាម​លោក ជេ​ហ្វ​ហ្វ្រី អា​នេ​ត (Jeffrey…

សម្រាប់​មនុស្ស​មួយ​ចំនួន ការ​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ប្រៀប​បានជា​ដំណើរ​ឆ្ពោះទៅ​រក​ភាព​ជោគជ័យ​ក្នុង​ជីវិត​។ ប៉ុន្តែ​ក្នុង​សង្គម​ជាក់ស្តែង​បាន​បង្ហាញ​ឲ្យ​ឃើញ​យ៉ាង​ច្បាស់​មក​ថា វា​មិនមែន​ជា​ផ្លូវ​តែ​មួយ​ក្នុង​ការ​សម្រេច​បាន​ភាព​ជោគជ័យ​ទេ​។ ចុះ​សុភមង្គល​វិញ? តើ​ការ​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​អាច​ជះ​ឥទ្ធិពល​លើ​សុភមង្គល​របស់​មនុស្ស​បាន​ប៉ុនណា?

យោង​ទៅ​តាម​លោក ជេ​ហ្វ​ហ្វ្រី អា​នេ​ត (Jeffrey Arnett) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​សាស្ត្រ​ចា​រ្យ​ផ្នែក​ចិត្តសាស្ត្រ​ប្រចាំ​សាកលវិទ្យាល័យ Clark University បាន​ឲ្យ​ដឹង​ថា ការ​អប់រំ​មាន​ទំនាក់ទំនង​ខ្លាំង​ណាស់​ជាមួយនឹង​សុភមង្គល​នៅ​ថ្ងៃ​អនាគត​។ ហើយ​ក្នុង​ករណី​នេះ សុភមង្គល​ត្រូវ​បាន​ឲ្យ​និយម​ន័យ​ថា ការ​ពេញចិត្ត និង​ជីវិត​របស់​ខ្លួន​។
ការ​ស្រាវជ្រាវ​មួយ​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​ប្រាប់​មក​ថា មនុស្ស​កាន់តែ​មាន​សុភមង្គល​ពេល​ដែល​ទទួល​បានការ​អប់រំ​កាន់តែ​ខ្ពស់​។ មូលហេតុ គឺ​មក​ពី​ការ​មាន​បរិញ្ញាប័ត្រ​ទាក់ទិន​នឹង​ប្រភព​នៃ​សុភមង្គល​ជា​ច្រើន​ដូច​ជា ការ​មាន​សុខភាព​ល្អ ការ​មាន​អាពាហ៍ពិពាហ៍​នឹងនរ និង​ការ​រស់នៅ​បាន​យូរ​ជាង​មនុស្ស​ដែល​មិន​បាន​រៀន​ចប់​វិទ្យាល័យ​។

លើស​ពី​នេះ​ទៅ​ទៀត មនុស្ស​ភាគច្រើន​មាន​សុភមង្គល​ជាង​មុន នៅ​ពេល​ដែល​ខ្លួន​អាច​រក​លុយ​បាន​ច្រើន​ជាង​មុន ហើយ​ការ​មាន​បរិញ្ញាប័ត្រ​ពិតជា​អនុញ្ញាត​ឲ្យ​មនុស្ស​ទូទៅ​រកបាន​ការងារ​ដែល​ផ្តល់​ប្រាក់ខែ​ខ្ពស់​ជាង​អ្នក​ដែល​មិន​មាន​បរិញ្ញាប័ត្រ​ដែរ​។

អ្នកស្រី ខេន​ដល ខ​តថ​ន ប្រង់ (Kendall Cotton Bronk) ដែល​ជា​អ្នកជំនាញ​ផ្នែក​ចិត្តសាស្ត្រ និង​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ Claremont Graduate University បាន​ប្រាប់​ទៅ CNBC Make IT ថា មនុស្ស​ដែល​ទទួល​បានការ​អប់រំ​ខ្ពស់​មាន​សមត្ថភាព​ក្នុង​ការ​ធ្វើ​អ្វី​ដែល​អនុញ្ញាត​ឲ្យ​ពួក​គេ​មាន​គោលដៅ​ច្បាស់លាស់​ក្នុង​ជីវិត​។ ជា​លទ្ធផល ពួក​គេ​មាន​សុខភាព​ផ្លូវ​កាយ និង​ផ្លូវ​ចិត្តរឹង​មាំ​ជាង​មនុស្ស​ទូទៅ​។

ប៉ុន្តែ​អ្នកស្រី​ប្រង់​បាន​បន្ត​ទៀត​ថា បញ្ហា​មួយ​ដែល​មនុស្ស​ភាគច្រើន​ជួប​ប្រទះ​ក្នុង​សាកលវិទ្យាល័យ គឺ​ការ​ដែល​ពួក​គេ​ចង់​ប្រើ​ជំនាញ និង​ទេព​កោសល្យ​របស់​ខ្លួន​។ និស្សិត​ភាគច្រើន​ត្រូវ​ផ្លាស់​ប្តូរ​ជំនាញ​របស់​ខ្លួន​ជា​ច្រើន​ដង​រហូត​អាច​រកបាន​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត​។

មុខ​ជំនាញ​ដែល​ល្អ​បំផុត គឺជា​មុខ​ជំនាញ​ដែល​ជួយ​ផ្តល់​អត្ថន័យ និង​គោលដៅ​ក្នុង​ជីវិត​របស់​អ្នក​។ ដូច្នេះ​អ្នកស្រី​ប្រង់​បាន​ប្រាប់​មក​ថា មិន​មានមុខ​ជំនាញ​ណាមួយ​ដែល​ល្អ​បំផុត​សម្រាប់​អ្នក​ទេ ព្រោះ​មនុស្ស​រកបាន​អត្ថន័យ និង​គោលដៅ​ក្នុង​ជីវិត​ពី​អ្វី​ផ្សេង​ៗ​គ្នា​។ ដកស្រង់​ចេញ​វេ​ប​សាយ ៖ cnbc

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ