ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនាក់ទំនង​ជាមួយ​មនុស្ស​ដែល​ជួយ​អ្នកឱ្យ​​ក្លាយជា​អ្នកមាន

3 ឆ្នាំ មុន

អ្នកជា​សមិទ្ធផល​នៃ​មនុស្ស​ដែល​អ្នក​រាប់អាន​។ លោក​ថម ខូ​លី (Tom Corley) ដែល​ជា​អ្នកជំនាញ​រៀបចំ​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​សៀវភៅ Rich Kids: How…

អ្នកជា​សមិទ្ធផល​នៃ​មនុស្ស​ដែល​អ្នក​រាប់អាន​។ លោក​ថម ខូ​លី (Tom Corley) ដែល​ជា​អ្នកជំនាញ​រៀបចំ​ហិរញ្ញវត្ថុ និង​អ្នកនិពន្ធ​សៀវភៅ Rich Kids: How to Raise Our Children to Be Happy and Successful in Life បាន​ចំណាយពេល ៥​ឆ្នាំ សិក្សា​ពី​អ្នកមាន និង​ទម្លាប់​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ ព្រមទាំង​ប្រៀបធៀប​ទម្លាប់​ទាំងនោះ​ជាមួយ​ទម្លាប់​របស់​មនុស្ស​ដែល​មាន​ប្រាក់​ចំណូល​ទាប​។

ជា​លទ្ធផល លោក​បាន​ប្រទះ​ឃើញ ៣៣៤ ចំណុច​ដែល​មាន​លក្ខណៈ​ខុស​គ្នា​រវាង​អ្នកមាន និង​អ្នកក្រ​។ លោក​បាន​និយាយ​ក្នុង​សៀវភៅ​របស់​លោក​ថា អ្នកមាន​ភាគច្រើន​មាន​ទំនាក់ទំនង​ល្អ​ៗ និង​បាន​បន្ថែម​ថា «ពួក​យើង​ជោគជ័យ​ស្មើ​មនុស្ស​ដែល​យើង​ចំណាយពេល​ច្រើន​ជាងគេ​ជាមួយ​។ អ្នកមាន និង​អ្នក​ដែល​ជោគជ័យ​ភាគច្រើន​ចំណាយពេល​ជាមួយ​អ្នកមាន និង​អ្នក​ជោគជ័យ​ដទៃ​»។​

លោក​បាន​បន្ត​បកស្រាយ​ថា ទំនាក់ទំនង​ល្អ​ៗ​ទាំងនេះ​មិន​ត្រឹមតែ​មាន​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​ទេ តែ​ក៏​មាន​មនុស្ស​ដែល​មាន​សុភមង្គល និង​ជោគជ័យ​ដែរ​។ ពួក​គេ​ជា​មនុស្ស​ដែល​មាន​អាកប្បកិរិយា​ត្រឹមត្រូវ ជា​មនុស្ស​ដែល​មាន​ភាព​វិជ្ជមាន និង​សុ​ទិដ្ឋិ​និ​ម​ក្នុង​ជីវិត​។

ប្រសិនបើ​អ្នក​ចង់​រួច​ផុត​ពី​ភាព​ក្រីក្រ និង​សម្រេច​បាន​ភាព​ជោគជ័យ​ក្នុង​ជីវិត​នោះ អ្នក​គួរតែ​ផ្លាស់​ប្តូរ​មនុស្ស​ដែល​អ្នក​រាប់អាន​តាម​វិធី​ងាយ​ៗ​ខាងក្រោម​នេះ​៖

១. កត់​ឈ្មោះ និង​ជ្រើសរើស​ទំនាក់ទំនង​ដែល​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​អ្នក
អ្នក​គួរតែ​កត់ត្រា​នូវ​ទំនាក់​ទ​ន​ង​ទាំងអស់​ដែល​អ្នកមាន​ជាមួយ​អ្នក​ដទៃ រួច​កត់​ថា​អ្នក​ចំណាយពេល​ជាមួយ​អ្នក​ទាំងនោះ​បាន​ប៉ុន្មាន​។ មនុស្ស​ដែល​អ្នក​ចំណាយពេល​ច្រើន​ជាង ១ ម៉ោង​ក្នុង​មួ​យស​ប្តា​ហ៍​ជាមួយ​ជា​មនុស្ស​ដែល​អាច​ជះ​ឥទ្ធិពល​ខ្លាំង​លើ​អ្នក​ហើយ​។

២. កំណត់​តម្លៃ និង​ធ្វើ​កំណែ​សម្រួល
បន្ទាប់​ពី​នោះ អ្នក​ត្រូវ​វាយតម្លៃ​ថា​តើ​ទំនាក់ទំនង​មួយ​ណា​ដែល​អ្នក​គិត​ថា​មាន​តម្លៃ​ជាងគេ​លើ​អ្នក រួច​រៀបចំ​ផែនការ​ដើម្បី​ចំណាយពេល​កាន់តែ​ច្រើន​ជាមួយ​មនុស្ស​ទាំងនោះ ព្រមទាំង​កាត់​បន្ថយ​ពេលវេលា​ចំណាយ​ជាមួយ​មនុស្ស​ដែល​មិន​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​អ្នក​។

៣. រក​មើល​មនុស្ស​ដែល​អាច​នាំ​យក​ភាព​ជោគជ័យ​ឲ្យ​អ្នក​បន្ថែម
អ្នក​គួរតែ​កត់​ឈ្មោះ​មនុស្ស​ដែល​អ្នក​មិន​ស្គាល់​ផ្ទាល់ ប៉ុន្តែ​អ្នក​គិត​ថា​ពួក​គេ​ជា​មនុស្ស​ដែល​នឹង​ធ្វើ​ឲ្យ​អ្នក​ក្លាយជា​អ្នកមាន ឬ​ជោគជ័យ​ក្នុង​ផ្នែក​ណាមួយ​។ បន្ទាប់​មក​ទៀត អ្នក​គួរតែ​ព្យាយាម​រក និង​បង្កើត​ឱកាស​ដើម្បី​ជួប​អ្នក​ទាំងនោះ​។

លោក​ខូ​លី​បាន​ផ្តល់​យោបល់​មក​ទៀត​ថា ពាក់កណ្តាល​នៃ​មនុស្ស​ដែល​អ្នក​រាប់អាន​គួរតែ​ជា​មនុស្ស​ដែល​ជះ​ឥទ្ធិពល​ល្អ​ៗ​ដល់​អ្នក​ ៕ (​តាមប្រភពពី www.cnbc.com )

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ