ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពិត​ទេ! អតីត​ពិធី​ការិនី​​ប្រើ​ហិ.ង្សា​លើ​កូន ត្រូវ​អតីត​ប្តី​រៀបចំ​ប្តឹង​យក​កូន​មក​វិញ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉​ន ថា​រ័​ត្ន ដែល​ជា​អតីត​ពិធី​ការិនី​នៅ​ក្នុង​ទូរទស្សន៍​មួយ ពេល​នេះ​ត្រូវ​បាន​អតីត​ប្តី​ធ្វើការ​បង្ហោះ​រូបភាព​កូនប្រុស​ទាំង​២​នាក់ ​ដែល​មាន​របួស​ស្នាម​ពេញ​ខ្លួន​ដោយសារ​តែ​ត្រូវ​​អតីត​ពិធី​ការិនី​រូប​នោះ ​បាន​ប្រើប្រាស់​អំពើ​ហិង្សា ។…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ម៉​ន ថា​រ័​ត្ន ដែល​ជា​អតីត​ពិធី​ការិនី​នៅ​ក្នុង​ទូរទស្សន៍​មួយ ពេល​នេះ​ត្រូវ​បាន​អតីត​ប្តី​ធ្វើការ​បង្ហោះ​រូបភាព​កូនប្រុស​ទាំង​២​នាក់ ​ដែល​មាន​របួស​ស្នាម​ពេញ​ខ្លួន​ដោយសារ​តែ​ត្រូវ​​អតីត​ពិធី​ការិនី​រូប​នោះ ​បាន​ប្រើប្រាស់​អំពើ​ហិង្សា ។

ឆ្លើយឆ្លង​តាម​រយៈ​ទូរស័ព្ទ​ជាមួយ​ក្រុមការងារ 60Buzz លោក ទី រ៉ា​នី​ល ដែល​ត្រូវជា​អតីត​ប្តី​របស់​អ្នក​​នាង ម៉​ន ថា​រ័​ត្ន បាន​ឲ្យ​ដឹង​ថា គាត់​បាន​បែក​គ្នា​ជាមួយ​ភរិយា​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ជិត​៣​ឆ្នាំ​មក​​ហើយ ដោយ​មានការ​ប្រកាស​សាលក្រម ហើយ​ត្រូវ​បាន​តុលាការ​សម្រេច​ឲ្យ​កូន​ម្នាក់​១ ប៉ុន្តែ​ដោយសារ​លោក​មិន​ដាច់​ចិត្ត​អោយ​កូន​ៗ​បែក​គ្នា ទើប​លោក​ប្រគល់​កូន​ទាំង​២​ឲ្យ​ទៅ​អតីត​ភរិយា​ជា​អ្នក​មើលថែ ដោយ​កូន​បង​អាយុ​១៣​ឆ្នាំ និង​កូន​ប្អូន​អាយុ​៩​ឆ្នាំ ។

លោក​បន្ត​ថា ពេល​នេះ​លោក​ក៏​មាន​ភរិយា​ក្រោយ​ដែរ ប៉ុន្តែ​តាំងពី​បែក​ជា​គ្នា​​ជា​មួយ​អតីត​ភរិយា​មក នៅ​ពេល​ដែល​លោក​ទៅ​មើល​កូន​ម្តង​ៗ តែងតែ​មានការ​រារាំង​ពី​សំណាក់​អតីត​ភរិយា ពេល​ខ្លះ​គាត់​បាន​គំរាម​កូន​មិន​ឲ្យ​មក​ជួប​រូប​លោក​ជា​ឪពុក​ក៏​មាន​ដែរ ។

បើ​តាម​កូនប្រុស​ទាំង​២​នាក់​បាន​ប្រាប់​លោក ទី រ៉ា​នី​ល ដែល​ជា​ឪពុក​ឲ្យ​ដឹង​ថា ស្លាកស្នាម​នេះ​ គឺ​តាំងពី​ថ្ងៃ​ទី​៤ ខែសីហា​កន្លង​មក ហើយ​ចំពោះ​មូលហេតុ​ដែល​ម្តាយ ម៉​ន ថា​រ័​ត្ន ប្រើប្រាស់​អំពើ​ហិង្សា​បែប​នេះ ដោយសារ​តែ​កូន​ៗ​ទាំង​២​នាក់​លេង​ហ្គេ​ម​ទូរស័ព្ទ និង​មិន​ស្តាប់​តាម​ការ​ណែនាំ​របស់​ម្តាយ ទើប​ម្តាយ​បាន​យក​ខ្សែភ្លើង​មក​វាយ​តែ​ម្តង ។

លោក ទី រ៉ា​នី​ល បាន​បញ្ជាក់​ថា ពេល​នេះ​​លោក​កំពុង​រៀបចំ​ពាក្យបណ្តឹង ដើម្បី​ស្នើ​សុំ​កូនប្រុស​ទាំង​២​នាក់​យក​មើលថែ​វិញ​ម្តង ។

ដោយឡែក​អតីត​ពិធី​ការិនី​អ្នក​នាង ម៉​ន ថា​រ័​ត្ន បាន​ធ្វើការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​ដោយ​បញ្ជាក់​ថា បងប្អូន ដែល​ចង់​ដឹង​រឿង​ដំណើរ​ដើមទង ដែល​តែ​ស្ករ​​តាម​គ្នា គួរ​បញ្ឈប់​វប្ប​ធ៌​ម​​នឹង​ទៅ ​ការ​មើល​ហ្វេ​ស​ប៊ុ​ក​តែ​ពី​ជ្រុង​ម្ខាង​មិន​គ្រប់​ជ្រុងជ្រោយ​ទេ មនុស្ស​ល្អ​គេ​មិន​ផុស​រឿង​​​ពន្លើស​​ការ​ពិត ក្នុង​គោលបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​អតីត​ភរិយា​ខ្លួនអែង និង​ជា​ពិសេស​មុខមាត់​កូន​ អារម្មណ៍​កូន​លើ​បណ្តាញ​សង្គម​ចឹ​ង​ដែរ។

ហើយ​ដែល​នាង​បច្ចុប្បន្ន ​ម្តាយចិញ្ចឹម​កូនប្រុស​របស់​គាត់​ទាំង​ពីរ​នាក់ ដោយ​រែក​ទាំង​បំណុល​អាពា​ហិ៍​​ពិពាហ៍ និង​ចិញ្ចឹម​បីបាច់​ថែរក្សា បង់ថ្លៃ​សិក្សា​រៀនសូត្រ ឈឺ​ថ្កាត់​យប់​ថ្ងៃ​ឡើយ។ ​យ៉ាង​ណា នាង​ជា​ម្តាយ​ម្នាក់ ដែល​ពពោះ​បង្កើតកូន​បីបាច់​ម្នាក់អែង ​ជួនកាល​កូនខ្ចី​គ្មាន​ប្តី​នៅ​ក្បែរ​ក៏​មាន និង​អោប​កូន​មក​ជាមួយ​រហូត មិន​ថា​លំបាកលំបិន​យ៉ាងណា​ឡើយ បងប្អូន​ពិចារណា​តាម​ការ​គួរ ចង្កៀង​ផ្ទះ​អ្នក​ណា ភ្លឺ​ផ្ទះ​អ្នក​​ហ្នឹង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ