ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក វីង ស្ម័គ្រចិត្តចូលរួមបរិច្ចាគឈាម ខណៈពេលចំនួនអ្នកបរិច្ចាគឈាមកំពុងធ្លាក់ចុះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ, ថ្ងៃទី ១២​ ខែសីហា ឆ្នាំ ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីត…

រាជធានីភ្នំពេញ, ថ្ងៃទី ១២​ ខែសីហា ឆ្នាំ ២០២០ ៖ ធនាគារឯកទេសវីង (ខេមបូឌា) លីមីត ធីត រៀបចំកម្មវិធីបរិច្ចាគឈាម​ ដើម្បីអបអរខួប ១២​ឆ្នាំរបស់ខ្លួននាថ្ងៃទី ១២ និងជាការផ្តល់​ត្រឡប់​ទៅ​សហគមន៍​វិញ ។ យុទ្ធនាការ «សង្គ្រោះជីវិត បរិច្ចាគឈាម» របស់ វីង ធ្វើឡើងក្នុងគោល បំណងដើម្បីដោះស្រាយកង្វះខាត នៃការបរិច្ចាគឈាម ខណៈពេលដែលជំងឺកូវីដ ១៩ កំពុងបន្តរាតត្បាត ។

This image has an empty alt attribute; its file name is 2318c5b663b4b20ca2bb29dc626ad1ed-1024x684.jpg

លោក សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម បានលើកឡើងថា​ ការ​ធ្លាក់​ចុះនៃអ្នក​បរិច្ចាគ​ឈាម​បណ្តាល​រូមផ្សំមកពីពួកគេមិនហ៊ានមកបរិច្ចាគនៅមជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ដោយ​សារ​ព្រួយ​បារម្ភ​ពីការ​ឆ្លង​ជំងឺ​កូវីដ ១៩​ ជាដើម ។​ លោក សុខ ប៉ូ បានមានប្រសាសន៍ថា៖ «គិតត្រឹម ៦ខែដំបូងដើមឆ្នាំ ២០២០នេះ អត្រា​ការ​បរិច្ចាគឈាម​បានធ្លាក់ចុះ​​ប្រមាណ ១១ ភាគរយ ។ អ្នក​ជំងឺ​មួយចំនួន​ត្រូវ​ការ​​បញ្ចូល​ឈាម​ជាបន្ទាន់ ​ប៉ុន្តែ​ក្រុម​គ្រួសារ​របស់​ពួកគេ ពិបាករកប្រភេទឈាមដែលត្រូវ» ។ ​

This image has an empty alt attribute; its file name is 862a9a3ffa592b059985a0c661163d0f-1024x684.jpg

លោកបានបន្តថា៖ «ខ្ញុំពិតជាកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ វីង ដែល បានលើកទឹកចិត្តឱ្យ​បុគ្គលិក​ធ្វើ​ការបរិច្ចាគ​ឈាម​ដោយស្ម័គ្រចិត្ត​ ដែល​វានឹង​ផ្តល់​អត្ថប្រយោ ជន៍​ដល់អ្នកជំងឺ​ជាច្រើន​នៅទូទាំង​ប្រទេស​កម្ពុជា ។​​ ទង្វើ​នេះ​បង្ហាញ​ពីការប្តេជ្ញាចិត្តក្នុងការ ជួយសង្គមក្នុងគ្រាដ៏លំបាកនេះ ។ វីង ​មិន​ត្រឹម​តែ​ជួយ​ប្រជាជនឱ្យ​មាន​ជីវភាព​ប្រចាំថ្ងៃ​កាន់​តែ​ប្រសើរ​តាម​រយៈការ​ផ្តល់​សេវា​កម្មហិរញ្ញវត្ថុ​ប៉ុណ្ណោះទេ​ តែ វីង ​ថែម​ទាំង​ធ្វើ​ជា​គំ​រូ​ល្អ​ដល់​ក្រុម​ហ៊ុន​ដ៏ទៃ​ផ្សេងទៀតផងដែរ» ។

This image has an empty alt attribute; its file name is 3f0c7e39daf93085aa4239e0a3e1b9a0-1024x684.jpg

ក្នុងនាមជាអ្នកអភិវឌ្ឍន៍សេវាហិរញ្ញវត្ថុឈានមុខគេ ​វីង បានដាក់បញ្ចូលនូវស្មារតីដ៏​រឹង​មាំ​ក្នុង​ការ​ជួយ​សហគមន៍នៅ​​ក្នុង​សកម្មភាព​អាជីវកម្មប្រចាំថ្ងៃ ។ ទាំងភ្នាក់ងារ វីង និងដៃគូអាជីវកម្ម​ជា​ច្រើនតែងតែ​គាំទ្រ​ការអភិវឌ្ឍ​សង្គម​និងកម្មវិធីផ្សេងៗ រួមមានទាំងយុទ្ធនាការ «សង្គ្រោះជីវិត បរិច្ចាគឈាម» ដែលបានប្រព្រឹត្តនា​ពេលនេះ​ផង​ដែរ​ ។​​

លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេស វីង បានមានប្រាសន៍ថា ​៖ «ការបរិច្ចាគឈាម​ គឺជាមធ្យោបាយ​ដ៏មាន​សុវត្ថិភាព​ ​និង​ងាយស្រួលមួយដែលយើងអាចធ្វើបានសម្រាប់ ជួយដល់សហគមន៍នៅពេល​ដែល​មាន​តម្រូវ​ការជា​ចាំបាច់ ។​ រាល់ដំណក់ ឈាមនីមួយៗ​គឺសុទ្ធ តែជាក្តីសង្ឃឹម ។ ​ខ្ញុំសូម​ថ្លែង​អំណរ​គុណ​ដល់​បុគ្គលិករបស់​យើង​ចំពោះ​ការប្តេ​ជ្ញាចិត្ត​ជួយដល់ សហគមន៍​តាមរយៈការបរិច្ចាគឈាមដើម្បីជួយដល់អ្នកជំងឺ​​ដែលកំពុងត្រូវ​ការឈាម​សម្រាប់ ព្យាបាល» ។

This image has an empty alt attribute; its file name is ed3aa11274bcff19b1162a17697d21b3-1024x684.jpg

លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស​​ វីង បានឲ្យដឹង ថា៖​ «នៅពេលដែល​អ្នកក្លាយជា​ផ្នែក​មួយ​របស់ ​​វីង ​យើង​មិន​ត្រឹម​តែផ្តោ​តលើ​ការ​ងារតែប៉ុ​ណ្ណោះទេ យើងតែងតែលើកទឹកចិត្ត​ក្រុម​ការ​ងារ​របស់​​យើង​ឱ្យ​ចូល​រួម​ធ្វើឲ្យកម្ពុជាកាន់តែល្អ ប្រសើរ ។ បន្ថែមទៅលើ​ប្រតិបត្ដិការអាជីវកម្ម យើងមានគោលបំ​ណង​ចូលរួមចំណែកឱ្យ​កាន់ តែច្រើន​ទៅក្នុងកិច្ចការសហគមន៍កម្ពុជាតាមរយៈ​ស្មារតី​នៃការស្ម័គ្រចិត្ត» ។

This image has an empty alt attribute; its file name is 2b259c89566e82c7f07861f982a04d11-1024x684.jpg

ក្នុងចំណោមបុគ្គលិក វីង ជាច្រើននាក់ដែលបានបរិច្ចាគឈាម កញ្ញា ភី យូឡែន​ ប្រធានគ្រប់ គ្រងស្តីទីផ្នែក​បំណែង​ចែក​ទីផ្សារ​​ ក៏បានចូលរួមចំណែកនាថ្ងៃនេះផងដែរ ។ កញ្ញា យូឡែន​ បាននិយាយថា កញ្ញាមានក្តីរីករាយ​ដែលបានបរិច្ចាគឈាមនាថ្ងៃនេះ ព្រោះ​វា​អនុញ្ញាត​ឱ្យ​នាង​ជួយ​ដល់​អ្នក​ដែលមានតម្រូវការចាំបាច់​ ។ ​ដូចជាសប្បុរសជនដ៏ទៃផ្សេងទៀតដែរ កញ្ញា យូឡែន ​ត្រូវបានផ្តល់ជូនប័ណ្ឌបរិច្ចាគឈាម ស្ម័គ្រចិត្ត ​ដែល​បញ្ជាក់​ពីការ​គាំ​ទ្ររ​​បស់នាងចំពោះបុព្វហេតុសង្គ្រោះជីវិត ។

This image has an empty alt attribute; its file name is f27e400a806d5d0912872e4d25ab5ccd-1024x722.jpg

កញ្ញា យូឡែន ​បាននិយាយថា​៖      «ពេល​ដឹងថា វីង រៀបចំកម្មវិធីស្ម័គ្រចិត្តបរិច្ចាគឈាម ខ្ញុំបានចុះឈ្មោះភ្លាម ដោយ​ឥត​ស្ទាក់​ស្ទើព្រោះមានអារម្មណ៍ថា ខ្ញុំកំពុងតែជួយជីវិតមនុស្ស ម្នាក់ ។ ខ្ញុំមាន​មោទ​នភាព​ជា​ផ្នែក​មួយ​របស់ វីង​ ព្រោះ​មិនត្រឹម​តែឱកាសការងារ​ប៉ុណ្ណោះទេ វីង​តែងតែ​ផ្ដល់​ឱកាស​អោយ​ខ្ញុំអាចចូល​រួម​ចំនែក​បាន​យ៉ាង​ច្រើន​ក្នុងការ​ជួយសង្គម ។ ការបរិច្ចាគ ឈាម គឺប្រៀបដូចជាការផ្ដល់ជីវិតមួយ ​ដូច្នេះសូមកុំស្ទាក់ស្ទើរ​ក្នុងការចូលរួម»​ ៕ អត្ថបទសហការ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ