ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គការ EMW ទទួលមូលនិធិពីក្រុមហ៊ុន Smart Axiata ដើម្បីទប់ស្កាត់ការរាលដាលជំងឺ កូវីដ-១៩

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការរក្សាអនាម័យផ្ទាល់ខ្លួន គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ ៗ ជាពិសេសការលាងសម្អាតដៃ ដែលជាគឺជាគន្លឹះសំខាន់បំផុតក្នុងការការពារការឆ្លង រាលដាលនៃជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ ១៩…

រាជធានីភ្នំពេញ ៖ ការរក្សាអនាម័យផ្ទាល់ខ្លួន គឺជារឿងចាំបាច់ណាស់សម្រាប់មនុស្សម្នាក់ ៗ ជាពិសេសការលាងសម្អាតដៃ ដែលជាគឺជាគន្លឹះសំខាន់បំផុតក្នុងការការពារការឆ្លង រាលដាលនៃជំងឺឆ្លងផ្សេងៗ ជាពិសេសជំងឺកូវីដ ១៩ នេះតែម្តងដែលកំពុងតែរីករាលដាលនៅ លើពិភពលោក ។ ទាក់ទងទៅនឹងយុទ្ធនាការប្រឆាំងការឆ្លងរាលដាលជំងឺកូវីដ ១៩ ដ៏កាច សាហាវនេះក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) បានប្រកាសពីមូលនិធិរបស់ខ្លួន ដែលមានទឹកប្រាក់ចំនួន ១លានដុល្លារអាមេរិក ក្នុងការចូលរួមចំណែកជួយដល់រាជរដ្ឋាភិ បាលកម្ពុជា ដើម្បីដោះស្រាយការរាតត្បាតនៃវីរុសកូវីដ ១៩ ។

This image has an empty alt attribute; its file name is bc4bf9131e72ea1d978d410b01eade44-1024x582.jpg

មូលនិធិនេះនឹងត្រូវយកទៅ ប្រើប្រាស់សម្រាប់ជាជំនួយផ្នែកហិរញ្ញវត្ថុដល់សកម្មភាពទាំង ឡាយណាដែលមានសមត្ថ ភាពចូលរួមជួយដោះស្រាយបញ្ហាប្រឈមនានាដែលមានក្នុងប្រទេសកម្ពុជាទាំងក្នុងអំឡុងពេលកំពុងកើតមាន និងក្រោយពេលបញ្ចប់បញ្ហា អង្គការ មូលនិធិលោកខាងលិចជួបខាងកើត ហៅកាត់ថា EMW គឺជាអង្គការមួយក្នុងចំណោម ស្ថាប័នផ្សេងៗទៀតដែលទទួលបានជំនួយពីមូលនិធិ ១លានដុល្លាររបស់ក្រុមហ៊ុន Smart បានចាប់ផ្តើមសកម្មភាពការងាររបស់ខ្លួនទាក់ទងទៅនឹងការរាតត្បាតនៃវីរុសកូវីដ ១៩ នៅខេត្តចំនួន ៥ ក្នុងប្រទេសកម្ពុជា ។

This image has an empty alt attribute; its file name is cd33cf1b8dce296551e13b156cbf1169-1024x531.jpg

លោក គឹម ហ៊ ប្រធានអង្គការ EMW បានឱ្យដឹង ថា មូលនិធិដែលទទួលបានពីក្រុមហ៊ុន Smart គឺយកទៅអនុវត្តន៍ក្នុងការឆ្លើយតបទៅនឹង ការរាតត្បាតកូវីដ ១៩ ដោយបណ្តុះបណ្តាលអ្នកបំផុសអនាម័យរួមមាន៖ មន្ត្រីមន្ទីរអភិវឌ្ឍ ន៍ជនបទ រដ្ឋបាលស្រុក អភិបាល រងស្រុកទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ យុវជនស្មគ្រចិត្ត ក្រុមប្រឹក្សាឃុំ និងមេភូមិ ឬអនុភូមិ ។ ពួកគាត់ក៏បានទទួលការបណ្តុះ បណ្តាលអំពីការការពារខ្លួនពីជំងឺកូវីដ ១៩ ដូចជាការរក្សាគម្លាតសង្គម ពាក់ម៉ាស់ និង របៀបប្រើធុងមានរ៉ូប៊ីណេសម្រាប់លាង ដៃជាមួយសាប៊ូ ដែលជាវិធីល្អក្នុងការការពារ ជំងឺកូវីដ ១៩ ។

This image has an empty alt attribute; its file name is 92fbbd2605c6cd760069ecfa9a6017d5-1024x768.jpg

លោក គឹម ហ៊ ឱ្យដឹងទៀតថា អង្គការរបស់លោកនឹងធ្វើទៅលើគ្រួសារក្រីក្រចំនួន ៥០០០ ខ្នងផ្ទះ ដោយធ្វើនៅក្នុងខេត្តចំនួន ៥ គឺខេត្តពោធិ៍សាត់ មានចំនួន ១៥០០ខ្នងផ្ទះ, ខេត្តក្រចេះ ចំនួន ១២០០ខ្នងផ្ទះ, ខេត្តព្រៃវែង ចំនួន ៦៥០ខ្នងផ្ទះ, ខេត្តកំពង់ឆ្នាំ ចំនួន ១០០០ខ្នងផ្ទះ និងខេត្តត្បូងឃ្មុំ ចំនួន ៦៥០ខ្នងផ្ទះ ។ លោកបន្ថែមថា ដំណើរការនេះបាន ចាប់ផ្តើមតាំងពីខែមិថុនា ហើយដែលនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ ២០២០ខាងមុខនេះ ។ ក្រោយពីដំណើរការចប់ក៏នឹងត្រូវចុះទៅពិនិត្យឡើងវិញផងដែរដើម្បីឱ្យប្រាកដថា ជំនួយ ទាំងអស់នេះពិតជាបានទៅដល់ដៃប្រជាពលរដ្ឋក្រីក្រពិតប្រាកដមែន ។

This image has an empty alt attribute; its file name is 29a3c955d706ab225541637be705a9c6-1024x627.jpg

លោក ជូ ប៊ុនណារិទ្ធ គ្រួសារក្រីក្ររស់នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូង ឃ្មុំ សប្បាយចិត្ត និងអរគុណដល់ក្រុមហ៊ុន Smart ដែលបានផ្តល់អំណោយជាធុងទឹកសម្រាប់ លាងសម្អាតដៃការពាការឆ្លងកូវីដ ១៩ ដល់គ្រួសាររបស់លោក ។

This image has an empty alt attribute; its file name is 7b8722287ebb017ae7ec3805329964e4-1024x683.jpg

ទាក់ទងទៅនឹងមូលនិធិរបស់ក្រុមហ៊ុន Smart ក្នុងសម័យកូវីដ ១៩ នេះដែរលោក គឹម ហ៊ ក៏បានឱ្យដឹងទៀតថា នេះជាជំនួយមួយល្អដែលបានទៅអប់រំបណ្តុះបណ្តាលដល់ខ្នងផ្ទះ ប្រជាពលរដ្ឋក្រីក្រផ្ទាល់តែម្តង ក្រៅពីនេះថែមទាំងបានផ្តល់សម្ភារៈសម្រាប់ធ្វើអនាម័យ ផងដែរ ដែលគម្រោងនេះមានការគាំទ្រច្រើន ។ លោកសង្ឃឹមថា លទ្ធផលនៃគម្រោងនេះ គឺបានកាត់បន្ថយការឆ្លងចូលសហគម និងបានផ្តល់ចំណេះដឹងដល់ប្រជា ពលរដ្ឋទៅថ្ងៃ ក្រោយ ជាពិសេសបើទោះជាចប់ជំងឺកូវីដ ១៩ ក្តីក៏ថ្ងៃក្រោយទៅចំណេះដឹងនេះនឹងបន្តនៅ ក្នុងគ្រួសារបន្តទៅទៀតដែលមិនអាចធ្វើឱ្យជំងឺឆ្លងលុកលុយចូលសហគមបានទេ ៕ អត្ថបទសហការ

This image has an empty alt attribute; its file name is bdb2e0e095cea574c0f8baba0308c0fe-1-1024x693.jpg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ