ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លេច​ដក​សោ​ចេញពី​ម៉ូតូ រួច​ចូល​ហូប​គុយទាវ​មួយ​ភ្លែត​ចេញ​មក​វិញ​ផ្អើល

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ហូប​គុយទាវ​មួយ​ភ្លែត ដោយ​ទុក​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​មិន​បាន​ដក​កូនសោ​ចេញ​នោះ​ទេ លុះ​ពេល​ហូប​រួច​ចេញ​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ​ផង​។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​ចូល​ហូប​គុយទាវ​មួយ​ភ្លែត ដោយ​ទុក​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​មិន​បាន​ដក​កូនសោ​ចេញ​នោះ​ទេ លុះ​ពេល​ហូប​រួច​ចេញ​មក​វិញ ស្រាប់តែ​បាត់​ម៉ូតូ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​នគរបាល ឃាត់ខ្លួន​ជនសង្ស័យ​បាន​ភ្លាម​ៗ​ដែរ​ផង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៩​ព្រឹក ស្ថិត​ក្នុងភូមិ​ស្វាយ​រមៀត ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្ដាល​។

បើ​តាម​នគរបាល​ស្រុក​ខ្សាច់កណ្ដាល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ច្រឹ​ក ផា​ន់​នោ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត​ដឹក​ដី មាន​ទីលំនៅ​ភូមិ​ចំបក់​មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ចំណែក​ជន​រង​គ្រោះ​ឈ្មោះ ផ​យ ផា​ន់​ណា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ស្វាយ​រមៀត ស្រុក​ខ្សាច់កណ្តាល ខេត្ត​កណ្ដាល​។

ប្រភព​ដដែល​បន្ត​ថា មុន​កើតហេតុ វេលា​ម៉ោង​៩​ព្រឹក កាលពី​ថ្ងៃ​ទី​១១ ខែសីហា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាក HONDASCOOPY-i ពណ៌​ស ចេញពីផ្ទះ​មក​ហូប​គុយទាវ​នៅផ្ទះ​របស់​ឈ្មោះ វុន រ៉ា​។ លុះ​ពេល​ទៅ​ដល់ ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​លើ​ចិញ្ចើម​ផ្លូវ​ខាង​មុខ​ផ្ទះ ដោយ​ទុក​កូនសោ​ជាប់​នឹង​ម៉ូតូ រួច​ក៏​ដើរ​ចូល​ទៅ​ហូប​គុយទាវ​នៅ​ក្នុងផ្ទះ​បាត់​តែ​ម្តង លុះ​ហូប​រួច​ចេញ​មក​វិញ ក៏​ស្រាប់តែ​បាត់​ម៉ូតូ​ទើប​ភ្ញាក់ផ្អើល​ឆោឡោ រួច​រាយការណ៍​ជូន​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ស្វាយ​រមៀត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយមក​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​កោះ​ចូ​រ៉ា​ម និង​ប៉ុស្តិ៍​តា​ឯក បាន​ចេញ​ស្ទាក់​តាម​គោលដៅ ទើប​ជនសង្ស័យ​ជិះ​ម៉ូតូ​ត្រលប់​បក​មក​ក្រោយ​វិញ ហើយ​យក​ម៉ូតូ​ទៅ​លាក់​ទុក​ក្នុង​ព្រៃ​ត្រែង ស្ថិត​នៅ​ភូមិ​ទ្រាំង​លើ ឃុំ​តា​ឯក ប៉ុន្តែ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​តា​ឯក ឃើញ​ទាន់​ក៏​ឃាត់ខ្លួន​ជនសង្ស័យ និង​ដកហូត​វត្ថុ​តាង រួច​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់​កណ្តាល ដើម្បី​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ