ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ស្វែងរក​ទាំង​ទឹកភ្នែក​! ទើប​ទិញ​ម៉ូតូ​បង់​រំ​លោះ​បាន​១០​ថ្ងៃ​ត្រូវ​លួច​ទៅ​បាត់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ទើបតែ​ទិញ​ម៉ូតូ​បង់​រំលស់​មួយ​គ្រឿង​ជិះ​បាន​10​ថ្ងៃ ក៏​ត្រូវ​ជនសង្ស័យ​2​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​យក​ទៅ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង និង​តាម​ស្វែងរក​ម៉ូតូ​ទាំង​ទឹកភ្នែក ។ ហេតុការណ៍​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​4​និង​40​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់​ទើបតែ​ទិញ​ម៉ូតូ​បង់​រំលស់​មួយ​គ្រឿង​ជិះ​បាន​10​ថ្ងៃ ក៏​ត្រូវ​ជនសង្ស័យ​2​នាក់​បាន​ធ្វើ​សកម្មភាព​លួច​កាច់​សោ​.​ក​យក​ទៅ​បាត់​ស្រមោល​ដោយ​សុវត្ថិភាព ម្ចាស់​ម៉ូតូ​បាន​ត្រឹមតែ​ទៅ​ដាក់​ពាក្យបណ្ដឹង និង​តាម​ស្វែងរក​ម៉ូតូ​ទាំង​ទឹកភ្នែក ។ ហេតុការណ៍​ចោរលួច​កាច់​សោ​.​ក​ម៉ូតូ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​4​និង​40​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ​2020 នៅ​មុខ​បន្ទប់​ជួល ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ស៊ូ លី (​ជា​ប្រពន្ធ​) និង​ឈ្មោះ​សៀវ ម៉េ​ង (​ជា​ប្តី​) មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ខេត្តកណ្ដាល

តាម​ការ​បញ្ជាក់​ពី​ជន​រង​គ្រោះជា​ប្រពន្ធ និង​ប្តី បាន​ប្រាប់​អោយ​ដឹង​ថា ម៉ូតូ​ដែល​ពួក​គាត់​បាត់ ដោយសារ​ជនសង្ស័យ​លួច​កាច់​.​ក​យក​ទៅ​នោះ ម៉ាក yamaha MT15 ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​2020 ពាក់​ស្លាក​លេខ​ភ្នំពេញ 1IJ-5606 ដែល​ពួក​គាត់​ទើប​បង់​រំលស់​បាន​10​ថ្ងៃ​ប៉ុណ្ណោះ ។ ម៉ូតូ​នោះ​បើ​ទិញ​បង់​ផ្ដាច់​តម្លៃ​លក់​3600​ដុល្លារ តែ​ដោយសារ​តែ​ចិត្ត​ស្រលាញ់ និង​មាន​ថវិការ​មិន​គ្រប់ ទើប​ពួក​គាត់​ក៏​សម្រេចចិត្ត​ជ្រើសរើស​យក​សេវា​បង់​រំលស់​រយៈពេល​3​ឆ្នាំ បើ​គិត​ទាំង​ការ​ប្រាក់ និង​ដើម​តម្លៃ​ជាង​5000​ដុល្លារ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា នៅ​ថ្ងៃ​កើតហេតុ គឺ​រូប​គាត់​បាន​ចត​ម៉ូតូ​នៅ​មុខ​បន្ទប់​ជួល​ដូច​រាល់ដង ហើយ​នៅ​ម៉ោង​7​និង​30​នាទី​ព្រឹក​ពេល​ដែល​ពួក​គាត់​ភ្ញាក់​ពី​គេង​វិញ​ទើប​ដឹង​ថា បាត់​ម៉ូតូ ទើប​ភ្ញាក់ផ្អើល​ភ័យ​ស្លន់ស្លោរ​ត់ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​សង្កាត់​ដើម​មៀន​អោយ​ជួយ​អន្តរាគមន៍​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ភ្លាម​ៗ​នោះ​ដែរ គាត់​បាន​សុំ​ឆែក​កាំ​មេ​រ៉ា​សុវត្ថិភាព​នៅ​កន្លែង​កើតហេតុ ទើប​ដឹង​ថា ម៉ូតូ​របស់​គាត់​ត្រូវ​ជនសង្ស័យ​លួច​យក​ទៅ​បាត់​តាំងពី​ម៉ោង​4​និង​30​ទៀប​ភ្លឺ​មក​ម្ល៉េះ​។ ហើយ​គាត់​ក៏​បាន​រាយការណ៍​ទៅ​ប្រាប់​ខាង​ក្រុមហ៊ុន​បង់​រំលស់​អោយ​ឆែក​ប្រព័ន្ធ GPS ក៏​ឃើញ​លោត​សញ្ញា​ម៉ូតូ​នៅ​ចំណុច​ផ្លូវ​105 សង្កាត់​ទួល​សង្កែ​1 ខណ្ឌឫស្សីកែវ​។

បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​រួច សមត្ថកិច្ច​នគរបាល​សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ក៏​បាន​ជូន​ជន​រង​គ្រោះ​មក​ដល់​ចំណុច​ទីតាំង​ដែល GPS លោត​សញ្ញា​ប្រាប់ នៅ​ម្តុំ​ផ្លូវ​105 សង្កាត់​ទួល​សង្កែ​1 និង​សហការ​ជាមួយ​សមត្ថកិច្ច​មូលដ្ឋាន ដើម្បី​ជួយ​ស្វែងរក​ម៉ូតូ​ជន​រង​គ្រោះ​តាំងពី​ម៉ោង​9​ព្រឹក រហូត​ដល់​ថ្ងៃត្រង់ តែ​មិនឃើញ​ក៏​បាន​ប្រាប់​ជន​រង​គ្រោះ​ឱ្យ​ត្រលប់​ទៅ​វិញ​សិន ព្រោះ​ប្រព័ន្ធ GPS លោត​មិន​ច្បាស់ រង់ចាំ​សង្កេត​មើល​សារ​ជា​ថ្មី បើ​ប្រែប្រួល និង​មាន​ចលនា​អ្វី​គាត់ និង​ត្រលប់​មក​សារ​ជា​ថ្មី​។

បន្ទាប់​ពី​រក​ម៉ូតូ​មិនឃើញ ហើយ​សមត្ថកិច្ច​ត្រលប់​ទៅ​វិញ​អស់ ជន​រង​គ្រោះ​ពីរ​នាក់​ប្តី​ប្រពន្ធ​នោះ​មិន​បាន​ត្រលប់​ទៅ​ផ្ទះ​វិញ​ទេ គឺ​ពួក​គាត់​អង្គុយ​ចាំ​ឃ្លាំមើល​នៅ​ម្តុំ​នោះ​រហូត និង​ឆែក​GPS ទៅ​ក៏​នៅ​លោត​នៅ​ទីនោះ​ដដែល​។ លុះ​ចាំ​តាំង​ម៉ោង​9​ព្រឹក រហូត​ដល់​ម៉ោង​10​យប់ ដាច់​បាយ​ដាច់​ទឹក ទើប​ពួក​គាត់​សម្រេចចិត្ត​ប្រាប់​អ្នក​សារព័ត៌មាន​អោយ​ជួយ​ផ្សព្វផ្សាយ ឱ្យ​បានលឺ​ដល់​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ ដើម្បី​ឱ្យ​ជួយ​ពួក​គាត់​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ