សំណាងណាស់ ! គាស់ស្រាបៀរ កម្ពុជា ឈ្នះ ៥លានរៀលរួចថ្លៃសងធនាគារ


រាជធានីភ្នំពេញ ៖ ម្ចាស់រថយន្តដឹកដីម្នាក់ លោក ឈឿន សុវណ្ណឌី រស់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ គាស់ឈ្នះ ៥លានរៀលពីស្រាបៀរ កម្ពុជា ទាំងមិននឹកស្មានដល់កាលពីព្រលប់ថ្ងៃទី ៣០ ខែកក្កដា ថ្មីៗមកនេះ ។ លោក ឪពុកកូនពីររូបនេះបានសម្តែងក្តីរីករាយថា ៖ «អ្នកណាទៅស្មានដល់ ខ្ញុំទិញដំបូងតែកន្លះកេសហូបជាមួយអ្នករួមការងារ ។ ដល់តែគាស់កំប៉ុងទីពីរ ឃើញគេដាក់លេខ ៥ ។ ងងឹតពេកក៏ដើរចូលក្នុងផ្ទះឲ្យប្រពន្ធជួយមើល ។ ដល់តែគាត់មើលស្រាប់តែអរលោតឡើងយំដោយសាររំភើបពេក ព្រោះមិនដែលបានឈ្នះទឹកប្រាក់ច្រើននឹងគេទេ ។ ម្យ៉ាងមកឈ្នះចំពេលដែលត្រូវការចាំបាច់បែបនេះទៀត» ។

លោកបន្តថា ទឹកប្រាក់នេះពិតជាមកចំពេលខ្លាំងណាស់ព្រោះដោយសារវិបត្តិជំងឺរាតត្បាតកូវីដធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មរបស់គាត់ ហើយភរិយាលោកក៏ពុំមានការងារធ្វើទៀត ដូច្នេះលុយនេះនឹងយកទៅសងធនាគារខ្លះ និងដោះស្រាយជីវភាពខ្លះ ។ ក្រៅពីពលរដ្ឋមកពីក្រុងភ្នំពេញរូបនេះ នៅមានអ្នកឈ្នះសរុបចំនួន ១៨នាក់ផ្សេងទៀតផងដែរ ចន្លោះពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី ៣ ខែសីហា ។

ពិសាស្រាបៀរ កម្ពុជា សូមកុំភ្លេចពិនិត្យមើលក្រវិលកំប៉ុង ដើម្បីមានឱកាសឈ្នះរថយន្ត Porsche Macan ទឹកប្រាក់ ៥០លានរៀល, ៥លានរៀល, ១០ម៉ឺនរៀល, ១ម៉ឺនរៀលរាប់រយរង្វាន់ផងដែរ ។ ពិសាដោយការទទួលខុសត្រូវ ! ៕ អត្ថបទសហការ

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ