ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុកក្មេក​​តារាកំប្លែងនាយ​ឆ្អឹង​​​​បាត់​​មេគោ​៣​ក្បាល​ជិត១ម៉ឺនដុល្លារ​(វីដេអូ​)

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មេគោចំនួន​៣​ក្បាលរបស់​​ឪពុកក្មេក​តារា​កំប្លែង​នាយ​ឆ្អឹង ​​ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចោរលួច​បាត់​ដឹក​យក​ទៅ​បាត់​ស្រមោល ខណៈ ដែល​គាត់​ចង​ទុក​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ជាមួយ​នឹង​គោ​ញី​ឈ្មោល​ជិត​៣០​ក្បាល​ទៀត​។​ ដី​ឡូ​ត៌​ដែល​ចង​គោ​នោះ​មាន​តែ​របង​ផ្នែក​ខាងក្រោយ​ប៉ុណ្ណោះ រីឯ​ចំហៀង​សងខាង​និង​ខាង​មុខ​អត់​មាន​របង​និង​ទ្វារ​ឡើយ ហើយ​ចោរ​បាន​ចូល​លួច​យក​តែ​មេគោ​ល្អ​ទាំង​៣​ក្បាល​ខាងលើ​ដែល​មាន​តម្លៃ​ថ្លៃ…

រាជធានី​ភ្នំពេញ ​៖ មេគោចំនួន​៣​ក្បាលរបស់​​ឪពុកក្មេក​តារា​កំប្លែង​នាយ​ឆ្អឹង ​​ដែល​មាន​តម្លៃ​ជិត​១​ម៉ឺន​ដុល្លារ ត្រូវ​បាន​ចោរលួច​បាត់​ដឹក​យក​ទៅ​បាត់​ស្រមោល ខណៈ ដែល​គាត់​ចង​ទុក​នៅ​ក្នុង​ដី​ឡូ​ត៌​មួយ​កន្លែង​ជាមួយ​នឹង​គោ​ញី​ឈ្មោល​ជិត​៣០​ក្បាល​ទៀត​។​

ដី​ឡូ​ត៌​ដែល​ចង​គោ​នោះ​មាន​តែ​របង​ផ្នែក​ខាងក្រោយ​ប៉ុណ្ណោះ រីឯ​ចំហៀង​សងខាង​និង​ខាង​មុខ​អត់​មាន​របង​និង​ទ្វារ​ឡើយ ហើយ​ចោរ​បាន​ចូល​លួច​យក​តែ​មេគោ​ល្អ​ទាំង​៣​ក្បាល​ខាងលើ​ដែល​មាន​តម្លៃ​ថ្លៃ ហើយ​ក្នុង​នោះ​១​ក្បាល​ផើម​និង​២​ក្បាល​ទៀត​ទើប​កើតកូន​បាន​រយៈពេល​២​ខែ តែ​ប៉ុណ្ណោះ ហើយ​សង្ស័យ​ថា​ចោរ​ដឹក​ឡើង​រថយន្ត​និង​បើក​ដឹក​ចេញ​យក​ទៅ​លក់​នៅ​ទី​សត្តឃាត​ណាមួយ​។

ហេតុការណ៍​​ខាងលើនោះ​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​ទៀប​ភ្លឺ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២០ នៅ​ក្នុង​ដី​ឡូ​ត៌​មួ​យក​ន្លែ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ជ្រៃ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ប្រពន្ធ​តារា​កំប្លែង​នាយ​ឆ្អឹង​​បាន​និយាយ​ថា ឪពុក​ម្ដាយ​របស់​គាត់​​បាន​ចិញ្ចឹម​គោ​ចំនួន​២៧​ក្បាល​ដោយ​បំប៉ន​ដើម្បី​លក់​ឲ្យ​ឈ្មួញ​កាប់​សាច់​ខ្លះ​ និង​ចិញ្ចឹម​មេ​ល្អ​ៗ​សម្រាប់​បង្កើតកូន​លក់​ខ្លះ និង​បាន​ចង​ទុក​នៅ​ក្នុង​ដី​ឡូ​ត៌​ខាងលើ​ជា​រៀងរាល់ថ្ងៃ ហើយ​កន្លង​មក​គោ​របស់​អ្នក​ជិតខាង​បាន​បាត់​ជា​បន្តបន្ទាប់​។ ចំណែក​គោ​ឪពុក​ម្ដាយ​គាត់​មិន​ដែល​បាត់​នោះ​ទេ ទើបតែ​ពេល​នេះ​ប៉ុណ្ណោះ​ដែល​បាត់​ជា​លើក​ទី​១​ និង​បាត់​ដល់​ទៅ​៣​ក្បាល ម្យ៉ាងទៀត​នៅ​វេលា​ម៉ោង​១២​យប់​ពាក់កណ្ដាល​អា​ធ្រា​ត្រ​យប់​ថ្ងៃ​ទី​៨ ខែសីហា លោកឪពុក​របស់​គាត់​បាន​ទៅ​មើលឃើញ​គោ​នៅ​គ្រប់​ចំនួន​ទាំងអស់​។

តាម​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ថា លុះដល់​វេលា​ម៉ោង​៣​ទៀប ភ្លឺ​ថ្ងៃ​ទី​៩ ខែសីហា ក្រោក​មើល​ម្ដងទៀត ស្រាប់តែ​បាត់​អស់​ចំនួន​៣​ក្បាល​ទើប​មានការ​ភ្ញាក់ផ្អើល ហើយ​អ្នក​ជិតខាង​ម្នាក់ ដែល​ដេក​នៅ​ក្រៅ​ផ្ទះ ក៏​បាន​ប្រាប់​គាត់​ផង​ដែរ​ថា វេលា​ម៉ោង​១​យប់​រំលង​អា​ធ្រា​ត​បានឃើញ​គោ​ផ្អើល​ឈូឆរ​ដែរ ប៉ុន្តែ​មិន​ហ៊ាន​ចេញ​មើល​និង​មិន​បាន​ចាប់អារម្មណ៍​ថា​មាន​ចោរ​ចូល​លួច​ឡើយ​ ។ ​លុះ​ក្រោយ​ពេល​បាត់​មេគោ​ទើប​សង្ស័យ​ថា​មេគោ​ទាំង​៣​ក្បាល​នេះ​ត្រូវ​ចោរ​ចូល​លួច​យក​តាំងពី​ពេល​នោះ​មក​ម្ល៉េះ គឺ​ក្រោយ​ពេល​ដែល​ឪពុក​គាត់​មើល​គោ​រួច​ត្រឡប់​ទៅ​ផ្ទះ​វិញ​បាត់ រីឯ​មេគោ​ដែល​ត្រូវ​ចោរលួច​បាត់​នោះ​១​ក្បាល​ផើម​និង​២​ក្បាល​ទៀត​ទើប​កើតកូន​បាន​រយៈពេល​២​ខែ​តែ​ប៉ុណ្ណោះ​។

ដោយឡែក​តារា​កំប្លែង​នាយ​ឆ្អឹង​បាន​និយាយ​ថា គោ​ដែល​បាត់​នោះ​ពុំ​មែន​ជា​ប្រភេទ​គោ​កាប់​សាច់​នោះ​ទេ​គឺជា​ប្រភេទ​គោ​ពូជ​ល្អ​ៗ ដែល​ក្នុង​១​ក្បាល​តម្លៃ​​ជាង​៣​ពាន់​ដុល្លារ ដែល​សរុប​ទាំង​៣​ក្បាល​ថ្លៃ​ជិត​១​ម៉ឺន​ដុល្លារ ដោយ​ឪពុកក្មេក​លោក​ចិញ្ចឹម​សម្រាប់​លក់​អ្នក​ខេត្ត​នានា​ត្រូវការ​បាន​ទិញ​បន្ត​យក​ទៅ​ចិញ្ចឹម ហើយ​ក៏​មាន​ចិញ្ចឹម​គោ​សម្រាប់​កាប់​សាច់​ជិត​៣០​ក្បាល​ទៀត​ផង​ដែរ​។​ក្រោយ​ពី​ដឹង​ថា​លោក​បាន​បើករថយន្ត​ចេញ​តាមរ​កតាម​ស្រុកភូមិ​ម​នៅ​ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌ​សែន​សុខ ចំណែក​លោកឪពុក​អ្នក​ម្ដាយក្មេក​លោក​បាន​សុំ​ទី​សត្តឃាត​ជា​ច្រើន​កន្លែង​ដើម្បី​ចូល​មើល​ដែរ​តែ​អត់​ឃើញ​សោះ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​នាយ​ឆ្អឹង​ថា​បាត់​មេគោ​ទាំង​៣​ក្បាល​ខាងលើ កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ខណ្ឌ​សែន​សុខ ​ព្រមទាំង​ខណ្ឌដង្កោ​និង​បណ្ដា​ខណ្ឌ​មួយ​ចំនួន​ទៀត​បាន​ប្រកាស​ឲ្យ​កម្លាំង​តាម​បណ្ដា​គោលដៅ​នានា​ចេញ​ពួនស្ទាក់​មើល​ភិនភាគ​មេគោ​ទាំងនោះ​ដែរ​ តែ​មិន​បាន​ប្រទះ​ឃើញ​នោះ​ឡើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ