ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​បកស្រាយ​ក្នុង​ការ​រកស៊ី ​ឬ​ការ​វិនិយោគ តើ​គួរ​ជ្រើសរើស​យុទ្ធសាស្ត្រ​កូន​ឆ្កែ ឬ​កូន​ដំរី?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ភាគហ៊ុន និង​តម្លៃ​មាស​កំពុង​មាន​សភាព​ប្រែប្រួល​ខ្លាំង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ តែ​ជំងឺឆ្លង​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ផ្នែក​រៀល​អ៊ែ​ស​ស្តេត ឬ​អចលនទ្រព្យ មានការ​ថមថយ​ទេ ។ ជាក់ស្តែង​មុន​ពេល​រុ​ស្ស៊ី​ប្រកាស​រក​ឃើញ​វ៉ាក់សាំង​កូ​វី​ដ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ដែល​ភាគហ៊ុន និង​តម្លៃ​មាស​កំពុង​មាន​សភាព​ប្រែប្រួល​ខ្លាំង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ ១៩ តែ​ជំងឺឆ្លង​មួយ​នេះ​មិន​បាន​ធ្វើ​ឱ្យ​ផ្នែក​រៀល​អ៊ែ​ស​ស្តេត ឬ​អចលនទ្រព្យ មានការ​ថមថយ​ទេ ។

ជាក់ស្តែង​មុន​ពេល​រុ​ស្ស៊ី​ប្រកាស​រក​ឃើញ​វ៉ាក់សាំង​កូ​វី​ដ ១៩ តម្លៃ​មាស​កាលពី​មួយ​ខែ​កន្លង​ទៅ ហាក់​មាន​សន្ទុះ​ឡើងថ្លៃ​យ៉ាង​គ្រ​ហុ​ក​។ ដូចនេះ​យោង​តាម​លោក ង៉ែត ជូ ទីប្រឹក្សា​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា បាន​លើក​ជា​សំនួរ​មួយ​ឃ្លា​ថា ៖ ក្នុង​ការ​រកស៊ី ឬ​ការ​វិនិយោគ តើ​អ្នក​គួរ​ជ្រើសរើស​យុទ្ធសាស្ត្រ​កូន​ឆ្កែ ឬ​កូន​ដំរី ?

លោក ង៉ែត ជូ ក៏​បាន​បកស្រាយ​ដូចនេះ​ថា «​ក្នុង​ខណៈ​ដែល​តម្លៃ​មានការ​ប្រែប្រួល​ខ្លាំង អ្នក​ជួញដូរ​ភាគហ៊ុន និង​មាស​អាច នឹង​រំភើប​ពេល​ចំណេញ ហើយ​ខកចិត្ត​ពេល​ខាត​។ លោក Warren Buffett អោយ​យោបល់​ថា អ្នក​ជួញដូរ​បែប​នេះ​គួរតែ​ទៅ​លេងល្បែង នៅ​ឡា​វេស​កាស​វិញ​ល្អ​ជាង​។ វិធី​ដែល​ពួក​គេ​វិនិយោគ គឺ​ផ្អែក​លើ​កា​រវិ​វត្ត​នៃ​ស្ថានការណ៍​នយោបាយ សេដ្ឋកិច្ច និង​សង្គម​ដែល​នៅ​ក្នុង​សេដ្ឋកិច្ច​ហៅ​ថា Behavioral Economics»​។

លោក​បាន​បន្ត​ថា ឧទាហរណ៍ គ្រាន់តែ​មាន​ព័ត៌មាន​វិជ្ជមាន​អំពី​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​១៩ ក្នុង​រយៈពេល​តែ​មួយ​យប់​តម្លៃ​មាស​ធ្លាក់​ចុះ​៥% (​ពី​តម្លៃ​ជាង​២០០០​ដុល្លា​ក្នុង​មួយ​តម្លឹង​មក​ជាង​១៩០០​ដុល្លា​)​។ ដោយឡែក​វិធី​វិនិយោគ​របស់​លោក Warren Buffett គឺ​វិនិយោគ​យូរអង្វែង ដោយ​ផ្តោត​ការ​វិភាគ​លើ​អាជីវកម្ម (Business Analysis) ចៀស​ជាង​ការ​វិភាគ​ពី​សេដ្ឋកិច្ច (Economic Analysis) នយោបាយ និង​សង្គម​។

លោក ង៉ែត ជូ បាន​បន្ថែម​ថា «​លោក Warren Buffett បាន​ផ្តោត​លើ​ក្រុមហ៊ុន ដែល​អាច​បង្កើត​ប្រាក់​ចំណេញ​បាន​យូរអង្វែង ដូច​ជា​ក្រុមហ៊ុន​កូកាកូឡា​។ វិធី​របស់​គាត់​មិន​ងាយ​ឃើញ​ផល​ចំណេញ ដូច​ការ​ជួញដូរ​ភាគហ៊ុន​នោះ​ទេ ហើយ​ជា​លក្ខណៈ​ចិត្តសាស្ត្រ មនុស្ស​ជា​ច្រើន​ចូល​ចិត្តការ​ជួញដូរ ដើម្បី​ផល​ចំណេញ​ក្នុង​រយៈពេល​ខ្លី ឬ​ភ្លាម​ៗ ប៉ុន្តែ​ពួក​គេ​មិន​អាច​កសាង​ភាព មានបាន​ស្តុកស្តម្ភ​ដូច​លោក Warren Buffett បាន​ឡើយ​។ អ្នក​ជួញដូរ​បាន​ផល​ភ្លាម​ៗ​តែ​តិច​ៗ​ដូច​មេ​ឆ្កែ​កូន​ញឹក កូន​ច្រើន​តែ​តូច​ៗ​។ រីឯ​វិធី​វិនិយោគ​របស់​លោក Warren Buffett គឺ​ប្រៀប​ដូច​ដំរី មានកូន​មិន​ញឹកញាប់​ហើយ​មិន​ច្រើន​ដូច​ឆ្កែ ប៉ុន្តែ​ជា​កូន​ដំរី​ដែល​នឹង​មាន​មាឌធំ​ដ៏​មហិមា​បើ​ធៀប​នឹង​សត្វ​ឆ្កែ​»​។

លោក ង៉ែត ជូ បាន​បញ្ជ​ប់​ការ​បកស្រាយ​ដូចនេះ​ថា «​ការ​វិនិយោគ​លើ​ដីធ្លី​ក៏​ដូច​ការ​វិនិយោគ​លើ​ភាគហ៊ុន​ដែរ ខ្ញុំ​មិនឃើញ​មាន​អ្នកមាន​ទ្រព្យ​មហាសាល​រាប់​ពាន់​លាន​ដុល្លា​ដោយ​ការ​ទិញ​លក់​ដី​នោះ​ទេ​។ មាន​តែ​អ្នក​អភិវឌ្ឍ​អចលនទ្រព្យ​តាម​រយៈ​ធនាគារ​ដីធ្លី​ដូច​ជា​លោក Li Ka Shing លោក Songsakdi និង លោក John Jacob Astor ទើប​ក្លាយជា​អ្នកមាន​ទ្រព្យ​មហាសាល​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ