អាមេរិក ៖ ស្បែកជើងមួយគូដែលពាក់ដោយកីឡាករបាល់កន្ត្រកដ៏ល្បី លោក Michael Jordan បានបំបែកឯតទគ្គកម្មសម្រាប់ស្បែកជើងប៉ាតា ដែលថ្លៃបំផុតមិនធ្លាប់មាន ដែលដាក់លក់ដេញថ្លៃដោយទទួលបានប្រាក់ចំនួន ៦១៥,០០០ដុល្លារ។…
អាមេរិក ៖ ស្បែកជើងមួយគូដែលពាក់ដោយកីឡាករបាល់កន្ត្រកដ៏ល្បី លោក Michael Jordan បានបំបែកឯតទគ្គកម្មសម្រាប់ស្បែកជើងប៉ាតា ដែលថ្លៃបំផុតមិនធ្លាប់មាន ដែលដាក់លក់ដេញថ្លៃដោយទទួលបានប្រាក់ចំនួន ៦១៥,០០០ដុល្លារ។
ស្បែកជើងសេរីខ្ពស់របស់ Nike ឈ្មោះ Nike Air Jordan 1 ដែលមានតម្លៃប៉ាន់ស្មានចន្លោះពី ៦៥០,០០០ ដុល្លារទៅ ៨៥០,០០០ដុល្លារ ត្រូវបានប្រើដោយតារាបាល់បោះក្នុងកំឡុងពេលការប្រកួតពិព័រណ៍មួយដែលបានលេងនៅទីក្រុង Trieste ប្រទេសអ៊ីតាលី កាលពីរដូវក្តៅឆ្នាំ ១៩៨៥។
ស្បែកជើងនេះ គឺមិនធម្មតាទេ ពីព្រោះស្បែកជើងខាងឆ្វេងមានជាប់កំទេចកញ្ចក់ ដែលបែកពេលលោក Michael លោតបោះបាល់ចូលកន្ត្រក។
ចែករំលែកព័តមាននេះ